Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតូចចិត្តប្រពន្ធមិនដេកជាមួយ ប្តីចងកស្លាប់ស្អុយរលួយ

តូចចិត្តប្រពន្ធមិនដេកជាមួយ ប្តីចងកស្លាប់ស្អុយរលួយ

ភ្នំពេញ ៖ បុរសម្នាក់ តូចចិត្តប្រពន្ធនាំកូនចេញទៅស្នាក់នៅផ្សេងបាត់ លែងរស់នៅជាមួយ ទុកឱ្យខ្លួនស្នាក់ នៅបន្ទប់ជួល តែម្នាក់ឯង ស្រាប់តែចងកស្លាប់ រហូតសពធុំក្លិនស្អុយ ទើបអ្នកជិតខាងប្រទះឃើញ បង្កឱ្យ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសាកសពចងកស្អុយរលួយក្នុងបន្ទប់ជួលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតនៅខាងក្រោយផ្សារ កាណាស៊ីធី ក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសគិតខ្លីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះតែម សុវុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅផែស្ងួត សូ ងួន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (បន្ទប់ កើតហេតុខាងលើ)។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងគាត់ និងជនរងគ្រោះ គឺជាប្តីប្រពន្ធ ប៉ុន្តែពួកគាត់ បានរស់នៅបែកគ្នា អស់រយៈពេល៣ខែ មកហើយ ដោយសារតែមូលហេតុរស់នៅមិនសូវចុះសម្រុង ចេះតែ កើតមានជម្លោះមិនស្វាង ទើបគាត់ទ្រាំលែងបាន ក៏សម្រេចចិត្តនាំកូនចេញទៅជួលបន្ទប់ស្នាក់នៅផ្សេង ដោយ ទុកឱ្យប្តីស្នាក់នៅបន្ទប់ជួលខាងលើ តែម្នាក់ឯង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា ស្រាប់តែមកដល់ថ្ងៃកើតហេតុ គាត់បានទទួលទូរស័ព្ទពីអ្នកស្នាក់នៅជិត ខាងបន្ទប់ជួលប្តី ប្រាប់ថា ប្តីរបស់គាត់បានចងកស្លាប់បាត់ទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីពេលណាទេ ព្រោះសាកសពមានសភាពស្អុយរលួយទៅហើយ។ ឮបែបនេះ គាត់ប្រញាប់ស្រូតដំណើរមកមើល ទើបដឹងថា ពិតជាប្តីគាត់ចងកស្លាប់ សពស្អុយរលួយមែន។

តាមប្រភពពីអ្នកស្នាក់នៅបន្ទប់ជួលក្បែរខាងជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ជនរងគ្រោះស្នាក់នៅ បន្ទប់ជួលខាងលើ តែម្នាក់ឯង ហើយដំណើរចេញចូលក៏មិនទៀងទាត់ដែរ ព្រោះឮថាគាត់ជាតៃកុងឡាន។ ប៉ុន្តែនៅរយៈពេលប្រមាណ ៣-៤ថ្ងៃចុងក្រោយនេះ ពួកគាត់មិនបានឃើញជនរងគ្រោះចេញពីបន្ទប់សោះ តែក៏ មិនបានចាប់អារម្មណ៍អ្វីដែរ ទើបតែមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសារតែធុំក្លិនស្អុយចម្លែក និងមានរុយចេញចូលតាមចន្លោះប្រហោងទ្វារបន្ទប់ជួលរបស់ជនរងគ្រោះទៀតផង ទើបពួកគាត់នឹកសង្ស័យ ក៏ដើរ ទៅអើតមើល ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់ស្អុយរលួយទៅហើយ ទើបប្រញាប់រាយការណ៍ទៅ សមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការហ៊ុមព័ទ្ធទីតាំងកើតហេតុ និងបានរាយការណ៍បន្តទៅ សមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែចងកភ្ជាប់នឹងធ្នឹមបន្ទប់ជួល។សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES