ភ្នំពេញ៖ជំងឺមហារីកជាជំងឺដ៍កាចសាហាវមួយបើធ្លាក់ចូលប្រភេទធ្ងន់ធ្ងរហើយ ទោះជាមានលុយច្រើនយ៉ាងណា ក៍មិនអាចជួយសង្រ្គោះជីវិតបានឡើយ ប៉ុន្ដែគ្រូពេទ្យក៍អាចដឹងពីពេលវេលា ម៉ោង ថ្ងៃខែរបស់អ្នកជំងឺនោះនឹងស្លាប់ជាមុនទៀតផង។មានតារាស្រី៣ដួងមកហើយដែលត្រូវព្រាត់ប្រាសម្ដាយជាទីស្រលាញ់អស់១ជីវិត ព្រោះតែជំងឺមហារីក១មួយនេះ។
១៖ដួង ហ្សូរីដាៈ ពិធីការនិរីឌួង ហ្សូរីដា បានបាត់បង់ម្ដាយជាទីស្រលាញ់របស់នាងលោកស្រីយ៉ាលីន សុខលីម កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ដោយសារតែជំងឺមហារីកដែលហ្សូរីដា ព្យាបាលម្ដាយនាងនៅប្រទេសថៃជាច្រើនឆ្នាំមកហើយ។លោកស្រីយ៉ាលីន បានកើតយជំងឺកាចសាហាវនេះតាំងពីចុងឆ្នាំ២០១៨ តែពេលនោះហ្សូរីដា ព្យាបាលម្ដាយទាន់ពេលវេលាទើបលោកស្រីអាចរ់នៅជាមួយកូនៗជាង៥ឆ្នាំទៀតក៍ទទួលមរណភាពក្នុងអាយុ៦០ឆ្នាំ ដែលធ្វើឲ្យរីដា និងប្អូនស្រីទាំងពីររបស់នាងត្រូវកំព្រាម្ដាយជារៀងរហូត។ប៉ុន្ដែយ៉ាងណាគេកត់សម្គាល់ថាហ្សូរីដា ជាជំហគ្រួសារដ៍រឹងមាំដឹកនាំប្អូនស្រីទាំងពីររបស់នាងរកស៊ីមានជីវភាពធូធារនិងជាអ្នកលក់តាមOnline ដ៍លេចធ្លោនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ដែអារម្មណ៍នាងនៅតែស្រណោះអាលោះអាល័យដល់ម្ដាយគ្រប់ពេលវេលា។
២៖អ៊ីវ៉ាៈ តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានកំព្រាម្ដាយអស់រយៈពេល៨ឆ្នាំមកហើយក្រោយអ្នកស្រីភួង សុខា បានទទួលមរណភាពដោយសារតែជំងឺមហារីកកាលពីថ្ងៃទី១ ធ្នូ ២០១៣ បើទោះជាឪពុកនាងលោកអ៊ូ វ៉ាវ បានយកប្រពន្ធថ្មីវ័យក្មេងក្រោយទៀតក្ដី តែនាងច្រើនតែឯកោខ្លាំង។ស្រីនាថ តែងតែទៅគោរពថ្នូរម្ដាយជារៀងរាល់ពេលបុណ្យប្រពៃណីធំៗ ហើយនាងហៅអ្នកស្រីសុខា ថាជាម្ដាយកម្សត់ដោយមានទាំងបទចម្រៀងខ្លះនាងច្រៀងពាក់ព័ន្ធខ្សែជីវិតម្ដាយទៀតផង។ប៉ុន្ដែនៅឆ្នាំ២០២៣ នេះតារាវ័យ៣០ឆ្នាំ អ៊ីវ៉ា ហាក់ស្រស់ថ្លាឡើងវិញបន្ដិច ព្រោះរកបានសង្សារដែលចេះយល់ចិត្តនាងច្បាស់នោះគឺលោកលី សេងហួរ ប្រធានក្លឹបបាត់ទាត់សៀមរាបយូណាយធីត ។ការបង្ហាញម្ចាស់បេះដូងនាពេលនេះរបស់អ៊ីវ៉ា ធ្វើឲ្យលោកវ៉ាវ ពេញចិត្តស្ដូកតែម្ដង ព្រោះលោកចង់ឲ្យនាងរៀបការប្ដីឆាប់ៗ ដើម្បីលោកបានកូនប្រសារមកធ្វើការជំនួសដៃជើងលោកដូចជាការជូននាងទៅច្រៀងតាមឆាកតន្រ្ដីទាំងឡាយជាដើម។
៣៖សោម ស្រីនាថៈពិធីការិនីហង្សមាសរូបនេះបានក្លាយជាតារាកំព្រាម្ដាយកាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៧ ដោយសារតែម្ដាយនាងកើសជំងឺមហារីកសុដន់ ធ្វើឲ្យនាងក្លាយជាជំទល់គ្រួសារ ត្រូវចិញ្ចឹមប្អូនៗ២នាក់ទៀតដែលកំពុងរៀន ខណៈដែលឪពុកនាងកើតជំងឺទឹកនោមផ្អែម។ស្រីនាថ ក៍មិនខុសពីហ្សូរីដា ដែរពោលគឺនាងមានភាពរឹងមាំណាស់ និងប្រឹងធ្វើការរកលុយជួយដល់គ្រួសារ ខណៈដែលកាលពីថ្ងៃទី៧ កក្កដា នេះនាងក៍បានចេញ ទៅប្រទេសចិនក្នុងនាមនាងជាMiss Bird’s Nest Cambodia ដើម្បីចូលរួបប្រកួតកម្មវិធីBird’s Nest Division នៅប្រទេសចិន ផងដែរ ហើយឈនៅលើវេទិការអន្ដរជាតិនោះស្រីនាថ លេចធ្លោខ្លាំងជាមួយឈុតហូលផាមួងរបស់ខ្មែរ ដែលនេះជាការផ្សព្វផ្សាយពីវប្បធ័ម និងទំនៀមទំលាប់ខ្មែរ ដើម្បីឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ហើយនៅទីបញ្ចប់ការប្រកួតថ្ងៃទី១០ កក្កដា នោះនាងបានក្លាយទៅជាម្ចាស់មកុដបវរកញ្ញា ត្រចៀកកាំ(Miss Bird’s Nest Division)2023 ដែលយកឈ្នះបេក្ខភាពប្រទេស១០ ផ្សេងទៀតនៅតំបន់អាស៊ីនិងបានមកដល់ខ្មែរវិញកាលពីយប់ថ្ងៃទី១២ កក្កដា ដោយមានFan ជាច្រើនទៅទទួលនាងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
ក្រៅពីតារាស្រីទាំង៣ដួងខាងលើដែលកំព្រាម្ដាយព្រោះតែជំងឺមហារីកនោះបច្ចុប្បន្នតារាសម្ដែងអេង វ៉ាណង ក៍កំពុងធ្លាក់ខ្លួនឈឺដោយសារតែជំងឺ១នេះក្នុងតណាក់កាល៣ ហើយគ្រូពេទ្យបានប្រាប់នាងថាបើអាចទប់អារម្មណ៍និងពង្រឹងស្មារតីបានល្អ នោះជំងឺនាងអាចព្យាបាលជា។ដោយឡែកលោករិន សាវ៉េត វិញកាលពីឆ្នាំកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៧ ប្រពន្ធទី១របស់លោកក៍បានស្លាប់ដោយសារតែជំងឺមហារីកសុដន់ផងដែរ៕