Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថ្ងៃធ្វើជាងម៉ូតូ យប់ធ្វើចោរ

ថ្ងៃធ្វើជាងម៉ូតូ យប់ធ្វើចោរ

ឧត្តរមានជ័យ ៖ បុរសជាជាងម៉ូតូម្នាក់ ធ្វើម៉ូតូយូរទៅ រកលុយចាយមិនគ្រប់ ស្រាប់តែបែកគំនិតដើរលួចគាស់ ផ្ទះប្រជាពលរដ្ឋក្នុងភូមិ ទីបំផុតអស់លក្ខណ៍ ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ក្របួចជាប់ នាំយកទៅចាត់ការ តាមច្បាប់។

ករណីចោរលួចគាស់ផ្ទះខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិទួលស្វាយ  ឃុំត្រពាំងតាវ  ស្រុកអន្លង់វែង។ លុះមកដល់វេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃ្លី សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងម៉ូតូ មាន លំនៅ ភូមិទួលស្វាយ ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ចំណែកជនរងគ្រោះ មានឈ្មោះសែន កុសល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអាជីវករលក់ផ្លែឈើ មានលំនៅ ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋថា មានករណីចោរលួចគាស់ផ្ទះ យកអីវ៉ាន់អស់ជាច្រើន ដែលកើតមានឡើងនៅត្រង់ចំណុចខាង លើ។ ភ្លាមៗនោះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ   បានចាត់បញ្ជាផ្ទាល់ទៅលោកអធិការនគរបាលស្រុកអន្លង់វែង ឱ្យដឹកនាំកម្លាំងចុះស្រាវជ្រាវ កំណត់មុខសញ្ញាបានរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះឃ្លី សីហា នាំយកទៅសាកសួរ។សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មានមុខរបរជាងម៉ូតូ រស់នៅភូមិកើតហេតុខាងលើដែរ តែក្រោយមក បែកគំនិតធ្វើសកម្មភាពលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ សែន  កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ដោយលួចបានសម្ភារៈ រួមមាន ប៉ុស្តិ៍ផ្សារដែក១ ម៉ាស៊ីនផ្ទុក ទិន្ន័យកាមេរ៉ា (DVR) ចំនួន១ ម៉ូទ័រស្វាន ចំនួន១ និងម៉ូទ័រខាត់ ចំនួន១។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES