សៀមរាប ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងឆមាសទី១ (កន្លះឆ្នាំ ឬ៦ខែ) ឆ្នាំ២០២៣ ទទួលបានចំណូលជាង ១៧លានដុល្លាអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា រយ:ពេល ៦ខែ ឆ្នាំ២០២៣ នេះ មានទេសចរសរុប ៣៨៥ ៧៦៩នាក់ បាន ទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ហើយចំណូលបានពីការលក់សំបុត្រនេះ មានប្រមាណជាង ១៧លាន ៨សែន ដុល្លាអាមេរិក កើនជាង ៦ពាន់ភាគរយ ធៀបនឹងរយ:ពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែមិថុនា កន្លង ទៅនេះ មានទេសចរ ៤១ ០១២នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងចំណូលលក់សំបុត្រ មាន ១ ៨១១ ៥៨៩ដុល្លារ។
ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរ បានចំនួន ៩៥ ៥៣៥ដុល្លារ ដល់ទេសចរ អន្តរជាតិ ចំនួន ៦៣៦៩នាក់ និងរកចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្នៀស បានចំនួន ២៩២ ៩៤០ ដុល្លារ ក្នុងរយ:ពេល ៦ខែ ឆ្នាំ២០២៣ នេះ។
សេចក្ដីប្រកាសព័ត៌មានដដែល ឲ្យដឹងថា ចំណូលពីការលក់សំបុត្រនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភទៅមូល និធិគន្ធបុប្ផា មានចំនួន ៧៧១ ៥៣៨ដុល្លារ ផងដែរ៕