ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា ដែលជាស្ថាបនិកCambodia Super Model (CSM)និងជាម្ចាស់ ហាងដាណាម៉ា កាត់ដេរ បានឧបត្ថម្ភសម្លៀកបំពាក់ជាឈុតប្រពៃណីសូត្រខ្មែរដល់កញ្ញាសោម ស្រីនាថ ទៅប្រកួតបវរកញ្ញាត្រចៀកកាំ(Bird’s Nest Division )នៅចិន ថ្ងៃទី១០ និង១១ កក្កដា នោះបានបង្ហាញអារម្មណ៍ថានាងស្ទើស្រក់ទឹកភ្នែកនៅពេលដែលឃើញស្រីនាថ អាចធ្វើបានក្លាយទៅជាម្ចាស់ជ័យលាភី គ្រងមកុដ តំណាងឲ្យស្រ្ដីខ្មែរ ឈលើវេទិការអន្ដរជាតិនោះ។នាងថាសឹងតែទប់ទឹកភ្នែកមិនជាប់នៅពេលដែលឃើញការប្រឹងប្រែងរបស់ប្អូនស្រីម្នាក់នេះ(ស្រីនាថ)នៃក្រុមCSM ទទួលបានលទ្ធផលជោគជ័យបែបនេះ។ហ្សូរីដា បន្ថែមថាស្រីនាថ តំណាងឲ្យស្រ្ដីកម្ពុជាដែលយកសម្លៀកបំពាក់ហូលខ្មែរ ស្ទើគ្រប់ឈុត ក្បាច់រាំប្រពៃណីខ្មែរ និងកាយវិការដ៍ទន់ភ្លន់ជានារីខ្មែរ ទៅបង្អួតបង្ហាញពិភពលោកឲ្យទទួលស្គាល់ពីក្មេងកំព្រា ជាបងស្រីដ៍រឹងមាំ ខិតខំចិញ្ចឹមប្អូនៗ អោយមានអនាគត តស៊ូ ចិញ្ចឹមថែទាំម្ដាយកើតមហារីករហូតលោកស្លាប់កាលពី៦ឆ្នាំ មុន។
ឌួង ហ្សូរីដា បានប្រាប់ពីចំណុចដែលសោម ស្រីនាថ បានក្លាយទៅជាម្ចាស់មកុដបវរកញ្ញាត្រចៀកកាំនៅឆ្នាំ២០២៣ នេះថានាងមើលទៅណែងណង សម្លៀកបំពាក់ប្រើសូត្រខ្មែរ ,ពេលគេសម្ភាសន៍ស្រីនាថ រៀបរាប់ការតស៊ូ ហើយម្ដាយនាងកើតមហារីករហូតបាត់បង់ជីវិត…ធ្វើឲ្យមេប្រយោគយំតាម។ប្រធានCSM រូបនេះបន្ថែមថាបវរកញ្ញាត្រចៀកកាំ មិនផ្ដោតទៅលើសម្រស់តែមួយមុខទេ តែអ្នកចូលរួមប្រកួតគឺជាស្រី្ដមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ មិនបាច់នៅលីវក៍បាន តែជាស្រ្ដីដែលចេះតស៊ូ រឹងមាំ មានមុខរបរ និងស្រស់ស្អាតផងដែរ ហើយចំណុចទាំងនោះស្រីនាថ គាត់មានគ្រប់ចំណុច។
គូរបញ្ជាក់ថាការប្រកួតបវរកញ្ញាBird’s Nest Division មានការចូលរួមប្រកួត ពីស្រ្ដីតំណាងដល់ទៅ១១ ប្រទេសក្នុងនោះមានដូចជាប្រទេសចិន ,ហ្វីលីពីន,ម៉ាឡេស៊ី ,ឥណ្ឌូណេស៊ី និងសាំងហ្គាពួរ ជាដើមដែលកម្មវិធីនេះរៀបចំនៅទីក្រុងគង់ចូវ ប្រទេសចិនកាលពីថ្ងៃទី១០ និង១១ កក្កដា ខណៈដែលស្រីនាថ បានចេញទៅតាំងពីថ្ងៃទី៧ កក្កដា ដើម្បីហ្វិកហាត់ពីអ្នកជំនាញចិន រហូតដល់ថ្ងៃប្រកួត ក្នុងនាមនាងជាអ្នកតំណាងឲ្យស្ត្រីខ្មែរ និងសមាគមន៍ អ្នកផលិត និងនាំចេញ សំបុក្រត្រចៀកកាំកម្ពុជា(Miss Bird’s Nest Cambodia) និងCSM ដែលពេលនេះក្ដីសុបិនបានក្លាយទៅជាការពិតព្រោះនៅទីបំផុតស្រីនាថ ក្លាយទៅជាម្ចាស់មកុដMiss Bird’s Nest Division ឆ្នាំ២០២៣ ខណៈដែលកម្មវិធីនេះបានប្រារពជារៀងរាល់ឆ្នាំនៅចិន។
សោម ស្រីនាថ ថានាងមានជាមានក្ដីរំភើប និងសប្បាយរីករាយដែលកម្ពុជាទទួលបាននូវមកុដលេខ១ នាំកិត្តិយស ត្រឡប់ទៅមាតុប្រទេសវិញ ។នាងថាបានបង្ហាញអ្វីដែលជាវប្បធ័ម អរិយធ័ម និងទំនៀមទំលាប់ប្រពៃណីខ្មែរលើឆាកអន្ដរជាតិ។នាងបន្ថែមថាការប្រកួតមួយនេះរូបនាងទទួលបានបទពិសោធន៍ច្រើនណាស់ ទោះជានាងអត់ចេះចិន តែនាងអាចធ្វើបាន ក្នុងនាមជាស្រ្ដីខ្មែរទន់ភ្លន់។នាងថាមិនត្រឹមតែមានសម្រស់ស្អាតមួយមុខទេ តែជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្រ្ដីដែលខ្លាំង និងត្រូវមានមុខរបរផ្ទាល់ខ្លួនផងដែរទើបអាចយកឈ្នះមកុដមួយនេះបាន។
សោម ស្រីនាថ មកដល់ខ្មែរវិញនៅថ្ងៃទី១២ កក្កដា ខណៈដែលនៅលើផេកCambodia Super Models ,សមាគមន៍ផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងBest Life Product ក៍បានផុសពីការសាទរនាងក្លាយទៅជាម្ចាស់ជ័យលាភីបវរកញ្ញាត្រចៀកកាំ នៅឆ្នាំ២០២៣ នេះ ដែរ។នេះជាជំហ៊ានថ្មីមួយទៀតរបស់ស្រីនាថ នៅដើមឆ្នាំ២០២៣ សម្រាប់ការងារសិល្បៈរបស់នាងដើម្បីបោះជំហ៊ានទៅមុខទៀត ខណៈដែលនាងនិងកញ្ញាឌួង ហ្សូរីដា ត្រូវបានមហាជនដឹងថាជាតារាដែលបាត់បង់ម្ដាយដូចគ្នាដោយសារតែជំងឺមហារីកដ៍កាចសាហាវ តែស្រីនាថ -ហ្សូរីដា ប្រឹងតស៊ូជម្នះឧបស័គ្គគ្រប់យ៉ាងរហូតមកដល់ពេលនេះពួកគេគឺជាជំហក្នុងគ្រួសារដ៍រឹងមាំដោយមានអាជីវកម្មរៀងៗខ្លួនក្រៅពីសិល្បៈទៀតផង។Fan ជាច្រើនបានសាទរស្រីនាថ ចំពោះលទ្ធផលមួយនេះហើយពួកគេជូនពរឲ្យនាងកាន់តែជោគជ័យក្នុងអាជីពជាMC ,តារាសម្ដែង និងបង្ហាញម៉ូដថែមទៀត៕