Thursday, November 21, 2024
Homeព័ត៌មានជាតិមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន យកមែកឈើ ក្រដាសកេះ សម្រាប់អបនិងរុំឆ្អឹងបាក់

មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន យកមែកឈើ ក្រដាសកេះ សម្រាប់អបនិងរុំឆ្អឹងបាក់

ខេត្តប៉ៃលិន ៖ ពលរដ្ឋដែលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានរិះគន់ថា មន្ទីរបង្អែកមួយទាំងមូល សូម្បីតែឧបករណ៍សំរាប់អបនិងរុំឆ្អឹងបាក់ក៍គ្មាន គឺប្រើមែកឈើ និងក្រដាស់កេះសំរាប់អបនិងរុំឆ្អឹងបាក់ទៅវិញ ម្យ៉ាងទៀតមិនសូវអើពើ និងយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ និងទារលុយថ្លៃសេវាមិនចេញវិក្កយប័ត្រជាដើម ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ មានភ្នាក់ងារសារព័ត៍មានខ្មែរម្ចាស់ស្រុក ប្រចាំខេត្តបាត់ដំបង ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមិនស្គាល់ម៉ាកបានបើកកៀរពីក្រោយ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃដដែល នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពេលលោកចុះយកព័ត៍មាន ហើយបណ្តាលឲ្យដួលទៅចិញ្ចើមថ្នល់រងរបួសធ្ងន់ បាក់ស្មងជើងឆ្វេងពីរកំណាត់ ភ្លាមនោះរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល ជនរងគ្រោះត្រូវបានពលរដ្ឋបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តាមរថយន្តឈ្នួល (តាក់ស៊ី) ។ ជនរងគ្រោះបានឲ្យដឹងថា រថយន្តបង្កមានចេតនាបុកសម្លាប់គាត់ តែដោយគាត់បានមើលឃើញតាមកញ្ចក់ ក៍គេចទៅចិញ្ចើមថ្នល់ កុំអីប្រហែលជារងរបួសធ្ងន់ជាងនេះ ឬក៍អាចបាត់បង់ជីវិតក៍ថាបានដែរ ។

លោកបន្ថែមថា អ្វីដែលគួរឲ្យសោកស្តាយ គឺនៅក្នុងមន្ទីរពេទ្យបង្អែកមួយទាំងមូលគ្មានឧបករណ៍សម្រាប់អបស្មងជើង គឺយកមែកឈើ និងក្រដាសកេះមករុំទៅវិញ ធ្វើនេះហាក់ដូចជានៅក្នុងព្ រៃគ្មានឧបករណ៍អីចឹង ។ ក្រោយពីថតរួច គ្រូពេទ្យបានមកប្រាប់ថា បើលោកអត់លុយអាចជិះ តាក់ស៊ីបាន ដោយមិនបាច់ធ្វើលិខិតអ្វីទេ គ្រាន់តែបង់ប្រាក់២ម៉ឺនរៀលបានហើយ បើឲ្យឡានពេទ្យដឹក គេយក២៥ម៉ឺនរៀល និងរង់ចាំបំពេញឯកសារទៀត។ ដោយឃើញភាពសាំញាំពេក ប្រពន្ធជនរងគ្រោះក៍សម្រេចហៅតាក់ស៊ីជិះ និងបានហុចលុយឲ្យទៅគ្រូពេទ្យម្នាក់ចំនួន២ម៉ឺនរៀល ដោយមិនបាច់មានលិខិតអ្វីទាំងអស់។

គ្រូពេទ្យយកមែកឈើអមឆ្អឹងបាក់ជនរងគ្រោះ

ជាមួយគ្នានេះ លោកវេជ្ជៈបណ្ឌិត អឿន ពេជ្រ ឯកទេសវះកាត់បានប្រាប់ថា មន្ទីពេទ្យនេះគ្មានឈើ ឬដែកសំរាប់អបជើងបាក់ទេ កន្លងមកលោកយកតែរបស់ហ្នឹងមកអបឲ្យអ្នកជម្ងឺ លោកថាបានស្នើសុំទៅថ្នាក់លើដែរ តែនៅមិនបាន ។

ចំណែកលោកអាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា អ្នកជម្ងឺអាចចេញទៅព្យាបាលខាងក្រៅបាន ដោយមិនមានអ្នកណាហាមឃាត់ឡើយ នេះសំរាប់ជម្ងឺស្រាល ដោយគ្រាន់តែបង់លុយថ្លៃថតបានហើយ សម្រាប់អ្នកគ្មានប័ណ្ណក្រីក្រ លោកបន្តទៀតថា បើបុគ្គលិកពេទ្យណាប្រើសំដីមិនសមរម្យ លោកនឹងហៅមកអប់រំ ៕ ដោយ  ៖ រតនៈ

RELATED ARTICLES