Saturday, May 18, 2024
Homeតារាខ្មែរសោម ស្រីនាថ ៖ទៅចិន ដើម្បីប្រកួត​"បវរកញ្ញា ​ត្រ​ចៀកកាំ"

សោម ស្រីនាថ ៖ទៅចិន ដើម្បីប្រកួត​”បវរកញ្ញា ​ត្រ​ចៀកកាំ”

ភ្នំពេញ៖ពិធីការិនីហង្សមាសកញ្ញាសោម ស្រីនាថ  បានចេញដំណើរពីព្រលានយន្ដ​ហោះ​​អន្ដរជាតិភ្នំពេញកាល​ពីព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូល​រួមប្រកួត​កម្មវិធី​ប្រ​កួត Bird’s Nest Division ដែលធ្វើនៅទីក្រុងគង់ចូវ ប្រទេសចិនរយៈពេល២​ថ្ងៃគឺនៅថ្ងៃទី១០ និង១១ កក្កដា ខាងមុខនេះ។ស្រីនាថ បានប្រាប់មុនឡើងយន្ដហោះ​ថា​នាង​​បានត្រៀម​ខ្លួន​រួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះហើយវាមិន​មែនជាបញ្ហា​ចោទសម្រាប់​នាងនោះទេ ព្រោះ​មុនក្លាយទៅជាពិធីការិនីនាងក៍ជាសមាជិករបស់ក្រុមបង្ហាញម៉ូដCambodia Super Model (CSM)ដែរ។នាងថា​ការទៅមុនកម្មវិធីមកដល់បែបនេះដោយសារតែនាងត្រូវការហ្វឹកហាត់​ការដើរម៉ូដ​និង​ស្វែង យល់ឲ្យច្បាស់ពីវិញ្ញាសារដែលត្រូវប្រកួតដែលមានការណែនាំពីអ្នកជំនាញចិន ហើយនាងនឹងវិលមក​កម្ពុជា​វិញនៅថ្ងៃទី​១២ កក្កដា ។ពិធីការិនីហង្សមាសរូបនេះក៍បាន​ឲ្យ​ដឹងថានេះជាឱកាសមួយដែលនាង​នាំយក​វប្ប​ធ័ម អរិយធ័ម ទំនៀមទំលាប់ ប្រពៃ​ណី ដ៍ផូផង់របស់ប្រទេសកម្ពុជាឲ្យពិភពលោក​ស្គាល់ពីកម្ពុជាកាន់តែ​ច្បាស់ ក្នុងនាមនាង​ជា​អ្នក​តំណាង​ឲ្យសមាគមន៍ អ្នកផលិត និងនាំចេញ សំបុក្រត្រចៀកកាំកម្ពុជា និងCSM ។​ស្រីនាថ ថានាងអាចទៅបង្ហាញខ្លួន​លើវេទិការអន្ដរជាតិនេះបាន​ដោយសារតែមានការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Best Life Co .Ltd និងហាងដាណាម៉ា កាត់ដេរ ដែលគ្រប់គ្រងដោយកញ្ញាឌួង ហ្សូរីដា សម្រាប់កាត់ឈុតនិង រ៉ូបពីហូល ខ្មែរជាអក្សរខ្មែរជូនដល់នាង។

 តាមព័តមានថាកម្មវិធី Bird’s Nest Division ឬ”បវរកញ្ញា ត្រចៀកកាំ” នេះមានការចូល​រួមដល់ទៅ១១ ប្រទេស​ដែល​ភាគច្រើនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវេទិការនោះ​ផ្ដោតលើអ្នកមាន​ភាពឈ្លាសវៃ​លើការធ្វើ​ជំនួញពិសេសគឺស្ត្រីមានរូបរាងស្អាត ឆ្លាតហើយមិន​បាច់នៅលីវក៍បាន គឺអ្នកមានបទពោសោធន៍​ក្នុង​ជីវិត​ច្រើន ពាក់ព័ន្ធដលើការតស៊ូ និងជាអ្នកវាងវៃ ដែលកម្មវិធីនេះបានរៀបចំឡើងនៅប្រទេសចិន​ជារៀង​រាល់​ឆ្នាំ។ ចំពោះ​ស្រី​នាថ ដែលទៅជាអ្នកតំណាងកម្ពុជា(Miss Bird’s Nest Cambodia)​មួយរូប​នោះនាងថាបាន​ហ្វិកហាត់​ការនិ យាយ និងដើរ​ម៉ូដ​មុនចេញដំណើរ ហើយនាងគ្មានការ​បារម្ភ​ច្រើនទេព្រោះ​នាងជាសមាជិក​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model ក៍ធ្លាប់ចេញ​ទៅ​បង្ហាញម៉ូដនៅប្រទេស​វៀតណាម និងថៃ ផងដែរ។

  កញ្ញាឌួង ហ្សូរីដា ប្រធានCSM និងជាម្ចាស់ហាងដាណាម៉ា កាត់ដេរ បានឲ្យដឹងថា​មូល​ហេតុដែលសមាគមន៍​ត្រចៀកកាំកម្ពុជា បញ្ជួន​កញ្ញាសោម ស្រីនាថ ទៅគឺដោយសារតែ​សម្រស់​គាត់អាចចូល​រួមត្រដងត្រសងជាមួយ​ប្រ​ទេស​​ដ៍ទៃក្នុងវេទិការនោះបាន និងជាពិធី​ការិនីល្បីរបស់ហង្សមាស ព្រមទាំងជាសមាជិករបស់CSM តាំងពី​ចាប់ផ្ដើមដំ​បូង​។​ម្យាងទៀតស្រីនាថ ជាក្មេងកំព្រាម្ដាយ ចេះតស៊ូ ប្រឹងធ្វើការចិញ្ចឹមប្អូនៗ​គាត់​រហូត​ពួកគេមាន​ការងារធ្វើ ហេតុនេះ​នាងចង់ជួយស្រីនាថ ឲ្យកាន់តែរីកចម្រើនជាងនេះទៀត។ហ្សូរីដា បន្ថែម ថាទោះជាស្រីនាថ ជាប់ ឬមិនជាប់​ក្ដី វាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់គាត់ ដើម្បីចូល​រួមឲ្យប្រទេសជាតិ​យើងគេស្គាល់លើវេទិ​ការអន្ដរជាតិ ដែលមានម្ចាស់Sponsor  ពីសមាគមន៍ អ្នកផលិត និងនាំ​ចេញ​ត្រចៀក​កាំកម្ពុជាជា អ្នករ៉ាប់រង​លើ​ការ​ចំណាយលើសំបុត្រយន្ដហោះ និងចំណាយ​ផ្សេង​ៗ  ខណៈដែលហាងដាណាម៉ា កាត់ដេរ ជាអ្នក​Sponsors សម្លៀកបំពាក់ឲ្យគាត់ក្នុងនាម គាត់ជា សមាជិកCambodia Super Model ។

 គូរបញ្ជាក់ថាសោម ស្រីនាថ បានបាត់បងម្ដាយជាទីស្រលាញ់របស់នាងដោយសារ​តែ​ជំងឺ​មហារីកកាលពី​ឆ្នាំ២០១៧ ពោលគឺដូចគ្នាទៅនិងឌួង ហ្សូរីដា ដែលម្ដាយរបស់នាងក៍បាន​ចាក​ចេញ​ពីនាងដោយសារតែជំងឺ​កាចសាហាវមួយនេះដែរកាលពីពេល​ថ្មីៗនេះ។មហាជន​បាន​​សរសើរដល់ស្រីនាថ ដែល​​មាន​ភាពរឹងមាំ ដូចទៅនិងហ្សូរីដា ដែរដែលពេលនេះជា​ជំហ​ក្នុងគ្រួសារយ៉ាងពិតប្រាកដ ទោះជាតារា​ទាំងពីរ​បានបាត់បង់ម្ដាយ​ព្រោះតែជំងឺមហារីកនាំពួកគេត្រូវកំព្រាម្ដាយជារៀងរហូតក៍ដោយ។

 ពិធីការិនីហង្សមាសសោម ស្រីនាថ បានតាំងចិត្តថានាងនឹងនាំមោទនភាពជូនជាតិ​សម្រាប់ការ​ប្រកួត​លើឆាក​អន្ដរជាតិមួយនេះ  ពោលគឺមិនធ្វើឲ្យFan របស់នាងខក​បំណង​ឡើយ​។សម្រាប់ហ្សូរីដា វិញនាងថាទោះ​ជាលទ្ធ​ផលរបស់ស្រីនាថ យ៉ាងណាក៍ជាមោទនភាព​មួយដែររបស់យើងក្នុងនាមនាង​ជាតំណាងខ្មែរដែលបាន​យកប្រពៃ​ណី វប្បធ័ម និងសម្លៀក​បំពាក់​របស់ខ្មែរឡើងលើវេទិការអន្ដរជាតិមួយនេះ ហើយពិភពលោកនឹងស្គាល់កាន់តែ​ច្បាស់​របស់ជាតិសាសន៍យើង៕

RELATED ARTICLES