ភ្នំពេញ៖នៅសល់តែជិត៥ខែទៀតប៉ុណ្ណោះ តារាចម្រៀងសុគន្ធ និសា នឹងប្រារពខួបអាពាហ៍ របស់ខ្លួនជាមួយស្វាមីនាងគម្រប់៦ឆ្នាំ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ហើយគេជឿរថាឆ្នាំនេះនាងក៍មានពិធីជួបជុំគ្រួសារជាលក្ខណៈឯកជនដូចឆ្នាំមុនដែរ ហើយសារដែលFan ជូរពរនាងនោះក៍ដដែលដូចរាល់ដង នោះគឺឲ្យនាងសម្រេចដូចបំណងការពពោះកូនទី១ ។ប៉ុន្ដែសារនេះធ្វើឲ្យក្រុមគ្រួសារនាងទាំងសងខាងរងចាំលទ្ធផលឡើងផ្សារភ្នែកអស់ទៅហើយ ដោយសារតែនៅទីបំផុតនិសា ដែលបានចេញចូលមន្ទីសម្ភពមួយជាញឹកញាប់កាលពីចុងឆ្នាំ២០២២ នោះនាងប្រាប់ទៅFan របស់ខ្លួនថាអត់អាលីង…។សម្រាប់ឆ្នាំ២០២៣ នេះនិសា នៅតែតាំងចិត្តថាយកកូនតទៅទៀត ពោលគឺរក្សារផែនការណ៍ដូចនៅឆ្នាំចាស់ ប៉ុន្ដែតាមសកម្មភាពជាក់ស្ដែងអ្នកនាងសុគន្ធា ហាក់មិនទាន់រៀបចំខ្លួនរួចរាល់ក្នុងការផ្ដល់កំណើតឲ្យកូនទី១ នោះទេ ព្រោះពេលនេះទោះជារដូវធ្លាក់ភ្លៀងខ្សត់ការចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយនៅតាមខេត្តក្ដី តែនាងបែជាមមាញឹកនៅStudio ទៅវិញនោះគឺធ្វើជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២ ដោយចាប់ដៃជាមួយនាងសុខ សីឡាលីន និងហ្សូណូ បន្ទាប់ពីបាត់ព្រាប សុវត្ថិ និងសុខ ស្រីនាង ដកខ្លួនចេញ ។
Fan ខ្លះបាននិយាយថានិសា នៅតែចង់កើបប្រាក់ចំណូលពីសិល្បៈទាំងរដូវប្រាំងនិងវស្សាហ៍ ហើយបើបើនៅតែបែបនេះទៀតនោះតារារូបនេះអាចនឹងប្រឈមដូចមាស សុខសោភា ដែលមានស្វាមី១៦ឆ្នាំ អត់កូន១គ្រាប់នោះជាមិនខាន ដែលរឿងនេះកើតឡើងមកពីនាងជ្រើសរើសវិធីពន្យាពេលយកកូនច្រើនឆ្នាំពេកនោះឯង។ប៉ុន្ដែនិសា ហាក់ដូចជាមិនខ្លាចអត់កូនជារៀងរហូតនោះទេ ព្រោះនាងថាតារាខ្លះដូចជាសុគន្ធកញ្ញា ជាដើមរៀបការហើយមានកូនព្រោះតែគេត្រូវយកការកូន តែនាងចង់ឲ្យមានកូនទៅតាមគម្រោងការណ៍ច្បាស់លាស់ទើបចេះតែអត់ទាន់បាន ដែលការវាចាបែបនេះត្រូវបានគេសង្ស័យថាអ្នកនាងសុគន្ធា ចង់ផ្ដល់កំណើតកូនទី១លើទឹកដីអាមេរិក ពោលគឺសម្រាលភ្លាម បានសញ្ជាតិ អាគាំងភ្លែតតែម្ដង ទើបនាងស្ទាក់ស្ទើរឿងយកកូនង៉ាអស់ជាច្រើនឆ្នាំបែបនេះ គឺទើបតែនៅឆ្នាំ២០២១ ទេដែលនិសា ប្រកាសយកកូន ប៉ុន្ដែដោយសារតែពេលនោះនាងកើតកូវីដទើបត្រូវខកខាន ហើយការរៀបគម្រោងយកកូនលើកទី២នៅឆ្នាំ២០២២ ក៍មិនបានដូចចិត្តទៀត ហេតុនេះនៅឆ្នាំ២០២៣ នេះបើនាងនៅតែអត់ទាន់ពពោះទៀត នោះមានន័យថានាងអាចត្រូវបានគេរាប់បញ្ចូលជាតារាដែលរៀបការប្ដីច្រើនឆ្នាំតែប្រឈមអត់កូននោះដែរជាមិនខាន។
ប្រភពបានឲ្យដឹងថាសុគន្ធ និសា អាចនឹងបានតំណែងថ្មីថែមទៀតពីលើកៅអីធំ២សំខាន់របស់នាងជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ និងJudge ពីCambodian Idol រដូវកាលទី២ នេះព្រោះថៅកែមិនចង់ឲ្យនាងចាកចេញជាលើកទី២ នោះទេ ក្រោយមានព័តមានថាផលិតកម្មរាម និងGalaxy ចង់បាននាង ខណៈដែលថោន ចង់ឲ្យនាងទៅហើយវិលវិញ។យ៉ាងណានិសា ហាក់គ្មានគម្រោងចេញពីហង្សមាសម្ដងទៀតឡើយ បើទោះជាពេលនេះនាងគ្មានដៃគូយល់ចិត្តក្រោយពីព្រាប សុវត្ថិ ដើរចេញក្ដី។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថានិសា ក៍មិនខុសពីឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សោភា ជាដើមនោះទេ ពោលគឺរយៈពេលចុងក្រោយនេះនាងមិនសូវលេចធ្លោដូចមុនមានស្វាមីឡើយ បើទោះជាដើម្បីស្ដារនិងពង្រឹងអាជីពចម្រៀងឡើងវិញនិសា សុខចិត្តផ្អាកពីការថតភាពយន្ដទាំងស្រុងក្ដី។តែអ្នកខ្លះយល់ថានិសា មិនពឹងពីប្រាក់ចំណូលពីអាជីពចម្រៀងដូចមុនទៀតឡើយ ព្រោះស្វាមីនាងជាអ្នកជំនួញម្នាក់មានទ្រព្យក៍មិនធម្មតា មានន័យថាទោះជានាងឈប់ច្រៀងក៍មិនខ្វះលុយចាយដែរ។ប៉ុន្ដែការស្រលាញ់អាជីពចម្រៀងដែលប្រឹងតស៊ូអស់រយៈពេលជាង១០ឆ្នាំមកនោះទើបនាងមិនកំណត់ពីការចេញទៅរស់នៅរដ្ឋBoston សហរដ្ឋអាមេរិកទឹកដីទី២របស់ស្វាមីឡើយ។
ក្រៅពីសុគន្ធ និសា តារាដែលយកស្វាមីជាអាណិកជនខ្មែរអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា និងសារ៉ាយ សក្ខណា ជាដើម។ទស្សនិកជនមួយចំនួនលើកឡើងថាមានគូស្នេហ៍មិនតិចនោះទេ ដែលរៀបការរួចគ្មានកូន ធ្វើឲ្យចំណងស្នេហាពួកគេប្រេះឆាជាបន្ដបន្ទាប់ ហេតុនេះគេចាំមើលថានិសា ដែលរៀបការប្ដីច្រើនឆ្នាំអត់កូនបែបនេះអាចនឹងមិនធ្វើឲ្យចំណងស្នេហាពួកគេគេចផុតពីភាពរង្គើរស្នេហ៍បានដែរឬទេ បើនៅតែគ្មានកូនតពូជបែបនេះ?ប្រភពបានឲ្យដឹងថាការធ្វើជាគ្រូបង្វឹក និងគណៈកម្មាការនោះនិសា ក៍ដូចជាតារាមួយចំនួនទៀតរបស់ហង្សមាសដែលអង្គុយកៅអីពិសេសនេះដែរ ពោលគឺពួកគេទទួលបានថវិការចំនួន៦០០០ដុល្លារក្នុង១រដូវកាល៕