Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមថតវីដេអូអាសអាភាស ចេញមុខសុំទោស

ក្រុមថតវីដេអូអាសអាភាស ចេញមុខសុំទោស

ភ្នំពេញ ៖ យុវជន ១ក្រុម ដែលជាអ្នកផលិតវីដេអូ និងសម្តែង ជ្រកក្រោមពាក្យអប់រំ តែបែរជាបង្ហាញពីឈុត ឆាកអាសអាភាស ស្លៀកពាក់សិចស៊ី បង្ហោះតាមបណ្តាញសង្គម ក្នុងបំណងទាក់ទាញឱ្យមានអ្នកចូល មកទស្សនា (Views) វីដេអូរបស់ខ្លួនច្រើន ដើម្បីរកប្រាក់ចំណូល បម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនត្រូវបាន មន្ត្រីជំនាញននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅមកដុះក្អែល។

ក្រុមយុវជនដែលត្រូវមន្ត្រីជំនាញ ហៅមកដុះក្អែលនោះ មានផេកហ្វេសប៊ុក ឈ្មោះ Kdey Gaming ទាំង អ្នកដឹកនាំផលិត និងតួអង្គសម្តែង សរុបមានសមាជិកប្រុសស្រី ចំនួន៤នាក់ (ប្រុស១ ស្រី៣)។តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ខ្លាំងទៅលើក្រុមសម្តែង Kdey Gaming ដែលបានថតវីដេអូសិចស៊ី ដែល មានតួអង្គសម្តែង (ស្រីៗ) ស្លៀកពាក់មិនសមរម្យ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន កោះហៅក្រុមសម្តែងនេះ ទៅអប់រំ ហើយក្រុមសម្តែងនេះ បានលើកម្រាមដៃ១០ សូមទោសមហាជន ព្រមទាំង សន្យាឈប់ផលិតវីដេអូដែលប៉ះពាល់សង្គមជាតិ និងវប្បធម៌ បែបនេះទៀតហើយ។

ក្រុមសម្តែងខាងលើ បានរៀបរាប់ថា “សុំទោសពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំសូមសន្យាថា ឈប់ផលិតវីដេអូ ដែលប៉ះពាល់ទៅដល់សង្គមជាតិ និងវប្បធម៌ខ្មែរ ទៀតហើយ សង្ឃឹមថា បងប្អូនទាំងអស់គ្នា នឹងលើកលែង ទោសឱ្យក្រុមពួកខ្ញុំបាទផង។ នាយកដ្ឋានភាពយន្ត បានអញ្ជើញក្រុមខ្ញុំ និយាយពិភាក្សាអំពីរឿងការ ធ្វើឱ្យប៉ះ ពាល់ដល់សង្គមជាតិ ហើយក្រសួងវប្បធម៌ បានណែនាំ ផ្តល់ដំបូន្មានល្អៗមកកាន់ក្រុមខ្ញុំ ហើយខ្ញុំសន្យាថា នឹងឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិ និងវប្បធម៌ខ្មែរទៀតហើយ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងលើក លែងទោសឱ្យពួកខ្ញុំ…”៕

RELATED ARTICLES