Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនដុតផ្ទះឆេះហ្មត់ ម៉ែសន្លប់

កូនដុតផ្ទះឆេះហ្មត់ ម៉ែសន្លប់

ភ្នំពេញ ៖ យុវជនម្នាក់ ចេះតែបង្ករឿងអុកឡុកក្រុមគ្រួសារមិនឈប់ លុះចុងក្រោយ បានធ្វើសកម្មភាពដុតផ្ទះ ចោល បណ្តាលឱ្យឆាបឆេះបំផ្លាញអស់គ្មានសល់ ធ្វើឱ្យស្ត្រីជាម្តាយរន្ធត់ចិត្តពេក បានដួលសន្លប់នៅនឹងកន្លែង។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុង ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ម្ទាស់ផ្ទះរងគ្រោះ មានឈ្មោះសូ ម៉ៅ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ មានលំ នៅ ភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងការខូចខាត មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីសស របេតុង ឈើលើ ប្រក់ដំបូលស័ង្កសី (ខូចខាតទាំងស្រុង)។ រីឯជនបង្កហេតុ ត្រូវជាកូនប្រុសបង្កើតរបស់ម្ចាស់ផ្ទះ និងជាមនុស្សដែលមានសតិមិនប្រក្រតី។

ប្រភពដដែល បន្តថា មូលហេតុនៃការឆាបឆេះនេះ គឺមកពីកូនមានសតិមិនគ្រប់ ដុតផ្ទះខ្លួនឯង បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មក ជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបទាំងអស់ចំនួន ៤គ្រឿង ដោយពន្លត់ចប់ នៅម៉ោង ១និង១៥នាទីរសៀល ថ្ងៃដដែល។

នៅអំឡុងពេលកើតហេតុខាងលើ គេឃើញស្ត្រីជាម្ចាស់ផ្ទះ និងត្រូវជាម្តាយរបស់ជនបង្កហេតុ បានរន្ធត់តក់ស្លុត ពេក ក៏ដួលសន្លប់ និងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកកំពឹស ភ្លាមៗផងដែរ។ដោយឡែក ជនបង្កហេតុ ជាកូនប្រុសដែលដុតផ្ទះខ្លួនឯងចោល ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅ សាកសួរ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពឹស ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES