Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញកាប់មនុស្ស ប្លន់ស្លាកលេខម៉ូតូ

ដេញកាប់មនុស្ស ប្លន់ស្លាកលេខម៉ូតូ

បាត់ដំបង ៖ ក្មេងទំនើង ១ក្រុមធំ មានគ្នាប្រមាណជាង២០នាក់ បានធ្វើសកម្មភាពដេញកាប់យុវជន ១ក្រុម មាន គ្នា៦នាក់ ទាំងកំរោល ធ្វើឱ្យជនរងគ្រោះភ័យ ផ្តួលម៉ូតូចោល រត់គេចខ្លួន ចំណែកក្រុមជនដៃដល់បានព្រួតគ្នា កាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាត អស់២គ្រឿង រួចកាប់ប្លន់យកស្លាកលេខម៉ូតូ ១គ្រឿង ទៅបាត់។

ករណីដេញកាប់ប្លន់ស្លាកលេខម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៣រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខផ្ទះសំណាក់ កែវ មុន្នី ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ច នៅពុំទាន់មានតម្រុយពីក្រុមជនបង្កហេតុ នៅឡើយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ភាគីម្ខាងដែលគេអះអាងថា ពួកខ្លួនគឺជាភាគីរងគ្រោះមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង តែម៉ូតូ ២គ្រឿង ត្រូវកម្លាំងអធិការក្រុងបាត់ដំបង យកទៅរក្សាទុក ដើម្បីធ្វើការស៊ើបអង្កេត រីឯមួយ គ្រឿងទៀត បានជិះរត់គេចរួចពីការតាមកាប់ប្រហារ របស់សត្រូវ។ ចំណែកភាគីម្ខាងទៀត ដែលជាក្រុមជនបង្ក ហេតុ មានបក្ខពួកមិនក្រោម ២០នាក់។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែលជាង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣ មានបក្ខពួក២ក្រុម ដែលមួយក្រុមៗ មានគ្នាយ៉ាងតិច២០នាក់ បានដេញស្ទាក់កាប់គ្នានៅម្តុំខាង មុខផ្ទះសំណាក់ កែវ មុន្នី ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីពួកគេប៉ះទង្គិចគ្នាមួយ ប្រាវ នៅពេលចេញពីក្លឹបរាត្រីមួយកន្លែង។ ប៉ុន្តែនៅពេលប៉ះទង្គិចគ្នាជាក់ស្តែងចុងក្រោយ ភាគីម្ខាងមានគ្នាតែ ៦នាក់ប៉ុណ្ណោះ ដែលត្រូវភាគីម្ខាងទៀតជិះដេញតាមកាប់ប្លន់យកស្លាកលេខម៉ូតូតែម្តង។

ក្រោយកើតហេតុ កម្លាំងអធិការក្រុងបាត់ដំបង បាននាំយកយុវជនម្នាក់ក្នុងចំណោម៦នាក់ (ភាគីរងគ្រោះ) ទៅ សាកសួរ និងម៉ូតូ ២គ្រឿង ដែលត្រូវភាគីម្ខាងទៀតកាប់កម្ទេច រួចប្លន់យកស្លាកលេខទៅបាត់នោះ។ ប៉ុន្តែការ សាកសួរយុវជនម្នាក់នោះ ហាក់មិនទទួលបានផលអ្វីសោះ ព្រោះចម្លើយហាក់មិនច្បាស់លាស់ សូម្បីតែ ស្លាក លេខម៉ូតូខ្លួនឯង ដែលត្រូវក្រុមចោរកាប់ប្លន់ យកទៅ ក៏មិនចាំផង។

ដោយឡែក តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងទាំង២ភាគី នេះ ម្ខាងៗមានគ្នា យ៉ាងតិច២០នាក់ បានបង្កហិង្សាទៅលើគ្នាមួយប្រាវទៅហើយ បន្ទាប់ពីពួកគេចេញពីក្លឹប រាត្រី ។ លុះប៉ះទង្គិចគ្នារួច ភាគីម្ខាងជិះបែកហ្វូងគ្នា នៅសល់ត្រឹមតែ៦នាក់ ក៏នាំគ្នាជិះសំដៅទៅផ្ទះសំណាក់ កែវ មុន្នី ទំនងបម្រុងចូលដេកនៅផ្ទះសំណាក់នោះ។ ស្រាប់តែភាគីម្ខាងទៀត ជិះទៅស្ទាក់ចាំនៅទីនោះមុនជាស្រេច រួច ក៏ដកកាំបិត ដេញកាប់មនុស្ស តែមនុស្សរត់អស់ សល់តែម៉ូតូ ២គ្រឿង ក៏ងាកមកកាប់កម្ទេចម៉ូតូ រួចកាប់ប្លន់យក ស្លាកលេខម៉ូតូ ១គ្រឿង គេចខ្លួនបាត់អស់តែម្តង៕

RELATED ARTICLES