Tuesday, May 21, 2024
Homeតារាខ្មែរសោម ស្រីនាថ ៖ចេញទៅប្រកួត Bird’s Nest Division នៅចិន

សោម ស្រីនាថ ៖ចេញទៅប្រកួត Bird’s Nest Division នៅចិន

ភ្នំពេញ៖ពិធីការិនីហង្សមាសកញ្ញាសោម ស្រីនាថ  បានចេញដំណើរពីព្រលានយន្ដ​ហោះ​​អន្ដរជាតិភ្នំពេញកាល ពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូល​រួមប្រកួត​កម្មវិធី​ប្រ​កួត Bird’s Nest Division ដែលធ្វើនៅទីក្រុងគង់ចូវ ប្រទេសចិន រយៈពេល២​ថ្ងៃគឺនៅថ្ងៃទី១០ និង១១ កក្កដា ខាងមុខនេះ។ស្រីនាថ បានប្រាប់មុនឡើងយន្ដហោះថា នាងបានត្រៀម​ខ្លួន​រួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះហើយវាមិនមែនជាឧបស័ក្កនោះទេ ព្រោះ​មុនក្លាយទៅជាពិធីការិនីនាងក៍ជាសមាជិករបស់ក្រុមបង្ហាញម៉ូដCambodia Super Model (CSM)ដែរ។នាងថាការទៅមុនកម្មវិធីមកដល់នេះដោយសារតែនាងនឹងត្រូវហ្វឹកហាត់ការដើរម៉ូដនិងស្វែងយល់ឲ្យច្បាស់ពីវិញ្ញាសារដែលត្រូវប្រកួតដែលមានការណែនាំពីអ្នកជំនាញចិន ហើយនាងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី១២ កក្កដា ។ពិធីការិនីហង្សមាសរូបនេះក៍បាន​ឲ្យ​ដឹងថានេះជាឱកាសមួយដែលនាងនាំយកវប្បធ័ម អរិយធ័ម ទំនៀមទំលាប់ ប្រពៃ​ណី ដ៍ផូផង់របស់ប្រទេសកម្ពុជាឲ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់ ក្នុងនាមនាង​ជា​អ្នក​តំណាងឲ្យ សមាគមន៍ អ្នកផលិត និងនាំចេញ សំបុក្រត្រចៀកកាំកម្ពុជា(Miss Bird’s Nest Cambodia) និងCSM ។​ស្រីនាថ ថានាងអាចទៅបង្ហាញខ្លួនលើ វេទិការអន្ដរជាតិនេះបាន​ដោយសារតែមានការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនBest Life Co .Ltd និងហាងដាណាម៉ា កាត់ ដេរ ដែលគ្រប់គ្រងដោយកញ្ញាឌួង ហ្សូរីដា សម្រាប់កាត់ឈុតនិងរ៉ូបពី ហូល ខ្មែរជាអក្សរខ្មែរជូនដល់នាង។

 តាមព័តមានថាកម្មវិធីBird’s Nest Division ឬ”បវរកញ្ញា ត្រចៀកកាំ” នេះមានការចូល​រួមដល់ទៅ១១ ប្រទេស ដែល​ភាគច្រើនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវេទិការនោះ​ផ្ដោតលើអ្នកមាន​ភាពឈ្លាសវៃ​លើការ ធ្វើជំនួញពិសេសគឺស្ត្រីមានរូបរាងស្អាត ឆ្លាតហើយមិន​បាច់នៅលីវក៍បាន រួមទាំងអ្នកមានបទពោសោធន៍ ក្នុងជីវិតច្រើនពាក់ព័ន្ធដលើការតស៊ូ និងវាងវៃ ដែលកម្មវិធីនេះបានរៀបចំឡើងនៅប្រទេសចិនជារៀងរាល់ ឆ្នាំ។ ចំពោះ​ស្រី​នាថ ដែលទៅជាអ្នកតំណាងកម្ពុជា​មួយរូប​នោះនាងថាបាន​ហ្វិកហាត់​ការនិយាយ និងដើរ​ម៉ូដមុន​ចេញដំណើរ ហើយនាងគ្មានការ​បារម្ភ​ច្រើនទេព្រោះ​នាងជាសមាជិក​ក្រុម​បង្ហាញ​ម៉ូដCambodia Super Model ក៍ធ្លាប់ចេញ​ទៅ​បង្ហាញម៉ូដនៅប្រទេស​វៀតណាម និងថៃ ផងដែរ។

 កញ្ញាឌួង ហ្សូរីដា ប្រធានCSM និងជាម្ចាស់ហាងដាណាម៉ា កាត់ដេរ បានឲ្យដឹងថា​មូល​ហេតុដែលសមាគមន៍ ត្រចៀកកាំកម្ពុជា បញ្ជួន​កញ្ញាសោម ស្រីនាថ ទៅគឺដោយសារតែ​សម្រស់​គាត់អាចចូល​រួមត្រដងត្រសងជាមួយ​ប្រ​ទេស​​ដ៍ទៃក្នុងវេទិការនោះបាន ហើយនាងជាពិធី​ការិនីល្បីរបស់ហង្សមាស ព្រមទាំងជាសមាជិករបស់CSM តាំងពីដំបូង។ម្យាងទៀតស្រីនាថ ជាក្មេងកំព្រាម្ដាយ ចេះតស៊ូ ប្រឹងធ្វើការចិញ្ចឹមប្អូនៗ​គាត់​រហូត​ពួកគេ​មានការ​ងារធ្វើ ហេតុនេះ​នាងចង់ជួយស្រីនាថ ឲ្យកាន់តែរីកចម្រើនជាងនេះទៀត។ហ្សូរីដា បន្ថែម ថាទោះជាស្រីនាថ ជាប់ ឬមិនជាប់ក្ដី វាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់គាត់ ដើម្បីចូល​រួមឲ្យប្រទេសជាតិ​យើងគេស្គាល់​លើ​វេទិការ អន្ដរជាតិ ដែលមានម្ចាស់Sponsor  ពីសមាគមន៍ អ្នកផលិត និងនាំ​ចេញ​ត្រៀចៀក​កាំកម្ពុជាជា អ្នករ៉ាប់​រងលើការ ថ្លៃលើសំបុត្រយន្ដហោះ និងចំណាយ​ផ្សេង​ៗ  ខណៈដែលហាងដាណាម៉ា កាត់ដេរ ជាអ្នកSponsors សម្លៀកបំពាក់ឲ្យគាត់ក្នុងនាម គាត់ជាសមាជិកCambodia Super Model ។

  គូរបញ្ជាក់ថាសោម ស្រីនាថ បានបាត់បងម្ដាយជាទីស្រលាញ់របស់នាងដោយសារ​តែ​ជំងឺ​មហារីកកាលពី ឆ្នាំ២០១៧ ពោលគឺដូចគ្នាទៅនិងឌួង ហ្សូរីដា ដែលម្ដាយរបស់នាងក៍បាន​ចាក​ចេញ​ពីនាងដោយសារតែជំងឺដ៍កាច សាហាវមួយនេះដែរកាលពីពេល​ថ្មីៗនេះ។មហាជន​បាន​​សរសើរដល់ស្រីនាថ ដែល​​មាន​ភាពរឹងមាំ ដូចទៅនិង ហ្សូរីដា ដែរដែលពេលនេះ​ជំហ​ក្នុងគ្រួសារយ៉ាងពិតប្រាកដ ទោះជាតារា​ទាំងពីរ​បានបាត់បង់ម្ដាយ ព្រោះតែជំងឺ មហារីកក្ដី។

 ពិធីការិនីហង្សមាសសោម ស្រីនាថ បានតាំងចិត្តថានាងនឹងនាំមោទនភាពជូនជាតិ​សម្រាប់ការ​ប្រកួតលើឆាក អន្ដរជាតិមួយនេះ  ពោលគឺមិនធ្វើឲ្យFan របស់នាងខក​បំណង​ឡើយ​។សម្រាប់ហ្សូរីដា វិញនាងថាទោះជាលទ្ធ ផលរបស់ស្រីនាថ យ៉ាងណាក៍ជាមោទនភាព​មួយដែររបស់យើងក្នុងនាមនាងជាតំណាងខ្មែរដែល បានយកប្រ ពៃណី វប្បធ័ម និងសម្លៀក​បំពាក់​របស់ខ្មែរឡើងលើវេទិការអន្ដរជាតិមួយនេះ៕

RELATED ARTICLES