Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង១សំបុក ឃាត់ខ្លួន១៤នាក់

បង្ក្រាបក្មេងទំនើង១សំបុក ឃាត់ខ្លួន១៤នាក់

កណ្តាល ៖ ក្មេងទំនើងឈាមរាវ ១ក្រុមធំ មានគ្នាចំនួន១៦នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងម៉ូតូ ជាច្រើនគ្រឿង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងអន្តរាគមន៍ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប្រដេញឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវ២១អា ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង សរុប១៦នាក់ រួមមាន ទី១-ឈ្មោះផាន ផុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកាប់ជ្រូក មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី២- ឈ្មោះអឿន បណ្ឌិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះហេង សុភារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកាប់ជ្រូក មានលំនៅ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី៤-ឈ្មោះភាព សុផាន់ណាគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកាប់ជ្រូក មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី៥-ឈ្មោះលី សុខឡេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី៦-ឈ្មោះសុខ ចាន់រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី៧-ឈ្មោះទិត្យ សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ១ ខណ្ឌ ច្បារអំពៅ (ឃាត់ខ្លួន)។ ទី៨-ឈ្មោះសំ រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរលក់ប្រហិត  មានលំនៅ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី៩-ឈ្មោះវ៉ាសុខទីន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មាន លំនៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី១០-ឈ្មោះវ៉ា សុខទីន ភេទប្រុស អាយុ ១៥ឆ្នាំ   មុខរបរនៅផ្ទះ មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី១១-ឈ្មោះជា វិសុទ្ធ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិទួលជង្រុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី១២-ឈ្មោះម៉ុក រ៉ាវុធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី១៣-ឈ្មោះលី រតនា ភេទប្រុស អាយុ១៥ឆ្នាំ  មុខរបរសិស្ស មានលំនៅ ភូមិក្តីតាកុយ សង្កាត់ វាល ស្បូវ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី១៤-ឈ្មោះឈិន សុខបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ឃាត់ខ្លួន)។ ទី១៥-ឈ្មោះវ៉ន ភាលីប ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មិនបានឃាត់ខ្លួន ត្រូវបានអនុញ្ញាតធានាយកទៅ លំនៅដ្ឋានវិញ)។ និងទី១៦-ឈ្មោះ សម្បត្តិ ថៃវិរៈសត្យា ភេទប្រុស អាយុ១៣ឆ្នាំ  មុខរបរសិស្ស មានលំនៅ ភូមិតា ងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មិនបានឃាត់ខ្លួន ត្រូវបានអនុញ្ញាតធានាយកទៅលំនៅឋានវិញ)។

ចំណែកវត្ថុតាងដកហូត រួមមាន ម៉ូតូ ចំនួន៧គ្រឿង ទូរស័ព្ទដៃ ចំនួន១៦គ្រឿង កាំបិតប៉័ងតោ១ និងកាបូបស្ពាយ ចំនួន២។

ក្មេងទំនើងទាំង១៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES