Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែក្មេកប្តឹងកូនប្រសា លូកលាន់ លួចមើលងូតទឹក

ម៉ែក្មេកប្តឹងកូនប្រសា លូកលាន់ លួចមើលងូតទឹក

កណ្តាល ៖ ស្ត្រីម្នាក់ បានដាក់ពាក្យប្តឹងបុរសជាកូនប្រសា ពីបទប្រទូស្តកេរ្តិ៍ខ្មាស និងបទប្រើប្រាស់អំពើហិង្សា ដោយសារទ្រាំលែងបាននឹងអំពើរបស់បុរសជាកូនប្រសា ដែលជេរប្រមាថ លូកលាន់ និងលួចមើលគាត់ងូតទឹក ព្រមទាំងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

ស្ត្រីដែលប្តឹងកូនប្រសាលូកលាន់ លួចមើលងូតទឹកនោះ ឈ្មោះយ៉ែម ផល្លា អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកបុរសជាកូនប្រសា ឈ្មោះ យិនបូរ័ត្ន អាយុជាង៤០ឆ្នាំ។

ស្ត្រីឈ្មោះ យ៉ែម ផល្លា បានឱ្យដឹងថា កូនស្រីរបស់គាត់ ឈ្មោះ ផន ផល្លី បានរៀបការជាមួយឈ្មោះ យិន បូរ័ត្ន (កូនប្រសា) រយៈពេល៨-៩ឆ្នាំមកហើយ។ ចាប់តាំងពីរួមរស់ជាប្រពន្ធ-ប្តីមក កូនប្រសា ពុំដែលឱ្យតម្លៃអ្នកស្រីក្នុង នាមជាម្តាយក្មេកនោះទេ តែងប្រើពាក្យសម្តីផ្លែផ្កា ឌឺដង ប្រមាថ លែបខាយ ហើយជួនកាលបន្លំលូកលាន់ចាប់ ឱបគាត់ និងលបមើលគាត់ងូតទឹក ជារឿយៗទៀតផង តែដើម្បីសុភមង្គលរបស់កូន ទើបគាត់ខាំមាត់សង្កត់ចិត្ត មិននិយាយឱ្យកូនស្រីដឹង និងបានលាក់រឿងនេះរហូតមក។

ស្ត្រីខាងលើ បន្តថា ក្រោយមក ដោយសារកូន្រសីគាត់ទ្រាំលែងបានចំពោះការធ្វើបាបទាំងផ្លូវកាយផ្លូវចិត្តពីប្តី (យិន បូរ័ត្ន) ទើបកាលពីខែឧសភា ២០២៣ កូនស្រីគាត់បានសម្រេចចិត្តចុះចោលផ្ទះ និងដាក់ពាក្យប្តឹងសុំលែង លះប្តី។ ចាប់តាំងពីកូនស្រីរបស់គាត់ចុះចោល និងប្តឹងសុំលែងលះមក កូនប្រសាប្រុសឈ្មោះយិន បូរ័ត្ន កាន់តែ រករឿងជេរប្រមាថគាត់ជាម្តាយក្មេក ដោយចោទថា អ្នកស្រីជាអ្នកញុះញង់បំបែកបំបាក់ ថែមទាំងវាយបំផ្លាញ ទ្រព្យសម្បត្តិរបស់គាត់ទៀតផង។

ស្ត្រីដដែល បន្តថា ដោយសារទ្រាំលែងបាន និងបារម្ភពីសុវត្ថិភាពផង កាលពីថ្មីៗនេះកន្លងទៅនេះ អ្នកស្រី សម្រេចដាក់ពាក្យប្តឹងកូនប្រសា ពីបទប្រទុស្តកេរ្តិ៍ខ្មាស និងធ្វើឱ្យខូចខាតដោយចេតនា ទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងស្នើសុំឱ្យសារព័ត៌មានជួយផ្សព្វផ្សាយបន្តផង។

ពាក់ព៍័ន្ធការចោទប្រកាន់ និងបណ្តឹងរបស់ម្តាយក្មេកខាងលើ លោកយិន បូរ័ត្ន ជាកូនប្រសាបានបកស្រាយបំភ្លឺថា រឿងដាក់ពាក្យបណ្តឹង គឺជាសិទ្ធិរបស់ម្តាយក្មេក ប៉ុន្តែលោកបដិសេធចំពោះការចោទប្រកាន់របស់ម្តាយក្មេក។ លោកបន្តថា កាលពីកន្លងទៅ លោកពិតជាបានទៅផ្ទះម្តាយក្មេក វាយតុមែន ប៉ុន្តែតុនោះជាកម្មសិទ្ធិរបស់លោក ហើយទៅយកម៉ូតូរបស់លោកដែលឱ្យម្តាយក្មេកជិះ មកវិញ ព្រោះខឹងគាត់ពូកែអុជអាល និងរកគ្រូធ្វើអំពើបំបែក ប្រពន្ធ ពីរូបលោក។ ប៉ុន្តែមកដល់ពេលនេះ ម៉ូតូដែលលោកបានដកយកនោះ ក៏បានយកទៅប្រគល់ឱ្យម្តាយក្មេក វិញហើយដែរ៕

RELATED ARTICLES