Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានកុងតឺន័ររបូតកង់ រមៀលបុកបុរសពិការ របួសធ្ងន់

ឡានកុងតឺន័ររបូតកង់ រមៀលបុកបុរសពិការ របួសធ្ងន់

ភ្នំពេញ ៖ រថយន្តកុងតឺន័រ មួយគ្រឿង ខណៈបើកសុខៗ ស្រាប់តែរបូតកង់រ៉ឺម៉កខាងក្រោយ រមៀលទៅបុកម៉ូតូ ម៉ាកហុងដា ឃ្លីក បណ្តាលឱ្យបុរសជាជនពិការម្នាក់ ដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសផ្លូវក្រវាត់ក្រុង ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-8724 សណ្តោងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4B-2109 បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូង ទៅជើង បត់ឆ្វេងក្រោមស្ពានអាកាសថ្មី ឡើងផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ បានរបូតកង់ក្រោយខាងស្តាំ រមៀលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JI-7649 បើកបរដោយបុរសជាជនពិការម្នាក់ កំពុងធ្វើដំ ណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត បណ្តាលឱ្យបុរសជនពិការជើង ដែលជាអ្នក បើកម៉ូតូ និងជាមេសន្តិសុខ 7 STAR ទទួលរងរបួសធ្ងន់។ ចំណែកម៉ូតូ រងការខូចខ្ទេចស្ទើរទាំងស្រុង ។ ដោយ ឡែករថយន្តកុងតឺន័រ បានបន្តបើកទៅមុខ រហូតដល់ពលរដ្ឋដេញតាមហៅប្រាប់ ទើបបត់ត្រឡប់ មកកន្លែង កើតហេតុវិញ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានកងសន្តិសុខដូចគ្នា ហៅរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះ ស្រាយនៅពេលក្រោយ៕

RELATED ARTICLES