ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា នឹងធ្វើបុណ្យគម្រប់១០០ថ្ងៃជូនម្ដាយនាងឧបាសិកាយ៉ាលីន សុខលីម នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៣ ខាងមុខនេះដែលពិធីនោះរៀបចំនៅវត្តប្រាសាទ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ហ្សូរីដា បានឲ្យដឹងថាកម្មវិធីនោះធ្វើបែបសាសនា តាមលំដាប់លំដោយ ដោយនិមន្ដ ព្រះសង្ឃរាប់បាត្រចំនួន១០០អង្គ។នាងថាមូលហេតុដែលនាងមិនរៀបចំធ្វើបុណ្យ១០០ថ្ងៃឲ្យម្ដាយនៅផ្ទះគឺដោយសារតែ ចេតីយម្ដាយនាងបានតម្កល់នៅវត្តប្រាសាទ ហេតុនេះដោយសារតែនៅឆ្ងាយពីក្រុងបន្ដិច អីចឹងនាងមិនហ៊ានហៅភ្ញៀវច្រើននោះទេ ព្រោះពិធីនោះក៍មិនធំដុំពេកដែរ។
ឌួង ហ្សូរីដា នៅតែកាន់ទុក្ខជូនម្ដាយក្រោយពីឧបាសិកាយ៉ាលីន សុខលីម បានទទួលមរណភាពក្នុងជន្មាយុ៦០ ឆ្នាំកាលពីថ្ងៃទី១ ឧសភា ២០២៣ ដោយសារតែជំងឺមហារីក។មជ្ឈដ្ឋានក្នុងសិល្បៈភាគច្រើនបានដឹងថាហ្សូរីដា គឺជាកូនកត្តញូម្នាក់ដែលមើលថែនិងព្យាបាលម្ដាយអស់ពីចិត្តមានទាំងពេទ្យក្នុងនិងក្រៅស្រុក ប៉ុន្ដែគូរឲ្យស្ដាយទីបំផុតនៅតែមិនអាចជួយជីវិតម្ដាយនាងបានដដែលទើបធ្វើឲ្យនាងនិងប្អូនស្រីទាំងពីរកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា ស្រណោះអាលោះអាល័យដល់ម្ដាយជាពក់ពេក ខណៈដែលនៅពេលម្ដាយលាចាកលោកភ្លាមៗនោះគេឃើញមានមន្រ្ដីតាមក្រសួងមួយចំនួន តារារួមអាជីពជាច្រើនបានទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារហ្សូរីដា ហើយពួកគេសុទ្ធតែនិយាយថាឧបាសិកាយ៉ាលីន សុខលីម ជាមនុស្សចូលចិត្តរាប់អាននិងតែងតែផ្ដល់ដំបូន្មានល្អៗដល់អ្នកជុំវិញខ្លួនកាលលោកស្រីនៅមានជីវិត។
គូរបញ្ជាក់ថាឌួង ហ្សូរីដា ហាក់រយាលពីការងារសិល្បៈក្រោយពីនាងបានងាកទៅរកស៊ីតាមOnline ជាម្ចាស់ហាងមុទិតា និងហាងដាណាម៉ា កាត់ដេរ ដែលតំណើរការជាច្រើនឆ្នាំមកហើយ តែនាងនៅតែលេចមុខធ្វើជាMC កម្មវិធីមួយចំនួនភាគច្រើនតាមបណ្ដារក្រសួង និងជាBA ឲ្យផលិតផលខ្លះៗ។មិនមែនតែហ្សូរីដា ម្នាក់ទេដែលត្រូវកំព្រាម្ដាយដោយសារតែជំងឺមហារីកនោះ ប៉ុន្ដែតារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា និងពិធីការិនីហង្សមាសសោម ស្រីនាថ ក៍បាត់បង់ម្ដាយដោយសារតែជំងឺដ៍កាចសាហាវមួយនេះដែរ។តែហ្សូរីដា នៅតែរឹងមាំនិងជានារីម្នាក់ដឹកនាំក្រុមគ្រួសារនិងប្អូនៗនាងឲ្យមានអាជីវកម្ម និងមុខជំនួញរៀងៗខ្លួន ទើបជីវភាពនាងនៅតែស្ថិតក្នុងលក្ខណៈល្អប្រសើរ ប្រៀបធៀបតារានាពេលបច្ចុប្បន្ន។
ទាក់ទងការធ្វើបុណ្យជូនម្ដាយគម្រប់១០០ថ្ងៃនៅខែ៨ ខាងមុខនេះឌួង ហ្សូរីដា មិននិយាយថានាងត្រៀមចំណាយថវិការប៉ុន្មានសម្រាប់ពិធីនោះឡើយ តែគេជឿរថាដោយសារតែនាងជាអ្នកមានមុខមាត់ម្នាក់ក្នុងសង្គមសិល្បៈ ក៍ដូចជាជំនួញលេចធ្លោតាមOnline នោះច្បាស់ណាស់ពិធីនោះនឹងមានភ្ញៀវចូលរួមច្រើនជាមិនខាន ទោះជានាងមិនបានអញ្ជើញអ្នករាប់អានគ្រប់គ្នាក្ដី ព្រោះក្នុងនាមជាប្រធានCambodia Super Model ហ្សូរីដា ធ្លាប់បានជួយជ្រោមជ្រែង តារាជាច្រើនដួងដែលស្រលាញ់វិស័យModel ឲ្យដើរដល់គោលដៅ ។ជាក់ស្ដែងដូចជាថ្មីៗនេះសោម ស្រីនាថ ដែលជាម្ចាស់មកុដ Bird’s Nest Division ឆ្នាំ២០២៣ ដែលទើបទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតនៅទីក្រុងគង់ចូវ ប្រទេសចិន កាលពីថ្ងៃទី១០ កក្កដា នោះពិធីការិនីរូបនេះបាននិយាយថាការសម្រេចបំណងធំមួយនេះរបស់នាងគឺដោយសារអ្នកនៅពីក្រោយដែលផ្ដល់ទាំងកំលាំងកាយនិងចិត្តដល់នាងនោះគឺឌួង ហ្សូរីដា ព្រោះថាប្ចចុប្បន្នក្រៅពីជាMC ម្នាក់នាងក៍នៅតែជាសមាជិករបស់CSM ផងដែរ។ដោយឡែកហ្សូរីដា វិញនាងតែងតែសរសើរពីការតស៊ូ និងភាពរឹងមាំរបស់ស្រីនាថ ក្នុងនាមនាងជាកូនកំព្រាដោយសារតែម្ដាយបាត់បង់ជីវិតព្រោះតែជំងឺមហារីកដូចនាងដែរ។ហ្សូរីដា ថានឹងបញ្ជួនបេក្ខភាពផ្សេងៗទៀតរបស់សមាជិកCSM ទៅប្រកួតវេទិការអន្ដរជាតិនាពេលបន្ទាប់ពីស្រីនាថ នាពេលខាងមុខនេះ ព្រោះនាងចង់លើកស្ទួយវិស័យវប្បធ័ម និងអរិយធ័មខ្មែរឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈការបង្ហាញសម្លៀកបំពាក់ហូលរបស់ខ្មែរលើឆាកអន្ដរជាតិដែលច្នៃដោយហាងដាណាម៉ា កាត់ដេររបស់នាង៕