Wednesday, November 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ព្យាយាមសម្រកគីឡូថែមទៀត មុនឡើងឆាកតន្រ្ដីវិញ

ទេព បូព្រឹក្ស ៖ព្យាយាមសម្រកគីឡូថែមទៀត មុនឡើងឆាកតន្រ្ដីវិញ

ភ្នំពេញ៖ទេព បូព្រឹក្ស ក្រោយសម្រាលកូនជាង៤ខែនាងបានសម្រកទម្ងន់ពីអំឡុងពពោះ៧០ គ.ក្រ មកត្រឹម​៥០គ.ក្រ ពោល​គឺស្របអស់២០ គ.ក្រ ។តែយ៉ាងណាគីឡូនេះនៅ​មិនទាន់ពេញ​ចិត្តស្រីនិច្ច នោះទេព្រោះនាងស្រ​លាញ់​គីឡូ៤០ ជាង ទើបព្យាយាមសម្រកថែមទៀត ខណៈ​ដែលពេលនេះនាងក៍ត្រៀមចេញបទ”ទេវរាជ” ដែរ​ក្រោយពីសម្រាល​កូនជាច្រើនខែបាន​រឹងដៃ​រឹងជើងបន្ដិច បន្ទាប់ពី​ស្វាមីនាងលោកងួន ចាន់ដេវីត ចេញបទ”មហា​នគរ”ទាំងចម្រូង​ចម្រាស​​មុននេះ​​។បទថ្មីរបស់បូ​ព្រឹក្ស នេះជាការរៀបចំរបស់គូស្នេហ៍នាងលោកដេវីត ដែលទោះ​ជា​ចម្រៀង​​មួយ​នេះ​មិនទាន់​ចេញក្ដី តែម្ចាស់ស្នេហ៍ស្រីនិច្ច ព្រមានជាប្រយោលថាចេះឯង ឲ្យ​ក្រែងចេះគេ​,និង​បាន​​សួរ​ទៅ​Fan លោកថាតើនៅពេលបទនេះចេញទៅគ្រាប់​ល្ពៅអាច​នឹង​រលេះ​​ដែរឬទេ?យ៉ាងណាម្ចាស់​បេះ​ដូង​របស់បូព្រឹក្ស មិននិយាយឲ្យចំឈ្មោះថាមនុស្ស​ដែល​នាងនិយាយនោះសំដៅលើ​អ្នក​ណាឲ្យពិតនោះទេ គ្រាន់តែ​គេអាចយល់​ថាគឺជាសារ​មួយ​ព្រមានទៅដល់គូប្រជែង និងអ្នកមើលងាយ​លោក​និងភរិយានាពេលកន្លងមក។

 តាមរយៈការត្រៀមវិលរកឆាកតន្រ្ដីសារជាថ្មីនាពេលនេះដែរគេមិនទាន់អាចសន្និដ្ឋានបានទេថាតើទេព បូព្រឹក្ស នឹងនៅតែរក្សារទីផ្សារចម្រៀងបានដូចកាលមុន​មានកូនឬក៍ពិបាក​ទៅមុខរួចដូចជាតារាដែលមានប្ដីនិង​កូនហើយ​ទីផ្សារនៅទ្រឹងមានឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ដែរឬយ៉ាងណានោះទេ ប៉ុន្ដែជំហ៊ានដំបូង​ដែល​​​នាងត្រូវធ្វើនាពេលនេះគឺ​ការសម្រកទម្ងន់​ជា​រឿង​សំខាន់។ដោយឡែកអ្នកដែលអាចកំណត់ពីជោគ​វាស​នាអាជីព​​ចម្រៀ​ង​នាងបានមួយផ្នែក​ធំក៍នៅលើងួន ចាន់ដេវីត ដែរ ព្រោះស្រីនិច្ច គ្មានផែនការណ៍​ទៅចូល​ផលិត​កម្មណាឡើយ ក្រោយ​នាងដើរចេញពីហង្សមាសជាច្រើនឆ្នាំមកនេះ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាម្ចាស់ចិត្តទេព បូព្រឹក្ស គឺងួន ចាន់ដេវីត អាចរក្សារ​ទីផ្សារចម្រៀងបាន​ក្រោយ​​​លោកដើរចេញពីហង្សមាស ហេតុនេះអតីតដៃគូពេជ្រ សោភា រូប​នេះក៍នឹងមិនបណ្ដោយឲ្យគូស្នេហ៍​របស់លោកធ្លាក់ចុះរហូតបាត់បង់ទីផ្សារចម្រៀងហៅលែងឭដូចតារាខ្លះដែលមានប្ដីនិងកូនហើយនោះទេ ពោល​គឺពួកគេចង់ល្បីទាំងពីរនាក់តែម្ដង។​ប៉ុន្ដែ​រឿង​នេះអាចទៅរួចបានគឺនៅលើមហាជនជាអ្នកកំណត់ ស្រប​ពេល​ស្រីនិច្ច ដែលធ្លាប់​ត្រូវ​បានគេចាប់អារម្មណ៍ទៅលើក្បាច់រាំនាងជាងសម្លេងនោះ គ្មានផែនការណ៍បន្ធូដៃ​លេង​ក្បាច់​រាំនោះទេ ទោះមានកូន១ក៍ដោយ តែអាចនឹងបញ្ចេញអ្វីដែលកាចលើសដើម​។ដោយឡែក​ទាក់ទងរឿងរៀប​ការវិញបូព្រឹក្ស ធ្លាប់ប្រាប់អ្នកសារព័តមានថានាងមិនអាចនិយាយរឿង​នេះ​បាន​ទេ ព្រោះរឿងខ្លះអាចប្រាប់បាន ខ្លះទៀតនិយាយអត់កើត។ការវាចាបែបនេះរបស់ស្រីនិច្ច នាពេលនោះត្រូវបានគេសង្ស័យថានាងអាច​នឹងធ្លាប់​បានភ្ជាប់ពាក្យ ឬសែនព្រែន និងចុះអេតា​ស៊ីវិល​ហើយជាមួយដេវីត មុនពេលពួកគេសម្រេចចិត្តយកកូន​ដំបូងរួម​គ្នានោះជាមិនខាន ខណៈ​​​ដែលកាលពីឆ្នាំ២០១៩ ស្រីនិច្ច-ដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតរូបPre-Wedding រួមគ្នា​នៅកោះម៉ាល់ឌីវម្ដងរួចទៅហើយ។

  ក្រៅពីទេព បូព្រឹក្ស តារាជ្រើសផ្លូវយកកូនមុនរៀបការមានដូចជាអ្នកនាងខាត់ សុឃីម​,យុគ ចិន្ដា ,សុន ស្រីពេជ្រ ,ពេជ្រ សូលីកា ,ឌុច លីដា ,សួង សាខារ៉ានីត ,ឡោម លក្ខិណា  ,នៅ សុនិតា និង​ផាត់​ ផាន់ណា ជាដើម។ចំពោះស្នេហាបូព្រឹក្ស នាងបានអះអាងប្រាប់​អ្នកសារ​ព័ត​មាន​ថា​តាំង​ពីមានផ្ទៃពោះកូនប្រុសទេព បញ្ចាវរាប ហៅ​Albert នោះម្លេះដែលស្វាមីថ្នាក់​ថ្នមនាង​ខ្លាំង​ជាង​ពីមុនរហូតពេលខ្លះនាងឆ្ងល់ខ្លួនឯងទៀតផង។ការថ្លែងបែប​នេះរបស់ស្រីនិច្ច បញ្ជាក់ថា​ទោះ​ជានាងនិងដេវីត មិនទាន់មានពិធីរៀបការធំដុំជាសាធារណៈដូចគូស្នេហ៍តារា​ខ្លះ​ទៀត​ក្ដី ប៉ុន្ដែនាង​មាន​ក្ដីសុខ​ពេញលេញ ព្រោះម្ចាស់ស្នេហ៍ទុកនាងដូចជាព្រះ​នាងគឺដូចគ្នា​ទៅ​និងនាងសួស វី​សា ធ្លាប់បានសរសើរទៅដល់លោកថមមី ថ្នាក់ថ្នមនាងស្មើកែវនេត្រាដែរ​។ការអះអះអាងរបស់បូព្រឹក្ស បែប​នេះដែរ​គេ​ជឿរថានាងអាចនឹងរៀបគម្រោងយកកូន​ថែម​នា​ពេលខាងមុខ ជាជាងគិតគូរ​លើ​រឿងរៀបការឆាប់ៗជាមិន​ខាន ព្រោះរហូតមកដល់ពេលនេះ​មាន​គូស្នេហ៍មិនតិចហើយនោះទេ ពួក​គេការផ្អើលមេឃ តែចែកផ្លូវគ្នាក៍លឿន​ដូច​ផ្លែកបន្ទោរ​ផង​ដែរ។

 ទេព បូព្រឹក្ស អាចនឹងធ្វើឲ្យFan របស់នាងងាកមកចាប់អារម្មណ៍សារជាថ្មីនៅពេល​ដែល​នាងឡើងតន្រ្ដីវិញ​នៅ​ពេលដ៍ខ្លីនេះក្រោយនាងបាតមុខជិតកន្លះឆ្នាំព្រោះស្រីនិច្ច សម្ងំ​ថែគ័រ និង​សម្រាល។គេចាំមើលថាក្រៅពីសម្រិត​សម្រាំងបំផុត​ចំពោះចម្រៀងឲ្យ​ភរិយាលោក​ស្ដារមុខមាត់ឡើងវិញនេះលោកដេវីត នឹងចាប់ដៃគូជាមួយបូព្រឹក្ស ដើម្បីសណ្ដោង​នាងឲ្យ​ល្បីរួម​គ្នាដែរ​ឬទេ?

RELATED ARTICLES