Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលេងបាល់ឈ្លោះគ្នា ទាត់១ជើងបែកមុខ

លេងបាល់ឈ្លោះគ្នា ទាត់១ជើងបែកមុខ

ពោធិ៍សាត់ ៖ យុវជន២នាក់ បានលេងបាល់ទះជាមួយគ្នា រួចបានទាស់ពាក្យសម្តីគ្នា ស្រាប់តែភាគីម្ខាង ស្ទុះទៅច្រានគូទំនាស់ដួលអុកគូទ រួចទាត់ថែម ១ជើង ចំកណ្តាលមុខ បណ្តាលឱ្យបែកមុខ ឈាមច្រមុះ និងជាំភ្នែក និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកជនបង្កហេតុ បានព្យា យាមរត់គេចខ្លួនដែរ តែត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចតារាងបាល់ទះ ១កន្លែង ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនបង្កហេតុដែលត្រូវសមត្ថកិចចាប់ឃាត់ខ្លួន មានឈ្មោះស្រៀង រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងមាស មានលំនៅ ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។ ចំណែកជនរងគ្រោះ មានឈ្មោះហម រិច្ចូរ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំ ណុចតារាងបាល់ទះ ១កន្លែង ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីហិង្សាដោយ ចេតនាមួយ បានកើតឡើង បង្កដោយឈ្មោះស្រៀង រ័ត្ន បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយឈ្មោះហម រិច្ចូរ ពេលលេង បាល់ទះ រួចក៏បានច្រានជនរងគ្រោះឈ្មោះម វិច្ចូរ ដួលដេកដី រួចទាត់មួយជើង ចំផ្ទៃមុខ បណ្តាលឱ្យចេញឈាម តាមច្រមុះនិងជាំភ្នែកខាងស្តាំ រួចក៏ជិះម៉ូតូចេញមកផ្ទះបាត់។

ក្រោយកើតហេតុ ជនរងគ្រោះឈ្មោះហម រិច្ចូរ ដែលរងរបួសធ្ងន់ ត្រូវបានឪពុកម្តាយដឹកបញ្ជូនទៅ ព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់មកក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។លោកវរសេនីយ៍ឯក កែ សារិក អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីម្តាយជនរងគ្រោះ នៅវេលាម៉ោង ៦និង១០នាទី ថ្ងៃដដែល កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលលលកស បានចុះឃាត់ខ្លួនជនបង្កហេតុ ឈ្មោះស្រៀង រ័ត្ន នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ រួចក៏នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាខាងលើនេះប្រាកដ មែន ដោយមូលហេតុ ខឹងឈ្មោះហម រិច្ចូរ លេងបាល់ទះខូច មិនទទួលកំហុស ក៏កើតអំពើហិង្សានេះតែម្តង។ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បី ដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES