Tuesday, May 21, 2024
Homeសង្គម និងជីវិតក្មេងគ្រុនឈាម ដង្ហើមចង្រិត ពេទ្យគន្ធបុប្ផា សង្គ្រោះ ជីវិត

ក្មេងគ្រុនឈាម ដង្ហើមចង្រិត ពេទ្យគន្ធបុប្ផា សង្គ្រោះ ជីវិត

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានកើតមានអាការក្តៅខ្លួនអត់បាត់ លុះក្រុមគ្រួសារនាំទៅគ្លីនិកឯកជន ពិនិត្យឃើញថា មានជំងឺគ្រុនឈាម និងត្រូវបានគ្រូពេទ្យឯកជនព្យាបាលអស់ ៣ថ្ងៃ បន្តោកសេរ៉ូមអស់ ៥លីត្រ មិនបានធូរស្រាល សល់តែដង្ហើមចុងក្រោយ ទើបប្រញាប់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានក្រុមគ្រូពេទ្យជំនាញ សង្គ្រោះជីវិតបានទាន់ពេល។ក្មេងប្រុសកើតជំងឺគ្រុនឈាម មានអាយុ១១ឆ្នាំ មានលំនៅឯខេត្តកំពង់ស្ពឺ។

យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា រដូវភ្លៀង រួមគ្នាកម្ចាត់និងបំបាត់ជម្រកមូសខ្លា ការពារ បុត្រធីតា កុំឱ្យមូសខ្លាខាំ ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន។ ក្មេង ប្រុសនេះ អាយុ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ៣ថ្ងៃ នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ ដាក់ សេរ៉ូមអស់ ៥លីត្រ បានចូលមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់ ជំងឺគ្រុន ឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS) ខ្សោយដង្ហើម អស់ជីពចរ (shock syndrome) និងបាត់បង់ស្មារតី អស់ជីពចរ ជាច្រើនដង (many times repeated cardiovascular collapses-shocks) ក្នុងរយៈពេល៤៨ម៉ោង នៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសង្គ្រោះជីវិត ដោយប្រើឈាមប្លាស្មា អស់៤ប្លោក និងម៉ាស៊ីន សប់ដង្ហើម។

ថ្ងៃនេះ ក្មេងប្រុសបានដឹងខ្លួន និងមានជីវិតរស់ឡើងវិញ ធ្វើឱ្យក្រុមគ្រួសារមានក្តីរំភើប ត្រេកអរ និងសូម អរគុណកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបាន សង្គ្រោះជីវិតមួយនេះ។

 រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ សូមអរគុណមូលនិធិ គន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស។ សូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលបាននិងតែង តែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕

RELATED ARTICLES