Friday, May 17, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ថាមនុស្សម្នាក់ ធ្វើឲ្យខូចផែនការណ៍​នាងលាក់​សង្សារ​តទៀត

អ៊ីវ៉ា ៖ថាមនុស្សម្នាក់ ធ្វើឲ្យខូចផែនការណ៍​នាងលាក់​សង្សារ​តទៀត

ភ្នំពេញ៖ស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនបានប្រតិកម្មចំពោះបណ្ដារសារព័តមាន​ទាំង​ឡាយ​ណាដែល​ផ្សព្វផ្សាយរឿងស្នេហារបស់នាងជាមួយម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូ​ណាធីត លោកលី សេងហួរ នោះទេ ប៉ុន្ដែនាងចេញសារថារឿងនេះខូចការអស់ ព្រោះតែ​ពេលនាងចេញបទ”លួចលាក់គ្នា ពីពេលណា?”ដែលនិ​ពន្ធ​ដោយអ្នកនាងស៊ិន ធារី ។ ចម្រៀង​១បទនេះហើយជាដើមចមដែលនាងអ៊ីវ៉ា លែងអាចប្រកែកជាមួយអ្នកណា​បានទាំងទាក់ទង​រឿងនាងមានស្នេហាជាមួយលោលសេងហួរ នោះព្រោះ​បុរសកូនអ្នកមានទ្រព្យស្ដុក​រូបនេះ​បាន​ចូលទៅខមិនថា”លាក់អស់៧ឆ្នាំ …”និងពេលខ្លះលោកហាក់មិនចង់សាង​ស្នេហ៍ដោយ​លាក់​លៀម​បែបនេះតទៅ​ទៀតទេ គឺចង់បើកចំហ ដោយសម្អាងថាវណ្ណដា បង្ហាញគូស្នេហ៍​ទៅ​ហើយ ចុះរវាងលោកនិងស្រីនាថ …?

 ថ្វីត្បិតតែឃីន ស្រីនាថ ហាក់ដើរដល់ផ្លូវទាល់រឿងលាក់គូស្នេហ៍បានដល់ទៅ៧ឆ្នាំ​ហើយ​​បរាជ័យក្នុងការប៉ងចង់​បន្ដសាងស្នេហ៍ដោយមិនបើកចំហ តទៅទៀតក្ដី ប៉ុន្ដែគេជឿរថា​លោកអ៊ូ វ៉ាវ ដែលជាឪពុកនាងប្រាកដជា​សប្បា​យចិត្តណាស់នៅពេល​ដែលឃើញកូនស្រី​បណ្ដូលចិត្តលោក​ក្លាហាន ចាប់ផ្ដើមបង្ហាញគូសង្សារជាចំហ បែបនេះ​ព្រោះ​បើនៅតែលាក់​បាំង​ទៀត បំ​ណងលោកចង់ឲ្យនាងរៀបការនៅតែស្ងាត់សូន្យឈឹង តែបើពួកគេបែកធ្លាយ​រឿង​បែប​នេះ​ហើយ​មិន​យូទេ ផែនការណ៍លោកចង់បានកូនប្រសារមកជំនួស​ដៃជើងលោកនោះ​នឹង​បាន​សម្រេច​ក្នុងពេលឆាប់ៗជាមិនខាន។លោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​រឿងគូ​ស្រ​ករបស់កូនស្រី លោកសូម​ទុក​សិទ្ធិឲ្យនាងជ្រើសរើសដោយខ្លួនឯងដល់ទៅ៦០ % ចំណែក​លោក​សូមតែ៤០ % តាមក្រោយប៉ុណ្ណោះ ដែល​នេះ​មានន័យថាស្រីនាថ និងលោក​សេងហួរ ទាក់ទងស្រលាញ់គ្នាដោយខ្លួនឯង ហើយក្រុមគ្រួសារទាំង​សង​ខាងគ្មានអ្នកណា​ជំ​ទាស់​នោះ​ទេ ទើបតាមរយៈសកម្មភាពរបស់អ្នកទាំងពីរគេឃើញទំនាក់ទំនង​ដូចជាក្រុមគ្រួ​សារ​តែមួយ​ទៅហើយដូចជាកាលពីថ្ងៃទីកាលពីថ្ងៃទី២៥ ខែឧសភា ស្រីនាថ ទៅចូលរួមមង្គល​ការរបស់​ប្អូនប្រុស​លោកសេងហួរ គឺលោកសេងថៃ ហើយនាងនិង​គូស្នេហ៍​បានឡើងគួច​ដៃ​អនាគត​ប្អូន​ថ្លៃរួមគ្នាទៀតផង ខណៈ​ដែលកាលពីថ្ងៃទី៥ ខែឧសភា អ៊ីវ៉ា ក៍បានបណ្ដើរ​លោក​សេងហួរ ទៅ​ជួបអតតីតអ្នកចាត់ការទូទៅGalaxy  លោក​យឹម តាស្រង់ ផងដែរ តែពេល​នោះ​នាងបាន​កុ​ហក់អ្នកយកព័តមានយើងថាបុរសដែលកៀកកើយនាង​នោះមិន​មែនជាសង្សារ​នាង​ទេគឺជាបងប្អូនដែលលោកដើរតាមនាងដើម្បីជួយដល់នាងទាក់ទងការងារសិល្បៈខ្លះៗ ព្រោះនាងជាស្រីបើ​ទៅ​ណាម្នាក់ឯង មិនមែនជារឿងងាយស្រួលទេ។

ប៉ុន្ដែឥឡូវស្រីនាថ ហា​ហាត់ប្រកែកលែង​រួច ​ហើយទស្សនិកជនខ្លះថាមិនមែនតែអ៊ីវ៉ា ទេតែតារាស្រីស្អាត​ៗជា​ច្រើន​ទៀតក៍ដូចនាងដែរ​ពោល​គឺស្នេហ៍តែប្រុសអ្នកមាន បើទោះជាកន្លងមកលោកវ៉ាវ ធ្លាប់អះ​អាង​ថាអនាគតកូន​ប្រ​សាររបស់លោកមិនត្រូវការទាល់តែអ្នកមានទើបអាចចូលចែចូវ កូនក្រមុំ​លោក​​បានក្ដី ប៉ុន្ដែ​ពេលនេះ អ៊ីវ៉ា នឹង​បានប្ដីអ្នកមានដោយគេចមិនផុតឡើយ​។យ៉ាងណា​ក្រោ​យ​​អ៊ីវ៉ា បែកធ្លាយ​រឿងមានសង្សារជាម្ចាស់​ក្លឹបបាល់​ទាត់​នេះ​ធ្វើឲ្យអ្នកតាមដានវិស័យបាល់​ទាត់​ចាប់អារម្មណ៍ជាខ្លាំងហើយពីមុនគេឆ្ងល់ថាស្រីនាថ រស់នៅខេត្តកំពង់​ស្ពឺទេ តែរៀង​រាល់​ពេលក្លឹបបាល់​ទាត់សៀមរាប​យូ​ណាយធីត មានការប្រកួតសំខាន់ នាងតែងតែ​ទៅចូលរួម​ជា​និច្ច គឺតាមពិតមកពីម្ចាស់ក្លឹប​នោះ​ជាអនាគត​ស្វាមីនាងសោះ ទើបឥឡូវគ្រប់គ្នាអស់ឆ្ងល់។

 ប្រភពបានឲ្យដឹងថាចាប់ពីពេលនេះតទៅអ៊ីវ៉ា នឹងបង្ហាញមុខរួមគ្នាជាមួយលោក​សេង​ហួរ ច្រើនជាងមុនហើយ​បុរសវ័យខ្ទង់៣០ឆ្នាំជាងរូបនេះក៍នឹងដើរតួនាទីជំនួសឪពុកស្រីនាថ ជា​បណ្ដើ​រ​​ៗ​ហើយនោះគឺជូននាងទៅច្រៀង​តាមឆាកតន្រ្ដីទាំងឡាយ ប៉ុន្ដែមិនមែនគ្រប់​ពេល​នោះ​ទេ ព្រោះ​​​លោកក៍មានការរកស៊ីធំ​ផ្ទាល់ខ្លួនច្រើនដែរ។ដោយឡែកទាក់ទងរឿងរៀប​ការ​វិញអ៊ីវ៉ា និង​លោកសេងហួរ មិនទាន់កំណត់ថ្ងៃពិសេសរបស់​ពួកគេជាក់លាក់​ឡើយ តែគេជឿរ​ថាអាពាហ៍ ពិពាហ៍ របស់ពួកគេអាចនឹងប្រព្រឹត្តិឡើងនៅអំឡុងដើមឆ្នាំ២០២៤ ខាងមុខនេះ ព្រោះ​​ស្រីនាថ ធ្លាប់វាចាថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ដែលត្រូវនឹងឆ្នាំ២០២៣ តែចុង​ក្រោយនាងបែ​ជា​រំសាយទៅវិញដែលធ្វើឲ្យលោកវ៉ាវ ចង់បានទាំងកូនប្រសារមករ៉ាប់រង​ការងារ​ជំនួសលោកផង ចង់បានចៅ​ព​ផង នោះខកចិត្ត។ប៉ុន្ដែគេជឿរថារយៈពេល៧ឆ្នាំ ដែលស្រីនាថ និងលោកសេងហួរ ស្វែង​យល់​​ចិត្តគ្នានោះគ្រប់គ្រាន់​ហើយសម្រាប់ពួក​គេឈានទៅដឹក​ដៃគ្នា​ចូលរោងការបាន ព្រោះ​អ៊ីវ៉ា នឹងមិនធ្វើឲ្យវ៉ាវ ខកបំណងម្ដងទៀតឡើយ ។

ក្រៅពីអ៊ីវ៉ា តារាដែលហ៊ានសាងស្នេហាដោយបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជា​នាង​ស៊ីន យូប៊ីន ,សឹម ស្រីនិច្ច  និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម៕

RELATED ARTICLES