Wednesday, November 20, 2024
Homeតារាខ្មែរតារាចម្រៀង៥ដួង មិនទាន់លេចឭឆ្លងកាត់មុខកាំបិត

តារាចម្រៀង៥ដួង មិនទាន់លេចឭឆ្លងកាត់មុខកាំបិត

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈគេថាតារាប្រែប្រួលរូបសម្រស់ទៅតាមទឹកលុយ ពោលគឺ​នៅពេល​កំពុងល្បី​ល្បាញ​ដើម្បីឲ្យ​កាន់​តែមានភាពទាក់ទាញពួកគេមិនខ្លាចផ្លែកាំបិតឡើយ ព្រោះបើ​មិន​កែនឹង​ចាញ់គេ។យ៉ាង​ណាគិត​ត្រឹម​ឆ្នាំ២០២៣ នេះគេឃើញមានតារាចម្រៀងដល់ទៅ៥ដួង ដែលមិនទាន់លេចឭ​ថា​ពួកគេបានវះកាត់កែរូបឆោម​នៅ​ផ្នែកណាមួយឡើយ។

១៖ពេជ្រ សោភាៈអនាគតភរិយារបស់លោកឆឹម សក្កដា រូបនេះវ័យឈានចូល​៤០ឆ្នាំ​គត់​​នៅឆ្នាំ២០២៣ នេះតែ​នាង​អះអាងថានៅរក្សារសម្រស់ហ្សីន(Original)តែម្ដង។សោភា បាន​សារ​ភាពថា​កាលពីឆ្នាំមុននាងធ្លាប់​មាន​ចិត្តចង់កែច្រមុះក៍ជិះយន្ដ​ហោះទៅដល់ប្រទេស​កូរ៉េ​ខាង​​​ត្បូងដើម្បីចូលគ្លីនិកល្បីមួយ តែដោយខ្លាចផ្លែ​កាំបិត​សស្ញាចនៅចំពោះមុខ​ទីបំផុតនាង​ក៍​បានប្ដូរ​ចិត្តវិញហើយត្រ​ឡប់​មកផ្ទះទាំងរូបរាងនិងចម្រុះនៅរក្សារដូចដើម។សោភា ថាសម្រាប់​ម្ដាយនាងគឺប្រឆាំងដាច់​ខាត​មិន​អនុញ្ញាត្តិឲ្យនាងកែសម្រស់នោះទេ​ដោយគាត់និយាយ​យ៉ាងខ្លី​ថា”បើចង់រស់បានយូ កុំកែ​សម្ផ​ស្ស”ឲ្យ​សោះ។តែសោភា ថានាងអាចនឹងហ៊ានកែផ្នែកខ្លះ​នៅ​ពេលដែលនាង​មានអាយុច្រើន​សាច់​​ជ្រីវជ្រួញ។

 ២៖សុខ ស្រីនាង៖អ្នកមេម៉ាយគ្មានកូន១គ្រាប់រូបនេះប្រឡូកអាជីពចម្រៀងជាង១០ឆ្នាំ ក៍មិនធ្លាប់លេចឭថា​នាងបានកែសម្រស់នៅចំណុចណាមួយដែរ ពោលគឺគ្រាន់តែប្រែប្រួលពី​សំបុរ​ខ្មៅស្រអែមស្រស់មកជា​សាច់​សរលោងជាងមុន។នារយៈពេលចុងក្រោយ​នេះស្រី​នាង បាត់សកម្មភាពសិល្បៈស្ទើតែទាំងស្រុងនាំឲ្យមាន​ការសង្ស័យថានាងដើរចេញពី​ហង្ស​មាស​ទៀតផង ក្រោយនាងបាត់បង់តំណែងជាគណៈកម្មាការCambodian Idol Junior រដូវ​កាលទី២ ខណៈដែលនាងផ្ដោតតែទៅលើតំណើរក​ម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់ទើបធ្វើឲ្យ​លេចឭថា​ស្រីស្រស់កំពុងពិសោធន៍ស្នេហ៍ថ្មីដោយមិនបើកចំហ និងប្រភពខ្លះថានាងចង់បញ្ចប់អាជីព​ចម្រៀង​ដើម្បីផ្គាប់ចិត្តគូស្នេហ៍ទៀតផង។

៣៖អ៊ីវ៉ាៈតារាកូនកាត់ចិននាងឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនដែលឆ្លងកាត់ការកែ​សម្រស់​នោះទេ ដែលតាម​ការ​បង្ហើប​ពីឪពុកនាងលោកអ៊ូ វ៉ាវ ថាកូនស្រីរបស់លោកបានដឹងខ្លួន​តែម្ដង​ថាលទ្ធផលនៃការកែសម្ផស្សវាប៉ៈ​ពាល់​ប៉ុណ្ណា?លោកធ្លាប់ថាចិត្តលោកក៍ដូចគ្នាអត់ចង់ឲ្យកូនកែត្រង់ផ្នែកណាទេ តែបើថ្ងៃក្រោយអាយុច្រើនទៅ​យ៉ាង​ម៉េច នៅលើការសម្រេចចិត្ត​របស់​នាង​។ស្រីនាថ ហៅអ៊ីវ៉ា បង្ហាញភាពសក្លាហាននារយៈពេលចុងក្រោយនេះ​តាមរយៈការលាត​ត្រ​ដាងស្នេហ៍ចំហជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាធីត តែរឿង​នាង​សន្យា​ជា​មួយលោកវ៉ាវ ថារៀបការប្ដីនៅឆ្នាំ២០២៣ ដែលអាយុនាងគ្រប់​៣០ឆ្នាំ​គត់នោះ​ត្រូវបានឆាចោល​ទៅ​វិញ។

 ៤៖រ៉េត ស៊ូហ្សាណាៈតារាចម្រៀងធ្មេញចំពើសរូបនេះបានពត់ធ្មេញ តែនាងមិនទាន់ឭ​ថាកែ​កុនផ្នែកណា​មួយ​នោះ​ទេ។ហ្សាណា មានឪពុកម្ដាយតាមជាប់២៤ ម៉ោងដោយថែមទាំង​មិនអនុញ្ញាត្តិឲ្យនិយាយទូរស័ព្ទជា​មួយ​អ្នកណាក្រៅពីរង្វង់សិល្បៈឡើយ​ ហេតុនេះបើសិននាង​ចង់​វះកាត់​កែផ្នែកណាមួយនោះទាល់តែមានការអនុញ្ញាត្តិ​ពីឪពុកម្ដាយនាងជាមុនសិន​ទើបទៅ​រួច​។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយហ្សាណា និងកូនកំលោះលោកឧក​ញ៉ាព្រាប សុវត្ថិ គឺ​សុវត្ថិ មុនីនាគ លែងស្និតស្នាលគ្នាដូចមុនទៀតហើយ ក្រោយលោកជំទាវឡុង ស្រីមុំ ប្រកាស​ថាកូនប្រុស​គាត់គ្មានទំនាក់ទំនងពិសេសជាមួយនាងនោះ​ពេលនេះតារាមានត្រេមុខដូច​កូន​ជប៉ុនចាប់ផ្ដើមឯ​កោ​និងចេញទៅលំហែកាយ៉ានៅបរទេសជាញឹកញាប់។

 ៥៖ពេជ្រ សូលីកាៈអ្នកមេម៉ាយកូន១រូបនេះក៍មិនទាន់មានដំណឹងថានាង​បានវះកាត់កែ​សម្រស់​​នៅផ្នែកណាមួយ​ដែរ បើទោះជាមានអ្នកខ្លះថានាងមិនសូវមានដើមទ្រូងធំក្ដី។សូលីកា តាំងពីចូលសម្ដែងដំបូងរហូត​វិវត្តន៍ខ្លួន​ជាតា​រាចម្រៀងទម្រង់មុខនាងនៅដដែល ហើយមុន​នេះ​​នាង​បានបង្ហាញសញ្ញាស្នេហ៍ថ្មីតាមរយៈការកៀក​កើយបុរស​ម្នាក់១ប្រាវក៍ស្ងាត់ទៅវិញ ខណៈ​ដែលអ្នកលេងម៉ូដសាក់និងជាកូនមន្រ្ដីធំផ្កាយ២លោកភិទិ ដែលគេសង្ស័យ​ថា​មាន​ទំនាក់​ទំនង​ពិសេសជាមួយនាងនោះបានភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយម៉ានីន និងយកកូន​ដំបូងមុនរៀប​ការ​ទៀត​ផងទើបធ្វើឲ្យស្រីពេជ្រ លែងពិបាកគេសួរនាំ។

 ក្រៅពីតារាចម្រៀងទាំង៥ដួងខាងលើនេះក៍មានតារាមួយចំនួនទៀតព្យាយាមរក្សារសម្រស់ពីធម្មជាតិដែរ ស្រប​ពេល​ដែលតារាភាគច្រើនដែលបានកែសម្រស់​សប្បនិម្មិតហើយ​នោះ​​កម្រមានអ្នកហ៊ានសារភាពណាស់ ក្រៅពី​នាងតន់ ច័ន្ទសីម៉ា ៕

RELATED ARTICLES