Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប៉ូលិសចុះចាប់ ទាញចម្ពាមបាញ់ ចាក់សាំងដុតផ្ទះ

ខឹងប៉ូលិសចុះចាប់ ទាញចម្ពាមបាញ់ ចាក់សាំងដុតផ្ទះ

មណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញចុះអនុវត្តដីកាចាប់ខ្លួន ចំនួន២ ស្រាប់តែមិនព្រមសហ ការប្រគល់ខ្លួនឱ្យសមត្ថកិច្ចតាមសម្រួល បែរជាទាញដាវ កាំបិត មកគំរាមកាប់ មិនឱ្យសមត្ថកិច្ចចូលជិត រួចរត់ ឡើងលើផ្ទះ ទាញចម្ពាមកៅស៊ូ បាញ់ស្រោចមកលើសមត្ថកិច្ច បណ្តាលឱ្យរបួសថែមទៀត បន្ទាប់មកថែមទាំង បានចាក់សាំងដុតផ្ទះឪពុកម្តាយខ្លួនឯងចោល ដើម្បីរារាំងកុំឱ្យសមត្ថកិច្ចចាប់ខ្លួន តែត្រូវបានរថយន្តពន្លត់ អគ្គិ ភ័យបាញ់ទឹកពន្លត់ទាន់ពេល រួចប្រើវិធានការក្តៅ ចាប់វាយខ្នោះជនសង្ស័យ បាននាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង២៩នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ឹម ព្រិច ហៅព្រិច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិដោះក្រមុំសុខដុម ក្រុងសែនមនោរម្យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង ១២និង២៩នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះអ៊ឹម ព្រិច ភេទប្រុស ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន មនោរម្យ កម្លាំងសមត្ថកិច្ចផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងការិយា ល័យអន្តរាគមន៍ កម្លាំងការិយាល័យបង្ការ-ពន្លត់អគ្គិភ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្លាំងអធិ ការដ្ឋាន នគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤សង្កាត់ និងមានការចូលរួមពីលោកស្រី នេត ឆៃយ៉ា ចៅសង្កាត់សុខដុម លោកសំ សុខអាន ជាអនុភូមិដោះក្រមុំ និងមានការសម្របសម្រួលពី លោក អ៊ាង សុគន្ធ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានចុះ បង្ក្រាបតាម ដីការបស់តុលាការ មានចំនួន២ច្បាប់ ដូចខាងក្រោម ៖

១-ដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១៦ដ.ច.ន/២៣ ចុះថ្ងៃទ១០ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោកថាន់ ឡេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តមណ្ឌលគិរី។

២-ដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៣០/២២ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ចេញដោយលោក ចាន់ សុភារ៉ា ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី។ ដែលត្រូវបានចោទប្រកាន់ពីបទ ជួញដូរនិងប្រើ ប្រាស់ ដោយខុស ច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិចម្ការតែ និងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពដដែល បន្តថា នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ចំណុចផ្ទះជនសង្ស័យឈ្មោះអ៊ឹម ព្រិច ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ជនសង្ស័ខាងលើ មិនត្រឹមតែមិនព្រម សហការ ប្រគល់ខ្លួនឱ្យសមត្ថកិច្ចតាមសម្រួលនោះទេ តែបែរជាបានប្រើអំពើហិង្សាមកលើសមត្ថកិច្ច ដោយគប់នឹងកំ ណាត់ដែកសសៃថ្នាំងអំពៅ ព្រមទាំងទាញដាវ ពូថៅ កាំបិតស្នៀត  និងសម្ភារ៉ផ្សេងៗជាច្រើនទៀត គប់ផង គំរាមផង មិនឱ្យសមត្ថកិច្ចចូលជិតដាច់ខាត។ បន្ទាប់មក ជនសង្ស័យបានប្រើចម្ពាមកៅស៊ូ ដាក់គ្រាប់ឃ្លី បាញ់ ស្រោចមកលើសមត្ថកិច ជាច្រើនគ្រាប់ បណ្តាលឱ្យមានរបួសស្រាលដល់កម្លាំង សមត្ថកិច្ចចំនួន ១រូប ទៀតផង។

ក្រោយមក ជនសង្ស័យបានធ្វើសកម្មភាពចាក់សាំងដុតផ្ទះរបស់ឪពុកម្តាយចោល ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បាញ់ពន្លត់ទាន់ពេលវេលា។

បន្ទាប់មកទៀត សមត្ថកិច្ចក៏បានចាត់វិធានការក្តៅ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ឹម ព្រិច ហៅព្រិច បាន ព្រមទាំងដកហូតសម្ភារៈវត្ថុមួយចំនួន រួមមាន ១-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៦កញ្ចប់តូច (នៅក្នុងកញ្ចប់បារី)។ ២- អាវុធច្នៃបាញ់គ្រាប់បាដាង ចំនួន១ដើម។ ៣-ចម្ពាមកៅស៊ូ ចំនួន១។ ៤-ដាវ ចំនួន១ដើម។ ៥-កាំបិត ចំនួន៣ដើម (កាំបិតផ្គាក់ ២ដើម កាំបិតស្នៀត ១ដើម)។ ៦-ពូថៅ ចំនួន១ដើម។ ៧-ទូរស័ព្ទ ១គ្រឿង ម៉ាក Oppo ពណ៌ក្រហម និង៨-ឧបករណ៍ច្នៃសម្រាប់ជក់ថ្នាំញៀន មួយចំនួន។

ករណីខាងលើនេះ ជនសង្ស័យត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធនាគារ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ៕

RELATED ARTICLES