Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈើសសរមូល ២៤ដើម ឈ្មួញលាក់ក្នុងចម្ការ ប្រុងឆ្លងដែនទៅយួន

ឈើសសរមូល ២៤ដើម ឈ្មួញលាក់ក្នុងចម្ការ ប្រុងឆ្លងដែនទៅយួន

ស្វាយរៀង ៖ ឈើសសរមូល ប្រភេទកកោះ ចំនួន២៤ដើម និងតុក្តារ ចំនួន១០គ្រាប់ ត្រូវបានឈ្មួញដឹក យក ទៅទម្លាក់នៅក្នុងចម្ការកៅស៊ូ ១កន្លែង បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រកទ្វារ តំបន់ព្រំ ដែនខ្សែដែក ក្នុងស្រុករមាសហែក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ជូនកម្លាំង រាជអាវុធហត្ថ ស្រុករមាសហែក ចុះបង្ក្រាបភ្លាមៗ។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានទទួល ព័ត៌មានពីប្រជាពលរដ្ឋថា មានគេយកឈើមកទម្លាក់ទុកនៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក។

លោកឧត្តមសេនីយ៍ត្រី បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំបានបញ្ជាកម្លាំងជំនាញនគរបាល យុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញ ឈើសសរមូល ប្រភេទឈើកកោះ ចំនួន ១៤ដើម និងតុក្តារ ចំនួន១០គ្រាប់។

រហូតមកដល់វេលាម៉ោង ៣និង៣៧នាទីរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1949 ដែលបានចតនៅផ្ទះរបស់ឈ្មោះ អ៊ុក សឿន ភេទប្រុស មានចម្ងាយ៥០០ម៉ែត្រ ពីទីកន្លែងទម្លាក់ឈើ។

ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យរថយន្តខាងលើ រកឃើញ ឈើសសរមូល ប្រភេទឈើកកោះ ចំនួន១០ដើមបន្ថែមទៀត សរុបសសរមូល ចំនួន ២៤ដើម មានមុខកាត់ ៤០សង់ទីម៉ែត្រ និង៤២ សង់ទីម៉ែត្រ (មុខកាត់៤តឹក ទៅ ៤តឹក ២ហ៊ុន) បណ្តោយជាង ៤ម៉ែត្រ និងតុក្ការ ១០គ្រាប់ ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តដឹកឈើ បានម្នាក់។

ប្រភពបានឱ្យដឹងថា វត្ថុតាងនិងអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ប្រគល់ឱ្យ មន្ត្រីជំនាញសង្កាត់ រដ្ឋបាលព្រៃឈើ រមាសហែក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាម នីតិវិធី៕

RELATED ARTICLES