ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ត្រូវបានឪពុកនាងលោកសុខ ហេង ជម្រុញឲ្យនាងរៀបការជាច្រើនឆ្នាំមកហើយ ពោលគឺដូចគ្នាទៅនិងនាងអ៊ីវ៉ា ត្រូវលោកអ៊ូ វ៉ា តឿនឲ្យការប្ដីនៅឆ្នាំមុននេះដែរ តែពេលនេះពិសី និងស្រីនាថ មិនដូចគ្នាឡើយ។ពិសី មិនក្លាហានបង្ហាញស្នេហ៍ផ្អែមល្ហែមជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេជាសាធារណៈទេ បើទោះជារឿងស្នេហារបស់អ្នកទាំងពីរបានបែកធ្លាយជាង១០ឆ្នាំទៅហើយក្ដី គឺនាងបន្ដជ្រើសស្នេហ៍ដោយលាក់លៀមជាបន្ដទៀត ទើបនាំឲ្យចំណងស្នេហានាងនិងលោកចំរើន បាត់បង់ទាំងស្រុងនូវនូវក្ដីសុខជាចំហ។តែសិស្សប្អូននាងស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា វិញពេលនេះនាងនិងលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាធីត ចាប់ផ្ដើមបណ្ដើរគ្នាសឹងគ្រប់ពេលទៅហើយក្រោយអ្នកទាំងពីរបង្កាត់ភ្លើងស្នេហានិងគ្នាអស់រយៈពេល៧ឆ្នាំមក។Fan របស់ពិសី ចង់ឲ្យតារាវ័យ៣៣ឆ្នាំ រូបនេះធ្វើដូចស្រីនាថ ពោលគឺឈប់សាងស្នេហាដោយលាក់លៀមតទៅទៀត តែអ្នកចម្រៀងដ៍មានឥទ្ធិពលរបស់សាន់ដេរូបនេះនៅតែរារែកចិត្ត ហើយចំពោះមូលហេតុនោះត្រូវបានគេសន្និដ្ឋានថាគ្មានរឿងអ្វីផ្សេងក្រៅពីនាងបារម្ភខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងនោះទេ ព្រោះថាទំនាក់ទំនងរវាងនាងនិងលោកចំរើន ចុះសម្រុងគ្នាល្អណាស់ និងមានព័តមានថាអ្នកទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះទៀតផង។
តើសុខ ពិសី ហ៊ានដឹកដៃលោកឡាយ សុខចំរើន លាតត្រដាងស្នេហាពិតរួមគ្នា ដើម្បីកុំឲ្យចាញ់អ៊ីវ៉ា និងលោកលី សេងហួរ ដែរឬទេ?នេះជាសំណួររបស់Fan ពិសី ដែលបានលើកឡើងក្រោយពួកគេឃើញស្រីនាថ ក្លាហានហ៊ានសាសងស្នេហ៍ជាមួយថៅកែម្ចាស់ក្លឹបសៀមរាបយូណាយធីត នារយៈពេលចុងក្រោយនេះ។សម្រាប់តារាមួយចំនួនដែលស្និតពិសី បាននិយាយថាការដែលអ៊ីវ៉ា លែងខ្លាចបណ្ដើរសង្សារនាពេលនេះអាចនឹងធ្វើឲ្យពិសី ប្ដូរចិត្តប្រែពីខ្លាច មកហ៊ានកៀកកើយជាមួយម្ចាស់ចិត្តនាពេលឆាប់ៗនេះក៍ថាបាន ព្រោះនៅពេលដែលពួកគេព្រមសាងស្នេហ៍ដោយបើកចំហហើយ នោះពាក្យចរចាមអារ៉ាមទាំងឡាយក៍សាបទៅវិញបន្ដិចម្ដងៗជាមិនខាន ហើយពេលនេះដំណឹងនៃការចូលរោងការរបស់ពួកគេនឹងលេចឡើង គឺដូចគ្នាទៅនិងរឿងស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ដែរដែលអ្នកទាំងពីរលាក់លៀមជាង៨ឆ្នាំ តែពេលបែកធ្លាយក៍ដឹកដៃគ្នាចូលរោងការនិងយកកូនប្រើយ៉ាងតក់ក្រហល់តែម្ដង។
សុខ ពិសី ត្រូវបានអ្នកគាំទ្រនាងចាត់ទុកថាជា”រាជនីយសម្រស់” ដោយសារតែគិតមកដល់ឆ្នាំ២០២៣ នេះនៅមិនទាន់មានតារាចម្រៀងស្រីរូបណាស៊ីដាច់នាងឡើយ បើទោះជាកន្លងមកធ្លាប់លេចឭថានាងបានកែសម្ផស្សជាច្រើនផ្នែកក្ដី។អ្នកជំនាញសិល្បៈបានលើកឡើងថានៅពេលដែលពិសី ដាច់ចិត្តបើកស្នេហ៍ឲ្យគេដឹងការពិតហើយលែងលាក់បាំងតទៅទៀតនោះអំណាចរបស់នាងនៅសាន់ដេគឺប្រែប្រួលសឹងតែ៣៦០ ដឺក្រេជាមិនខាន ដែលពេលនោះនាងនឹងត្រូវបានតារាៗគោរពដូចជាថៅកែ ឬម្ចាស់ផលិតកម្មសាន់ដេតែម្ដង។តែក្រៅពីខ្លាចរៀបការប្ដីទៅអាជីពចម្រៀងលែងទៅមុខនោះគេជឿរថាពិសី នៅមានហេតុផលមួយផ្សេងទៀតដែលធ្វើឲ្យនាងចេះតែពន្យាពេលសារភាពស្នេហ៍ឬមិនច្បាស់លាស់ថ្ងៃរៀបការជាមួយលោកចំរើន នោះគឺនិងនិងថៅកែក្មេងរូបនេះគ្មានការបារម្ភរឿងស្នេហាប្រឈមហានិភ័យ ព្រោះតែយល់ចិត្តគ្នាច្បាស់លាស់ទៅហើយ ទើបបញ្ហាចូលរោងការដោយតក់ក្រហល់មិនមែនជាជម្រើសរបសអ្នកទាំងពីរនោះទេ។យ៉ាងណាគេជឿរថាពិសិ មិនអាចនឹងអូសក្រឡារឿងរៀបការប្ដីដល់ទៅ១០ឆ្នាំ តទៅមុខទៀតបានឡើយ ព្រោះថាឆ្នាំនេះនាងមានអាយុ៣៣ឆ្នាំ ទៅហើយហេតុនេះFan នាងរំពឹងថាពិសី អាចនឹងធ្វើជាកូនក្រមុំមែនទែន មុនអាយុ៣៥ ឆ្នាំពោលគឺអាចនឹងក្រាបផ្ទឹមនៅឆ្នាំ២០២៤ ឬ២០២៥ ។ប៉ុន្ដែបើនាងអូសក្រឡារឿងរៀបការបានដល់ទៅ១០ឆ្នាំ ថែមទៀត នោះមានន័យថានាងនឹងមិនរៀបការជារៀងរហូតតែម្ដង។
ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍មិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងរ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា ,យូរី និងវី ឌីណែត ជាដើម។តាមព័តមានថាពិសី រងចាំអ៊ុតមើលថាតើសិស្សប្អូនស្រីនាថ នឹងហ៊ានរៀបការឆាប់ៗទេ ក្រោយពួកគេដើរ១ជំហ៊ានមុននាងរឿងអត់ខ្លាចបញ្ចេញមុខអនាគតប្ដីនាពេលនេះ ហើយបើអ៊ីវ៉ា ក្រាបផ្ទឹម នាងច្បាស់ជាប្រថុយដឹកដៃម្ចាស់ចិត្តគ្រងឈុតអាពាហ៍ ពិពាហ៍ ទៅតាមសំណូមពររបស់អ្នកគាំទ្រនាងជាមិនខាន៕