Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឆ្លងផ្លូវដែក រថភ្លើងបុក

បើកឡានឆ្លងផ្លូវដែក រថភ្លើងបុក

ភ្នំពេញ ៖ រថភ្លើង ១ខ្សែ ដែលមានតែក្បាលម៉ាស៊ីន បានបើកដល់ផ្លូវដែលមានសភាពងងឹត ក៏បានជ្រុលទៅបុក ជាមួយរថយន្តកាមរីបាឡែន ១គ្រឿង ដែលបើកឆ្លងកាត់ផ្លូវដែក បណ្តាលឱ្យរថយន្តរងការខូចខាត ១ចំហៀង។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចទល់មុខភោជនីយដ្ឋាន ហ្សឹម តាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-5337 ធ្វើដំណើរតាមបណ្តោយ ផ្លូវបេតុង អមផ្លូវរថភ្លើង ទិសដៅពីលិច ទៅកើត។ លុះដល់ ចំណុចកើតហេតុដែលផ្លូវមានសភាពងងឹត រថយន្ត បានបត់ឆ្វេងឆ្លងផ្លូវរថភ្លើង ខណៈពេលនោះ ស្រាប់តែមានរថភ្លើង ១គ្រឿង ដែលមានតែក្បាលម៉ាស៊ីន (មិន មានសណ្តោងទូ) បានបើកក្នុងទិសដៅពីកើត ទៅលិច រួចបានជ្រុលទៅបុករថយន្ត ចំពាក់កណ្តាល យ៉ាងពេញ ទំហឹង បណ្តាលឱ្យរថយន្តក្រពឹតទ្វារខាងក្រោយចំហៀងខាងស្តាំ។ ចំណែករថភ្លើង មិនមានខូចខាតអ្វីនោះទេ។

បន្ទាប់មក មានសមត្ថកិច្ចមូលដ្ឋាន និងតំណាងខាងរថភ្លើង បានមកដល់កន្លែងកើតហេតុ។ ដោយភាគីទាំង២ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយយករថយន្ត និងរថភ្លើង ទៅជួស ជុលរៀងៗខ្លួន៕

RELATED ARTICLES