ភ្នំពេញ៖មាស សុខសោភា ធ្លាប់បង្ហាញជំនឿរស៊ប់ទៅលើលោកតាឥសីសក់សភ្នែភ្នំត្បែង ពេជ្រ សង្វារវង្ស ដែលនាងបានច្រៀងបទជាស្នាដៃនិពន្ធរបស់អ្នកសច្ចំរូបនេះជាបន្ដបន្ទាប់ពិសេសបទទាក់ទងប្រវត្តិសាស្រ្ដខ្មែរ។ប៉ុន្ដែបទ”មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧” ដែលរងការរិះគន់ ហើយប្រមុខរាជរដ្ឋាភិបាលបញ្ជារឲ្យបិទជាបន្ទាន់កាលពីខែឧសភា នោះធ្វើឲ្យសោភា ខកចិត្តខ្លាំង ហើយពេលនេះនាងសម្ងំរក្សារភាពស្ងៀមស្ងាត់ អត់ទាន់ហ៊ានចេញបទថ្មីៗដែលជាស្នាសៃរបស់លោកឪទៀតឡើយ។តាមព័តមានថាសោភា នៅតែគោរពនិងមានជំនឿរទៅលើលោកតាសក់សដដែល ប៉ុន្ដែចាប់ពីពេលនេះតទៅនាងនឹងមានការសម្រិតសម្រាំងបំផុតទាក់ទងការធ្វើបទប្រវត្តិសាស្រ្ដ លែងហ៊ានផលិតធ្វែសប្រហែសនាំឲ្យមានកំហុសឆ្គងជាលើកទី២ទៀតហើយ។ដោយឡែកស្វាមីនាងលោកអ៊ឹត រ៉ាដា ចាំសម្របខ្លួនតាមសុខសោភា គ្រប់ពេលវេលាទាំងអស់ហើយលោកតែងតែលើកទឹកចិត្តភរិយាជានិច្ច មិនឲ្យសោភា បាក់ទឹកចិត្តព្រោះតែការចេញបទចម្រៀងទៅមិនដូចបំណងនោះទេ។
ក្រៅពីនេះសុខសោភា ក៍នៅតែមានអន្ដរាគមន៍ពីបងប្រុសនាងលោកមាស សុខរតនៈ ជានិច្ច ក្នុងការជួយជ្រោមជ្រែងនាងឲ្យល្បីថែមទៀត ឬមិនឲ្យធ្លាកចុះ តាមរយៈការនិពន្ធបទចម្រៀងឲ្យច្រៀង បើទោះជាតារាចម្រៀងសំនៀងផ្អែមរូបនេះតាំងពីចេញពីរាម មកច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ជាង៦ខែនេះនាងនៅមិនទាន់មានបទ១ណាដែលលេចធ្លោខ្លាំងដូចមុនក្ដី។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថាសុខសោភា បើចង់ឲ្យទីផ្សារកក្រើកសារជាថ្មីនាងត្រូវតែជ្រើសផ្លូវចូលទៅផលិតកម្មហង្សមាស ឬGalaxy ដែលកំពុងតែត្រូវការតារាដូចនាងទៅពង្រឹងទីផ្សារផលិតកម្មរបស់ពួកគេ ព្រោះបើនៅតែច្រៀងផលិតកម្មខ្លួនឯងដោយគ្មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផលិតបទចម្រៀងឲ្យនាងដិតដល់បែបនេះទៀតនោះនាងច្បាស់ជាពិបាកស្ដារមុខ។តែសុខសោភា បានយល់ឃើញផ្ទុយពីនេះ ព្រោះនាងធ្លាប់អះអាងថាសម័យនេះទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីដែរ ហើយនៅឆ្នាំ២០២៣ នេះនាងមិនទៅផលិតកម្មណាទាំងអស់ ខណៈដែលថោន ក៍រងចាំបើកទ្វារស្វាគមន៍នាងគ្រប់ពេលវេលាផងដែរ ប៉ុន្ដែសោភា ថានាងធ្លាប់នៅទីនោះជាង៩ឆ្នាំហើយ ហេតុនេះគ្មានគម្រោងទៅហើយវិលវិញនោះទេ។
ក្រៅពីមាស សុខសោភា តារាស្រីលំដាប់ជូរមុខដែលមិនសូវមានសកម្មភាពលេចធ្លោរនារយៈពេលចុងក្រោយនេះមានដូចជានាងឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសុគន្ធ និសា ជាដើម ខណៈដែលតារាវ័យក្មេងមានយ៊ីអ៊ុនល្អគឺមានតែនាងតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា ប៉ុណ្ណោះ។សម្រាប់សោភា វិញតាំងពីនាងបានជួបលោកតាសក់សភ្នំត្បែង នាងហាក់ដូចជាបង្ហាញការចេះគ្រប់គ្រងអារម្មណ៍ឬផ្ដោតទៅលើការធ្វើសមាធិច្រើនដោយនាងតែងតែនិយាយថាសត្រូវដែលធំបំផុតរបស់មនុស្សគឺការយកឈ្នះលើខ្លួនឯង។សោភា ដែលឈជើងជាតារាស្រីលំដាប់កំពូលជាង១០ឆ្នាំទៅហើយនោះក៍បានត្រៀមខ្លួនរួចជាស្រេចថានៅលើលោកនេះគ្មានអ្វីដែលទៀងទាត់នោះទេ ដែលការវាចាបែបនេះស្រដៀងគ្នាទៅនិងនាងតន់ ច័ន្ទសីម៉ា ដែរហើយគេជឿរថាតារាទាំងពីរបានដឹងខ្លួនច្បាស់ថាអាជីពចម្រៀង”រលកក្រោយ ច្រានរលកមុន” ហេតុនេះបើគ្មានអ្វីដែលថ្មីៗនោះទេ អ្នកគាំទ្រនឹងងាកទៅរកតារាផ្សេងៗទៀតជាមិនខាន។
គូរបញ្ជាក់ថាមាស សុខសោភា បានសាងស្នេហ៍ជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា រយៈពេលជាង១៦ឆ្នាំ ទៅហើយ តែអ្នកទាំងពីរមិនទាន់មានកូន១គ្រាប់នោះទេ បើទោះជាញឹកញាប់សុខសោភា តែងតែហៅយុវវជនម្នាក់ឈ្មោះថាBovee Hundley ថាជាកូនៗ ពេញមាត់ក្ដី តែតាមបុរសម្នាក់មានហ្វេសបុកឈ្មោះថាTino Jessy ដែលស្និតសោភា ថាថាប្រុសក្មេងរូបនោះមិនមែនជាកូននាងឡើយ តែជាក្មួយហើយនាងស្រលាញ់ដូចកូន ទើបហៅថាកូនៗតែម្ដង។ចំណែកមង្គលការរបស់សោភា ជាលើកទី៣ ដែលFan កំពុងរងចាំមើលថាតើនាងហ៊ានធ្វើជាចំហ ឬអត់ ឬចង់លាក់លៀមដូចរៀបការ២លើក ពីមុនដែរនោះ ពេលនេះបែជាស្ងប់ស្ងាត់គ្មានដំណឹងទៅវិញ។ប្រសិនបើសុខសោភា រំសាយចោលមង្គលការលើកទី៣ នោះមានន័យថានាងនឹងជួបឧបស័គ្គធំក្នុងការពពោះជាមិនខាន ព្រោះមហាជននឹងរិះគន់នាងថាជាតារាស្រីល្បីល្បាញម្នាក់ជាគំរូគេ តែបែជាអត់ហ៊ានរៀបការជាសាធារណៈតាមប្រពៃណីខ្មែរ តែបែជាហ៊ានពោះធំ។ប៉ុន្ដែFan របស់សោភា បានសរសើរនាងនិងគូស្នេហ៍ថាពូកែរក្សារចំណងស្នេហាបានរឹងមាំល្អ ដែលខុសពីប្ដីប្រពន្ធខ្លះរៀបការផ្អើលមេឃ តែលែងលះគ្នាដូចផ្លែកបន្ទោរក៍មាន។សម្រាប់សោភា បើនាងនៅតែពន្យាពេលយកកូនទៀត នោះមានន័យថានាងអាចនឹងជួបបញ្ហាធំរឿងគ្មានអ្នកបន្ដពូជ ដែលចំណុចនេះនាងក៍ទទួលស្គាល់ដែរថាពេលអាយុកាន់តែច្រើន ពិបាករឿងយកកូននេះតែម្ដង៕