Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ព្រៃចាប់ស្វា ខឹងគេរាយការណ៍ លបបាញ់សម្លាប់

កាប់ព្រៃចាប់ស្វា ខឹងគេរាយការណ៍ លបបាញ់សម្លាប់

មណ្ឌលគិរី ៖ ជនសង្ស័យជាព្រានព្រៃម្នាក់ ខឹងអ្នកភូមិ២នាក់បងប្អូនបង្កើត ដែលបានរាយការណ៍ពីគម្រោង ដែលខ្លួនកាប់ព្រៃ ដាក់ទន្ទាក់ចាប់សត្វស្វា ឱ្យសមត្ថកិច្ចបានដឹង ក៏ចងគំនុំទុកក្នុងចិត្ត លុះមានឱកាសបាន លបប្រើកាំភ្លើងច្នៃ បាញ់ជនរងគ្រោះទាំង២នាក់បងប្អូន តែសំណាងល្អ បាញ់មិនត្រូវ និងត្រូវបានជនរងគ្រោះ ដឹងខ្លួនទាន់ ក៏ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។ករណីប៉ុនប៉ងឃាតកម្មមិនបានសម្រេចនេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិ អូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះប៊ីវ លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិដើមភាគ តិចព្នង មុខរបរកសិករ មានលំនៅ ភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យឈ្មោះប៊ីវ លូ ខាងលើនេះ ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចំនួន៣ រួមមាន ទី១-ពីបទប៉ុនប៉ងឃាតកម្ម និងទី២-ពីបទការប្រើប្រាស់និងរក្សា ទុកអាវុធដោយ ខុសច្បាប់ និងទី៣-ពីបទបំផ្លិចបំផ្លាញធនធានធម្មជាតិដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំ ណុចត្រពាំងក្អើម ស្តិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ប្រភពដដែល បន្តថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថចុះឃាត់ខ្លួន កាលពីល្ងាចថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីមានបណ្តឹងរបស់ជនរងគ្រោះចំនួន២នាក់បងប្អូន ដែលបានប្តឹងចោទប្រកាន់ទៅលើជន សង្ស័យថា បានធ្វើសកម្មភាពលបបាញ់ប្រហារមកលើពួកគេ២នាក់បងប្អូន តែសំណាងល្អ មិនត្រូវ។ប្រភពខាងលើ បានបញ្ជាក់ថា ចំពោះមូលហេតុដែលនាំឱ្យជនសង្ស័យប៉ុនប៉ងបាញ់ សម្លាប់ជនរងគ្រោះ ទាំង២ នាក់បងប្អូន ដោយសារជនសង្ស័យ បានខឹងជនរងគ្រោះទាំង២ ដោយចោទថា ជនរងគ្រោះទាំង២នាក់បងប្អូន ជាអ្នកប្តឹងសមត្ថកិច្ច និងរាយការណ៍ដល់សមត្ថកិច្ច ពីគម្រោងការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ របស់រូបគេ។

តាមការស្រាវជ្រាវ ជនសង្ស័យឈ្មោះប៊ីវ លូ បានធ្វើសកម្មភាពកាប់បំផ្លាញឈើ មានទំហំដី ៥០ម៉ែត្របួនជ្រុង ដើម្បីដាក់មង រាយអន្ទាក់ចាប់សត្វស្វា យកមកធ្វើអាជីវកម្មជាប្រចាំ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌល គិរី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES