Wednesday, November 20, 2024
Homeព័ត៌មានជាតិអតីត​បេក្ខ​ជន the voice cambodia ឆបោក​ប្រាក់​គេ៥​ពាន់ដុល្លារ

អតីត​បេក្ខ​ជន the voice cambodia ឆបោក​ប្រាក់​គេ៥​ពាន់ដុល្លារ

ភ្នំពេញ ៖ អតីតបេក្ខជនប្រឡងកម្មវិធី ចម្រៀងលំដាប់ថ្នាក់ពិភពលោក the voice cambodia ម្នាក់ ដែលមាន​រូប​រាងស្រស់សង្ហា សំឡេងពីរោះរណ្តំគ្រាន់ដែរនោះ បានអង្វរសុំខ្ចី ប្រាក់ពីបុរសម្នាក់ចំនួន៥ពាន់ដុល្លារ ជា​មនុស្ស ស្គាល់គ្នា និងធ្លាប់ជួយយកអាសារូបគេអស់ រយៈពេលជាច្រើនឆ្នាំ ដោយបានធ្វើកិច្ចសន្យា ខ្ចីមានសាក្សី​ដឹងឮ​ត្រឹម​ត្រូវ និងសន្យាសងប្រាក់ គ្រប់ចំនួនមិនឱ្យខ្វះ១រៀលឡើយ នៅពេលម្ចាស់ បំណុលត្រូវការលុយវិញ ប៉ុន្តែ​ក្រោយ​ពីបានលុយ ដល់ដៃហើយ ជននេះមិនព្រមសងគេវិញទេ ព្រមទាំងព្យាយាមគេចខ្លួនរហូតដល់សព្វថ្ងៃ។

អតីតបេក្ខជន the voice cambodia ដែលរងការចោទប្រកាន់ជាជនឆបោកប្រាក់គេ ចំនួន៥ពាន់ដុល្លារនោះ មាន​ឈ្មោះនួន វុទ្ធី ហៅ ចិន អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់-​ដំបង។ ចំណែកបុរសជាម្ចាស់បំណុល រស់នៅក្នុងភូមិបឹង សាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជ ធានីភ្នំ​ពេញ។

តាមប្រភពព័ត៌មានពីបុរសជាម្ចាស់បំណុល បានរៀបរាប់ឱ្យដឹងថា លោកបានស្គាល់ជាមួយ អតីតបេក្ខជន the voice cambodia នេះអស់ រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីជននេះ នៅជាបុគ្គលិកក្រុមហ៊ុនរបស់លោក​ម៉្លេះ តែ ដោយសារកាលនោះ លោកឃើញគេជា ក្មេង ស្លូតបូត ទើបធ្វើឱ្យលោកមានចិត្តអាណិតស្រឡាញ់រាប់​អានទុកដូចជាប្អូនអ៊ីចឹង មិនមែនជា ថៅកែ និងកូនចៅឡើយ ហើយទោះបីជាគេ ឈប់ធ្វើការនៅក្នុងក្រុមហ៊ុន​របស់លោកក្តី ក៏ លោកនៅតែរាប់អាន។ ម៉្យាងទៀតលោកមាន មិត្តភក្តិនៅខេត្តបាត់ដំបង នៅជិតផ្ទះរបស់គេ ផង ទើបចេះតែចេញចូលរាប់អានរហូតមក។

ប្រភពដដែលបន្តថា ក្រោយមកដោយ សារតែបុគ្គលរូបនេះ មានសំឡេងល្អ និងមាន និស្ស័យខាងលិល្បៈបាន​ដាក់​ពាក្យប្រឡងកម្ម វិធីចម្រៀងលំដាប់ពិភពលោក the voice cambodia របស់ស្ថានីយទូរទស្សន៍ហង្សមាស ជាប់ប្រចាំខេត្តបាត់ដំបង និងត្រូវឡើងមក ប្រឡងនៅរាជធានីភ្នំពេញទៀត លោកក៏បាន ផ្តល់ផ្ទះឱ្យស្នាក់នៅ​ផ្តល់អាហារឱ្យហូកចុកគ្រប់ គ្រាន់ ដោយមិនគិតកម្រៃមួយកាក់មួយសេន ឡើយ ព្រមទាំងផ្តល់យានយន្តឱ្យ​រូប​គេធ្វើដំណើរ ទៅប្រឡងចម្រៀង និងឱ្យលុយកាក់ចាយវាយ ទៀងផង។ តែដោយសារសំឡេងរបស់គេនៅ មាន​កម្រិត ក៏ត្រូវធ្លាក់ពីកម្មវិធីក្នុងវគ្គ the buttle តែម្តង។

បុរសជាម្ចាស់បំណុលរូបនេះ បន្តទៀត ថា ក្រោយពីគេធ្លាក់ពីកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោកនេះទៅគេមិនបានត្រឡប់ទៅស្រុកកំណើតវិញទេ ដោយនៅដើរ ច្រៀងតាមក្លឹបរាត្រីក្នុងរាជធានីភ្នំពេញ បាន ប្រាក់កម្រៃបន្តិចបន្តួចប៉ុណ្ណោះ តែលោកនៅ តែផ្តល់កន្លែងស្នាក់នៅ និងអាហារឱ្យហូបចុក ឱ្យគេជាប្រចាំ។ លុះក្រោយមកគេតែងតែនិយាយត្អូញត្អែរពីផលលំបាកក្រុមគ្រួសារនៅ ស្រុក​កំណើត និងសុំខ្ចីប្រាក់ពីលោកជាហូរហែ សរុបជាទឹកប្រាក់ចំនួន៥ពាន់ដុល្លារ ដោយធ្វើ កិច្ចសន្យា មាន​សាក្សី​ដឹង​​ឮត្រឹមត្រូវ និងសន្យា សងប្រាក់មកលោកគ្រប់ចំនួនវិញ មិនឱ្យបាត់ មួយរៀលទេ ពេលណាលោកត្រូវ​ការប្រាក់ទាំង នោះ។ តែដឹងអីពេលដែលបានប្រាក់ដល់ដៃ ហើយស្រាប់តែក្មេងម្នាក់នេះ ចាប់ផ្តើមមាន អាកប្ប​កិរិយាខុសប្លែក និងព្យាយាមគេចមុខពី រូបលោក ក៏វិលត្រឡប់ទៅខេត្តបាត់ដំបងវិញ បាត់ស្រមោល ហើយ​ពេល​នេះឮដំណឹងថា គេ កំពុងធ្វើការជាមេការក្នុងហាងខារ៉ាអូខេមួយ មានឈ្មោះហូលីវូដ មានទីតាំងក្នុងក្រុង​បាត់ដំបងតែម្តង និងផ្លាស់ប្តូរលេខទូរស័ព្ទជាប្រចាំ ហើយឱ្យតែឃើញលេខទូរស័ព្ទលោក ហៅទៅ គេមិនលើក​ទទួលឡើយ។

ប្រភពខាងលើបន្តទៀតថា ក្រោយបុគ្គល ឈ្មោះនួន វុទ្ធី ហៅចិន ជំពាក់លុយលោកមិន ព្រមសង ទើបបែកធ្លាយ​ស្ត្រីម្នាក់រស់នៅក្នុង ខេត្តសៀមរាប បានទូរស័ព្ទប្រាប់លោកថា ឈ្មោះ នួន វុទ្ធី ហៅចិន ក៏បានខ្ចីនាង១ពាន់ដុល្លារ មិន ព្រមសងដែរ និងស្ត្រីម្នាក់រស់នៅក្នុងសង្កាត់បឹង ត្របែក ខណ្ឌចំការមន ក៏បានប្រាប់ថា ឈ្មោះ នួន វុទ្ធី ហៅ​ចិន បានមកសុំខ្ចីប្រាក់នាងជាច្រើន ពាន់ដុល្លារ ប៉ុន្តែនាងឆ្លើយថា មិនមាន បើសិន ជានាងឱ្យប្រាក់ទៅគេខ្ចីនៅ​ពេលនោះវិញ មិន ខុសពីយកសាច់ទៅផ្ញើមាត់ខ្លាទេ។

បុរសជាម្ចាស់បំណុលរូបនេះ បានផ្តាំផ្ញើ ទៅមនុស្សទាំងឡាយណា ដែលទំនាក់ទំនង ជាមួយបុគ្គលឈ្មោះនួន វុទ្ធី ហៅចិន ជាពិសេស អ្នករស់នៅក្នុងខេត្តបាត់ដំបង និងអ្នកធ្វើការ ក្នុងហាងខារ៉ាអូខេ ហូលីវូដ ក៏ដូចជាអ្នក​សិល្បៈ ផ្សេងទៀត សូមមានការប្រុងប្រយ័ត្ន ចំពោះ បុគ្គិលនេះបន្តិច ព្រោះគេជាមនុស្សប្រសប់និយាយឱ្យគេ​អាណិតណាស់ តែតាមការពិតគេ ជាជនកំពូលល្បិចខាងឆបោកសោះ។ បើអ្នក ណាមានចិត្តអាណិតស្រលាញ់​ជឿ​ពាក្យជននេះ ឱ្យលុយកាក់ទៅគេខ្ចី នឹងប្រាកដជាមានវិប្បដិសារីមិនខុសពីលោកឡើយ។

ជាមួយ​គ្នា​នេះ​ដែរ លោកសូមធ្វើការអំពាវនាវដល់បុគ្គលឈ្មោះនួន វុទ្ធី ហៅចិន ត្រូវ ចូលខ្លួន មកដោះស្រាយជា​មួយលោករឿងជំពាក់ប្រាក់នេះឱ្យបានឆាប់បំផុតចៀសវាងលោក ដាក់ពាក្យបណ្តឹងទៅតុលាការ ចាត់ការតាម​ផ្លូវ ច្បាប់។

ជុំវិញការចោទប្រកាន់ខាងលើនេះ“នគរធំ” មិនអាចទាក់ទងលោកនួន វុទ្ធី ហៅចិន សុំការ បកស្រាយបានទេ កាលពីម្សិលមិញ តែយើង នឹងរង់ចាំជានិច្ចនូវការបំភ្លឺពីលោក៕

 

RELATED ARTICLES