Wednesday, November 20, 2024
Homeតារាខ្មែរសោម ស្រីនាថ ៖ថាការឈ្នះមកុដបវរកញ្ញាត្រ​ចៀកកាំ​នៅចិន មួយ​ផ្នែកធំ​ដោយសាតែឌួង ហ្សូរីដា

សោម ស្រីនាថ ៖ថាការឈ្នះមកុដបវរកញ្ញាត្រ​ចៀកកាំ​នៅចិន មួយ​ផ្នែកធំ​ដោយសាតែឌួង ហ្សូរីដា

ភ្នំពេញ៖បវរកញ្ញាត្រៀកកាំ (Bird’s Nest Division) ឆ្នាំ២០២៣ កញ្ញាសោម ស្រីនាថ បានមក​ដល់ខ្មែរវិញហើយ​ដោយនាង​បានចុះពីលើយន្ដហោះវេលាម៉ោង១១,៤៥ នារីយប់ ថ្ងៃទី១២ កក្កដា មាន​ពិធីការិនីឌួង ហ្សូរីដា និងប្អូន​ស្រី​ទាំងពីរ​បស់​នាង​កញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា ,តារា​ចម្រៀងចំរើន សុភ័ក្រ ,លោកនួន សុធារ័ក្ស និងFan មួយចំនួន​ទៀត​របស់ស្រីនាថ ទៅ​ទទួល​និងជូនបាច់ផ្កាដល់នាងទាំងយប់តែម្ដង​ដល់ព្រលានយន្ដហោះពោចិន​តុង។សម្លេង​​ស្រែកយ៉ាងទ្រហ៊ឹង​នៅព្រលាន​យន្ដនៅច្រកចំណតមកដល់ ឭតែ ពាក្យថា”ជយោ!កម្ពុជា” ដែលពួក​គេ​សាទរ​​ស្រី​នាថ បាននាំជ័យលាភីមកដល់ស្រុកវិញនេះ។

អ្វីដែលគូរឲ្យកត់សម្គាល់សោម ស្រីនាថ នៅពេលឃើញកញ្ញាឌួង ហ្សូរីដា ទៅឈ​ចាំទទួលនាងស្រក់​ទឹកភ្នែក​រលីង​រលោង ព្រោះតែនាងចាត់ទុករៀមច្បងរូបនេះដូចជាបងស្រីបង្កើត​ ព្រោះតែងតែផ្ដល់ដំបូ​ន្មាន​ល្អៗ​ដល់នាង ពិសេស​គឺការចេញទៅប្រលង Bird’s Nest Division នៅចិន នេះហ្សូរីដា ម្ចាស់ហាងដាណាម៉ា កាត់ដេរ បានផ្ដល់​សម្លៀក​បំពាក់ជាឈុតប្រពៃ​ណីរបស់ខ្មែរយ៉ាងស្រស់​ស្អាតដល់ទៅ៥ឈុត ដើម្បីឲ្យនាងបង្ហាញលើវេ​ទិការអន្ដរ​ជាតិ​​នោះ​។

 សោម ស្រីនាថ បានប្រាប់”នគរធំ”ពេលចុះពីលើយន្ដហោះនោះថាវាជា​មោទនភាព​ធំ​មួយ ព្រោះនាងទទួលបាន​មកុដលេខ១តែម្ដង ហើយការទៅដល់មុនកម្មវិធី​ចាប់​ផ្ដើម​រយៈ​ពេល​៤ថ្ងៃ​នោះនាងបានហ្វិកហាត់ផ្ដោតទៅលើ​ការដើរ រាំ ការគ្រងឈុតចិន និងទស្សនកិច្ចផ្សេងៗ ហើយ​ក្នុងចំណោមបេក្ខភាពទាំងអស់នោះមាន​តែនាងម្នាក់​គត់​​ដែលអត់​ចេះភាសារចិន ចឹង​ហើយ​​ភាគរយនៃការជាប់នោះដំបូងនាងអត់នឹកស្មានដល់ទេ ពេល​គេហៅ​ឈ្មោះ​​​​អត់ដឹងទៀត ព្រោះ​នៅលើឆាកស្ដាប់ចិនអត់បាន តែពេលគេលោតរូបមក​ទើប​អ្នកចូលរួមប្រាប់ថាជា​រូបខ្ញុំ​ហ្នឹងហើយ។ស្រីនាថ បន្ថែមថាBird’s Nest Division គេផ្ដោតទៅលើស្រ្ដីតែម្ដង ហើយជាអ្នកមាន Business  ខ្លួនឯង  ។

 សម្រាប់វិញ្ញាសារដែលនាងទៅប្រកួតនោះគឺមានជាសម្លៀក​បំ​ពាក់ជា​ហូលខ្មែរ ច្នៃរដោយហាងដាណាម៉ា កាត់​ដេរ​ មានជាអក្សរខ្មែរ ពានា និងសម្លៀក​បំ​ពាក់​ក្ងោក ដែលបានថែរក្សាររយៈពេល១០ឆ្នាំទៅហើយ  ដែលពេល​ឡើង​ទៅវេ​ទិ​ការនោះ បងប្អូន​ជា​ប្រជា​ជនមកពីប្រទេសផ្សេងៗមើលទៅគេថាយើងអស្ចារ្យ(Wow)តែម្ដង មិន​ទាន់បាន​ប្រ​កាស​លទ្ធផលទេ តែគេសុំយើងថតទៅហើយ ដែលគោលបំណងសំខាន់​របស់នាងទៅ​ការប្រកួត​នេះគឺដើម្បីផ្សព្វ​ផ្សាយ​ពី​អរិយធ័ម វប្បធ័មរបស់ខ្មែរយើងឲ្យបរទេសបាន​ស្គាល់ដូចជានាង​បានយក​ចង្វាក់​រាំ​ប្រ​ពៃណីខ្មែរ  សម្លៀក​បំ​ពាក់ហូលខ្មែរយើងទៅបំផុសនៅទីនោះដែលជាស្នាដៃហាងដាណាម៉ា មានជាអក្សរ​ខ្មែរ​មាន​ពាក្យ”កម្ពុជា” និង”អរ​គុណ​សន្ដិភាព” ពិសេសគឺការសំពះបែបទន់ភ្លន់​បែប​នារី​ខ្មែរ ហើយ​ពេលថតរូបគេ​ចង់សំពះដូចយើងដែរ។ស្រីនាថ និយាយទាំង​អួលដើមករ​ថានៅវគ្គ​ដំបូង​កម្មវិធីតម្រូវឲ្យបេក្ខភាព​នីមួយៗរៀប​រាប់ពីប្រវត្តិ​ហើយពេលនាង​និយាយ​ជា​ភាសារអង់គ្លេសប្រាប់ពីរឿងផ្ទាល់ខ្លួនរួមទាំងម្ដាយនាង​ទទួលមរណភាព​ដោយ​​សារជំងឺមហារីកផងដែរដែល​ធ្វើឲ្យ​គណៈកម្មាការក៍យំតាម ហើយពិន្ទុគេឲ្យទៅផ្ដោតទៅ​លើ​សម្លៀកបំ​ពាក់ដែលយើង​យកទៅនិងការVote ប្រជាជន​នៅ​ហ្នុង​ទៀត​​ព្រមទាំងមានគណៈកម្មា​ការ​ដល់ទៅ៥នាក់ជាអ្នក​កាត់សេចក្ដី។

 លោកជំទាវវ៉ា សុជិន អគ្គនាយិការក្រុមហ៊ុន Best life Product Co,Ltd ដែលជា​Sponsor ធំឧបត្ថម្ភឲ្យសោម ស្រី​នាថ ទៅប្រកួតBird’s Nest Division នោះបានឲ្យដឹង​ថាមូល​ហេតុដែលលោកស្រីជ្រើសរើសស្រីនាថ ទៅប្រកួត​ក្នុងវិទិការនោះគឺតាមរយៈការ​ណែនាំរបស់​កញ្ញាឌួង ហ្សូរីដា ហើយលោកស្រីសូមសរសើរស្រីនាថ ដែលប្រឹង​ប្រែង​តស៊ូណាស់រហូត​ពេល​ឃើញប្អូនជាប់លេខ១ ឈ្នះមកុដលោកស្រីយំខ្លួនឯងតែម្ដង។បន្ទាប់ពីស្រីនាថ ទទួ​ល​​​បាន​លទ្ធផលបែបនេះ នៅឆ្នាំក្រោយនេះខាងភាគីចិនចង់ឲ្យភាគីខ្មែរ​យើងរៀបចំកម្មវិធី​នេះនៅ​ស្រុក​​ខ្មែរម្ដង តែពេលនេះយើងកំពុងតែសិក្សារនិងភិភាក្សាគ្នាជា​បណ្ដើរៗហើយ។លោកជំទាវ​សុជិន បន្ថែមថាBird’s Nest Division បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ស្រី្ដនិងបុរស ហើយ​ការដែលយើងទទួលបាន​ចំណាត់ថ្នាក់​​ល្អ​បែប​នេះធ្វើឲ្យមានការចាប់អារម្មណ៍នៅទូទាំងអាស៊ានតែម្ដង ។ចំពោះស្រ្ដីកម្ពុជាចង់ចូល​ប្រកួតកម្មវិធី​នេះ​បាននៅ​វគ្គក្រោយគឺសំខាន់អត្តចឬក រូប​សម្រស់ និងការច្នៃប្រឌិត ។

 ឆ្លើយតបសំណួរថាតើកញ្ញាសោម ស្រីនាថ នឹងរំពឹងថាអាជីពសិល្បៈរបស់នាងមាន​ការប្រែប្រួល​កម្រិតណានៅ​ពេលក្លាយជាម្ចាស់ជ័យផលាភីBird’s Nest Division ឆ្នាំ២០២៣ នេះពិធីការិនីហង្សមាសថាអាចនឹងមាន​ការប្រែ​ប្រួលច្រើន  ដោយសារតែមានការងារ​ធ្វើជា​មួយ​អ្នក​ផលិត និង​នាំចេញសំបុកត្រចៀកកាំកម្ពុជា ព្រោះនាងបាន​ជាប់ពានដល់​ទៅ២គឺ​ទី១​៖កញ្ញាម្ចាស់មកុដ និងទី២៖ជាបវរកញ្ញាដែលថតរូបស្អាតជាងគេ។ស្រីនាថ ថានាងសូម​អរ​គុណដល់​អ្នកគាំទ្រ​នាង​​ទាំងអស់ រួមទាំងម្ចាស់​Sponsor (Best Life Product Co.Ltd  )ពិសេស​គឺកញ្ញាឌួង ហ្សូរី​ដា ដែលតែងតែជម្រុញនិង​លើក​ទឹកចិត្តដល់នាងមានគាត់ទើបខ្ញុំមាន​ថ្ងៃនេះ។​លោកជំទាវវ៉ា សុជិន ក៍ថ្លែងអំ​ណរ​គុណ​ដល់​កញ្ញាឌួង ហ្សូរីដា ដែលបាននាំបុគ្គលដ៍​ច្នើម​(សោម ស្រីនាថ) យកទៅប្រកួតលើឆាកអន្ដរជាតិ ឲ្យទទួល​បានមុខមាត់ដល់ប្រទេសជាតិ និង​ម្ចាស់Sponsors មានដូចជាអប្សារា ត្រចៀកកាំ,  ក្រុមហ៊ុនឆាយ ហុង, ម្លិះ ទឹកមាត់ត្រៀកកាំ។

 សូមបញ្ជាក់ថាBird’s Nest Division តំណើរការ៣រដូវកាលមកហើយដែលចិន ធ្វើជាម្ចាស់​ផ្ទះហើយមានបេក្ខ​ភាព​​ចូលរួម​ប្រកួតតំណាងដល់ទៅ១១ ប្រទេសក្នុងនោះមានដូចជា ចិន ,ហ្វី​លីពីន,ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​សាំង​ហ្គាពួរ ជាដើម ខណៈដែលនៅឆ្នាំ២០២៣ នេះការប្រកួតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់​មកុដបវរ​កញ្ញា​ត្រចៀកកាំ ធ្លាក់​ទៅលើកញ្ញាសោម ស្រីនាថ ក្នុងនាមនាងជា​តំណាងស្រី្ដខ្មែរ(Miss Bird’s Nest Cambodia )និង​Cambodia Super Model(CSM)ដែលដឹកនាំដោយកញ្ញាឌួង ហ្សូរីដា ៕

RELATED ARTICLES