Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមល្បួងដោះក្រវិលកូនស្រីគេ ម៉ែមកទាន់ ខ្នោះ

ល្បួងដោះក្រវិលកូនស្រីគេ ម៉ែមកទាន់ ខ្នោះ

ភ្នំពេញ ៖ នារីដៃឆើតម្នាក់ បានជិះម៉ូតូដើរធ្វើសកម្មភាពលួងលោមក្មេងៗ ដោះយកគ្រឿងអលង្ការ លុះឃើញ ក្មេងស្រីវ័យ៣ឆ្នាំម្នាក់ កំពុងរត់លេងមុខផ្ទះ ក៏ចូលទៅល្បួងដោះយកក្រវិលបានសម្រេច ស្រាប់តែត្រូវម្តាយ ក្មេងស្រី និងអ្នកជិតខាងឃើញទាន់ ក៏ចាប់ក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។ករណីល្បួងដោះក្រវិលក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នារីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈាង ស្រីលិន អាយុ២១ឆ្នាំ មុខរបរបម្រើការងារ នៅភោជនីយដ្ឋាន ១កន្លែង ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក ក្មេង ស្រីរងគ្រោះ ទើបនឹងមានអាយុ៣ឆ្នាំ ហើយក្រវិលមាសដែល ជនសង្ស័យដោះយកនោះ មានទម្ងន់៣ហ៊ុន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈម្តាយកំពុងរវល់លក់ដូរ ដោយ ទុកកូនស្រី (ក្មេងស្រីរងគ្រោះ) ឱ្យរត់លេងនៅមុខផ្ទះ លុះមកដល់វេលាកើតហេតុ ស្រាប់តែមាននារីជាជន សង្ស័យខាងលើ ជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2HC-1076 បានមកឈប់ និ យាយលួមលោមក្មេងស្រីរងគ្រោះ រហូតដល់ដោះយកក្រវិលមាសពីក្មេងស្រី បានសម្រេច តែភ្លាមៗនោះ ត្រូវបានម្តាយក្មេងស្រីរងគ្រោះ និងប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញទាន់ ក៏ចាប់ឃាត់ខ្លួន ប្រគល់ជូន សមត្ថកិច្ចតែម្តង។

  ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES