Wednesday, November 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា រឹតចំណងស្នេហ៍នៅបរទេស ខណៈ​ដំណឹង​ពពោះកូនទី២ ស្ងាត់

ឱក សុគន្ធកញ្ញា រឹតចំណងស្នេហ៍នៅបរទេស ខណៈ​ដំណឹង​ពពោះកូនទី២ ស្ងាត់

អូស្រា្ដលី៖តារាកូនឱក សុគន្ធកញ្ញា បាននាំស្វាមីនាងលោកអ៊ឹង​ សុខលី ចេញទៅដើរ​លេងកម្សាន្ដនៅ​ទីក្រុង​Sydney  និងតំបន់ទេសចរណ៍ជាច្រើនទៀតលើទឹកដីអូស្តា្រលីកាលពីថ្ងៃទី៧ កក្កដា ដែលនេះជាការរឹត​ចំ​ណង​ស្នេហាក្រៅស្រុកសារជាថ្មីម្ដងទៀត ខណៈដែលកាលពីឆ្នាំមុននាងក៍បណ្ដើរប្ដីទៅទីនោះដែរក្នុងថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ពួកគេ។ប្រភពបានឲ្យដឹងថាមូលហេតុ​ដែលសុគន្ធកញ្ញា ច្រើនតែជ្រើសរើសការដើរលំហែកា​យ៉ា​នៅ​អូស្ត្រាលីដោយសារតែនាងទៅជួបប្អូនប្រុសនាងនិងម្ដាយនាងអ្នកស្រីអ៊ិន ថាច ដែលកំពុងរស់នៅជាមួយ​ស្វាមីថ្មីទីនោះ ហើយពិតណាស់​​​លោក​សុខលី តែងតែបំពេញបំណងនាងជានិច្ច បើទោះជាលោក​មមាញឹកក្នុង​ការគ្រប់​គ្រងការផ្សាយទាំងមូលរបស់ហង្សមាសក្ដី តែលោកមិនដែលធ្វើឲ្យភរិយាឯកោនោះទេ ហេតុនេះហើយ​បានជាសុគន្ធកញ្ញា តែងតែចេញសារសរសើរស្វាមីនាងនៅថ្ងៃខួបមង្គលការថាលោកសុខលី ជាបងប្រុស ជា​ឪពុក ជាស្វាមី ដែលបានជួយនាងជាច្រើនទាក់​ទងវិស័យសិល្បៈ ពិសេសលោកបានបំពេញតួនាទី​ជាប្ដីនិងឪពុក​ដ៍ល្អរបស់កូននាង។ចំណែកលោកសុខលី វិញក៍ធ្វើឲ្យសុគន្ធកញ្ញា តែងតែរំភើបផងដែរដូចជាលោកហៅ​នាងថា​ជាឧត្តមភរិយា និងចាត់ទុកថាជាមាតា ដៃ១០០ ជាដើម។

 យ៉ាងណាអំឡុងពេលដែលឱក សុគន្ធកញ្ញា ប្រារពខួបអាពាហ៍ គម្រប់៤ឆ្នាំ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ កន្លងមកនោះតារាដែលជិតស្និតមិនហ៊ានជម្រុញឲ្យនាងយកកូនទី២ដូចកាលខួបមង្គលការរបស់ពួកគេកាលពីឆ្នាំទី២ និងទី៣ ឡើយ ព្រោះតែដឹងថាសុគន្ធកញ្ញា ចង់ប្រជែងទីផ្សារចម្រៀងសារជាថ្មី ទើបមុននេះនាងព្យាយាម​សម្រកទង្ងន់ឲ្យមានរាងស្វែលមកវិញ។ដោយឡែកសម្រាប់តំណើរកម្សាន្ដលើកនេះរបស់ឱក សុគន្ធកញ្ញា នៅបរ​ទេសក្រៅពីប្រារពខួបអាពាហ៍ ពិពាហ៍ របស់ខ្លួននោះសុគន្ធកញ្ញា ក៍ចង់លំហែអារម្មណ៍ផ្ទាល់ខ្លួនពីការនឿយ​ហត់​ច្រៀងសម្ដែងConcerts ពេញមួយរដូវក្ដៅកន្លងមកដែរ។សម្រាប់តារារួមអាជីពនៅតែមើលឃើញថាចំណង​ស្នេ​ហា​​សុគន្ធកញ្ញា និងលោកសុខលី នៅឆ្នាំទី៤នេះ អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមលើសផ្ដើមស្នេហ៍គ្រា​ដំបូង​ទៅទៀត ពិសេសគឺក្រោយទទួលបានចំ​ណងដៃកូនប្រុសមួយអាយុជិត៤ឆ្នាំនេះ ហេតុនេះហើយបានជាកន្លង​មក​តារា​ជិតដិត រួមទាំងFan តែងតែជម្រុញឲ្យតារាកូន១រូបនេះយកកូនកូនទី២តាមបំណង ព្រោះតែពួកគេដឹងថា​នាង​ចង់​បាន​កូនស្រី តែពេលនេះរឿងពពោះបានស្ងប់ស្ងាត់ទៅវិញ ព្រោះតែកញ្ញា ចង់វាយលុកទីផ្សារចម្រៀងម្ដង​ទៀត ក្រោយពេលនាងមានប្ដីនិងកូន១ ត្រូវបានគេមើលឃើញថានាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅក្រមុំទេ ។

 គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា ថ្វីត្បិតតែពេលនេះនាងលែងសូវមានបទផ្ទុះដូចមុនក៍ដោយ ប៉ុន្ដែនាងបានចេញ​មុខ​ធ្វើជាCoach និងJudge  តាមកម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាសជាបន្ដបន្ទាប់​នាំឲ្យនាងនៅតែរក្សារ​ទីផ្សារ​សិល្បៈបាន ពិសេសគឺស្ពតធំៗដែលការ​ងារសំខាន់ៗទាំងនោះភាគច្រើនស្វាមីនាងជាអ្នកដឹក​នាំផ្ទាល់​តែ​ម្ដង។អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធកញ្ញា ពិបាករក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់ហង្ស​មាស​តទៅទៀតប្រសិនបើនាងគ្មានអ្វីថ្មីៗឡើងវិញទេ ព្រោះការចេញមុខធ្វើជាគណៈកម្មាការ និងគ្រូបង្វឹកពី​កម្មវី​ធីប្រលងចម្រៀងទាំងឡាយនៅហង្សមាសនោះមិនទាន់គ្រប់តម្រូវការនៃអ្នកស្ដាប់បទចម្រៀងរបស់នាងជាទូទៅបានឡើយ។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីនិងកូនហើយធ្វើឲ្យអាជីពចម្រៀងលែងសូវស្ទុះខ្លាំងទៅមុខ​មានដូចជា​នាង​សួស វីសា ,ពេជ្រ សូលីកា ខណៈដែលតារាស្រីលំដាប់ជូរមុខរបស់ហង្សមាស២ដួងទៀតគឺពេជ្រ សោភា និងសុគន្ធ និសា ក៍ហាក់នៅទ្រឹងដែរ ពោលអ្នកចម្រៀងស្រីរបស់ផលិតកម្មធំនេះនៅមានយ៊ីអ៊ុនល្អតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។ប៉ុន្ដែសម្រា​ប់​សុគន្ធកញ្ញា វិញនាងត្រូវបានគេចាត់ទុកថាជាតារាដែលជោគជ័យ​ទាំង​អាជីពសិល្បៈ និងស្នេហា នៅឆ្នាំ២០២៣ នេះហើយការដែលកញ្ញា ទទួលបានការថ្នាក់ថ្នមពីប្ដីសឹងគ្រប់ពេលបែប​នេះ​គេជឿរថានោះជាក្ដីសុខធំបំផុតរបស់នាងដែលប៉ងក្នុងជីវិត ទោះជាអាជីពចម្រៀងលែងសូវមានលំនឹងក្ដី។ដោយឡែកសម្រាប់ទស្សនិកជនខ្លះដែលព្យាករណ៍មុនសុគន្ធកញ្ញា ចូលរោងការជាមួយលោកសុខលី ថានាង​អាចនឹងប្រឈមរងទឹកភ្នែក ព្រោះតែធ្លាប់លេចឭថាលោក​​លី មានស្រីស្នេហ៍ច្រើននោះក៍បានស្ងប់ស្ងាត់ទៅ​វិញ​ដោយសារតែប្អូនលោកថៅកែហង្សមាសរូបនេះស្រលាញ់ភរិយាទ្វេដង ក្រោយទទួលបានកូន១ ហេតុនេះហើយ​កញ្ញា ដែលផាត់ចោលសំណើរស្នេហ៍មន្រ្ដីធំៗមួយចំនួនកាល​នៅក្រមុំដើម្បីភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ដែល​យល់​ច្បាស់ពីអាជីពសិល្បៈរបស់នាងនោះប្រាកដជាមិនខកបំណងឡើយ៕

RELATED ARTICLES