ភ្នំពេញ៖ពេជ្រ សោភា បានយកបាច់ផ្កាទៅសែនថ្នូរឪពុករបស់នាងថ្ងៃខួបលោកចាកចេញពីនាង៩ឆ្នាំមកហើយ នោះកាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៣ ហើយឆ្នាំនេះក៍មិនខុសពីឆ្នាំមុនៗដែរពោលគឺនាងនៅតែស្រណោះ អា លោះអាល័យដល់ពុកនាងដែលទៅចោលនាងដោយគ្មានថ្ងៃត្រឡប់។ប៉ុន្ដែសោភា នៅតែធ្វើអារម្មណ៍រឹងមាំ ហើយវិលត្រឡប់ពីសែនថ្នូរឪពុកនាងក៍ឡើងធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ វគ្គThe Battles ។
ពេជ្រ សោភា បានបង្ហាញអារម្មណ៍ស្រងូតស្រងាត់ជិត១០ឆ្នាំមកនេះក្រោយពីរស់នៅកំព្រាឪពុក ហើយហង្ស មាសថែមទាំងចេញបទចម្រៀងឲ្យនាង”លោកពុក កម្សត់”ដែលត្រូវនិងសាច់រឿងពិតរបស់នាងទៀតផង។សោភា កាលនោះមានអាយុ៣១ឆ្នាំ ហើយឪពុកនាងលោកស៊ូ សារិន ទទួលមរណភាពកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ក្នុងជន្មាយុ៧៦ ឆ្នាំ ។រឿងដែលសោភា ឈឺចាប់បំផុតនោះគឺនៅពេលដែលរូបនាងមានជីវភាពធូធារ បែជាមិនអាចតបស្នងឲ្យឪពុកបានសប្បាយចិត្តទៅវិញហើយលោកទៅចោលនាងទាំងដែលពេលនោះនាងនៅមានជីវភាពមិនដូចបច្ចុប្បន្ន។យ៉ាងណារយៈពេល៩ឆ្នាំ នេះសោភា តែងតែយកបាច់ផ្កាទៅសែនថ្នូរពុកនាង មិន ដែលខកខានទេហើយឆ្នាំខ្លះនាងបង្ហាញទុក្ខសោកសម្រក់ទឹកភ្នែកជោគថ្ពាល់ឲ្យគេឃើញ តែឆ្នាំខ្លះទៀត នាង រក្សារភាពស្ងៀមស្ងាត់និងសម្ងំនៅផ្ទះតែម្នាក់ឯង ព្រោះនឹកឪពុកពេក។
តារាវ័យ៤០ឆ្នាំ ពេជ្រ សោភា បានលុបចោលមង្គលការនៅឆ្នាំ២០២៣ នេះជាមួយប្រុសក្មេងឆឹម សក្កដា ដោយ មិនដឹងមូលហេតុពិតប្រាកដនោះទេ ហើយពេលនេះនាងលែងនិយាយរឿងមង្គលការជាលើកទី២នោះហើយ ខណៈដែលពេលខ្លះនាងបែជាចេញសារហាក់អានអន់ស្រពោនចិត្តរឿងអ្វីមួយដែលធ្វើគេសង្ស័យថាមកពី លោកសក្កដា មិនសូវយល់ចិត្តនាង តែជូនកាលនាងបែជាបង្ហាញនូវអារម្មណ៍រំភើបដោយសារតែអនាគតស្វាមីចេះយល់ចិត្តដូចជាពេលនាងត្រឡប់មកពីច្រៀងសម្ដែងវិញតាមខេត្ត ទាំងយប់អាទ្រាធនោះគូ ដណ្ដឹងនាងសំ ហុយសំបុកត្រចៀកកាំឲ្យនាងញាំប៉ូវកំលាំងនាងមិនបាច់ចាំស្អែកក៍មាន។អ្វីដែលគូរឲ្យច្របូលច្របល់នោះ សោ ភា ពេលខ្លះបានងាកទៅស្និតលោកឆន សុវណ្ណារាជ ហាក់លើសពីធម្មតាដូចជានៅថ្ងៃខួបនាងគម្រប់អាយុ៤០ឆ្នាំ កាលពីថ្ងៃទី៩ មិថុនា នោះនៅពេលដែលលោករាជ Surprise ខួបនាងពួកគេបានអោបថើបគ្នាទៀតផង បើទោះ ជាលោកសក្កដា មិននៅក្បែនោះក្ដី។
បញ្ហាទាំងនេះត្រូវបានគេចោទសួរថាតើសោភា ចង់ទុកលោកសក្កដា យ៉ាងម៉េចទៅព្រោះទោះជាទំនាក់ទំនងរវាង នាងនិងលោករាជ ស្និតស្នាលគ្នាយ៉ាងណាក៍គូរតែខ្លាចចិត្តអនាគតប្ដីនាងឆេះដុំដែរ។ប៉ុន្ដែនៅពេលសាកសួរ រឿងនេះសោភា បែជាមិនឆ្លើយតបអ្វីទាំងអស់។ដោយឡែកថ្នាក់ដឹកនាំហង្សមាសផ្នែកខ្លះដែលស្និតសោភា នៅ ពេលដែលអ្នកយកព័តមានយើងឈ្លេចសួររឿងថ្ងៃសោភា-សក្កដា រៀបការនោះពួកគេបែជានាំគ្នាសើច នឹងសួរ ច្រាសមកអ្នកយកព័តមានយើងវិញថា”តើចេះតែជឿរ អាភា ដែរអី?”។ការបង្ហើបបែបនេះបានបង្ហាញការសង្ស័យកាន់តែច្រើនទៅលើចំណងស្នេហាសោភា និងសក្កដា ថាអាចមានអាថ័កំបាំងនៅក្រោយឆាក បើទោះជាអ្នកទាំង ពីរបានប្រកាសរួមគ្នាថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ជារឿងពិតប្រាកដក្ដី។
ក្រៅពីពេជ្រ សោភា តារាដែលបានប្ដីក្មេងមានដូចជាអ្នកនាងគង់ សុជាតិ និងខាត់ សុឃីម ជាដើម តែនៅឆ្នាំ ២០២៤ ខាងមុខនេះបើសិនជាសោភា មិនអាចគ្រងឈុតកូនក្រមុំជាលើកទី២ នោះទេ Fan ខ្លះបារម្ភជំនួសនាង ថាចំណងស្នេហារបស់ពួកគេអាចនឹងគ្មានសុវត្ថិភាព ព្រោះតាមព័តមានថាសោភា ចង់រៀបការធំឲ្យផ្អើលមេឃ តែលោកសក្កដា បែជាថាបើលោកនិងសោភា រៀបការជាមួយគ្នាមែន អត់ធ្វើធំទេគឺយ៉ាងច្រើនជប់លៀង ត្រឹមតែ ១០តុ ប៉ុណ្ណោះ។ចំណុចត្រង់នេះគេអាចមើលឃើញថាសោភា និងលោកសក្កដា មានគំនិតខ្វែងគ្នាបាត់ទៅហើយ ហេតុនេះទើបធ្វើឲ្យមង្គលការអ្នកទាំងពីរត្រូវជាប់គាំងបែបនេះ។អ្វីដែលគូរឲ្យកត់សម្គាល់ទោះជាសោភា ក្លាយ ទៅជាគូដណ្ដឹងលោកសក្កដា ជិត៨ខែទៅហើយក្ដី ប៉ុន្ដែនាងមិនឲ្យប្រុសស្នេហ៍ចេញចូលផ្ទះនាង ដោយសេរីដូច គូស្នេហ៍ផ្សេងទៀតដែលក្រោយពីភ្ជាប់ពាក្យរួចពួកគេចង់ចេញចូលផ្ទះគ្នាពេលណាក៍បាន ព្រោះទុកដូចជាគ្រួ សារតែមួយនោះឡើយ។ចំណុចនេះជាផ្នែកមួយដែលគេជឿរថាលោកសក្កដា មិនសូវសប្បាយចិត្តទើបមិនព្រមរៀបការតាមបំណងសោភា នៅឆ្នាំ២០២៣ នេះ៕