Wednesday, November 20, 2024
Homeតារាខ្មែរ ពេជ្រ សោភា ៖ជំងឺចាស់ នៅមិនទាន់ជាដាច់

 ពេជ្រ សោភា ៖ជំងឺចាស់ នៅមិនទាន់ជាដាច់

ភ្នំពេញ៖ថ្មីៗនេះពេជ្រ សោភា បានចេញចូលមន្ទីពេទ្យជាញឹកញាប់ហើយនាងក៍ចេញ​សារប្លែក​ៗផងដែរ ធ្វើឲ្យ​Fan របស់នាងជាច្រើនច្របូកច្របល់ដូចជាសំណេរថា”ខ្ញុំចង់ដឹងណាស់ បើខ្ញុំ​បាត់ពីពិភពលោកនេះទៅ មានអ្នក​នឹកខ្ញុំទេ? ឈឺរហូតមានអារម្មណ៍ថាហត់ នឹងលេបថ្នាំ គ្មាន​ថ្នាំ​ព្យាបាលផ្លូវចិត្តទេមើលទៅ?”។មានសារផ្សេងទៀត​ដែលសោភា ទទួលស្គាល់ថានាងរីក​រាយ​តែនៅលើឆាកតន្រ្ដី ប៉ុន្ដែក្រៅឆាកវិញមិនដូចគ្នានោះទេ​ដោយនាង​បញ្ចេ​ញ​​សារ​ដ៍កម្រ​បែប​​នេះថា”ផ្លូវចិត្តមនុស្សមិនរឹងមាំរហូតទេ ស្នាមញញឹមភាពរីករាយវានៅខាងក្រៅ តែខាង​ក្នុងមិន​ដឹងថាខ្ទេចតាំងពីពេលណា បើមិនលើកទឹកចិត្តក៍កុំបន្ទោសថែម ហត់ណាស់”​។ចំ​ណែក​សារ​ផ្សេង​ដាច់ដោយ​ឡែក​​​ទៀតដែលសោភា បង្ហោះមុនសារទាំងពីរខាងលើនេះ​បន្ដិច​ហើយត្រូវបានគេសន្និដ្ឋាន​ថានាង​ហាក់ដូច​ជា​អាកអន់​ស្រពោនចិត្តជាមួយមនុស្សខ្លះ​នៅក្បែ​ខ្លួនតែមិនយល់អារម្មណ៍នាង​នោះដោយនាង​លើក​​​ឡើងថា”ហេតុ​អ្វីទង្វើអ្នកដ៍ទៃតែង​តែសរ​សើរគេរហូត ចំណែកខ្ញុំគឺចាំតែខុស ធ្វើអីក៍មិន​ដែលត្រូវចិត្ត អ្នកនៅក្បែអ្នក គឺខ្ញុំមិនមែន​អ្នក​ដ៍ទៃទេ គ្រប់យ៉ាងខ្ញុំខំអស់ពីចិត្តហើយ”។

ទាក់ទងការចេញសារប្លែកៗអមដោយរូបភាពខ្លះបង្ហាញថានាងនៅមន្ទីពេទ្យនោះធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេជ្រ សោភា មួយចំនួនលើកឡើងថាតារាហ្សមាសរូបនេះអាច​មានបញ្ហាសុខ​ភាព​មិន​អំណោយផលហើយ ហើយនាងមាន​អារម្មណ៍ហាក់បាត់បង់ភាពកក់ក្ដៅ​ពីមនុស្សនៅជុំ​វិញ​ខ្លួន ប៉ុន្ដែនាងមិននិយាយឲ្យចំញឈ្មោះថា​អន់ចិត្តជាមួយ​អ្នក​ណាទេ។

 អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកសួរពេជ្រ សោភា ពីរឿងរ៉ាវនិងរូបភាពខ្លះ​គេ​ដឹងថា​នាងនៅ​មន្ទី​ពេទ្យនោះហើយត្រូវបាននាងសារភាពថា​មួយរយៈនេះនាងពិតជា​មាន​សុខភាពមិនសូវល្អមែន ប៉ុន្ដែមិនបោះបង់​ការងារដែលត្រូវបំពេញនោះទេ ពោលគឺ​ចេញ​​ពី​ពេទ្យ​ទៅធ្វើការតាមគម្រោង។សោភា ថាជំងឺចាស់ដែល​ធ្វើឲ្យ​សុខ​ភាពនាងជួបបញ្ហា និងត្រូវ​លេប​ថ្នាំរហូតដល់ធុញទ្រាន់នោះគឺឈាមសស៊ីឈាម​ក្រហមដែលបានកើត​ឡើង​ជាច្រើនឆ្នាំ​មកហើយលើរូបនាង។នាងបានសួរច្រាសមកអ្នកយកព័តមានថាហេតុអីបានជាមនុស្ស​យើង​ចាំ​បាច់​ឈឺធ្វើអី?យ៉ាងណាសោភា ថានាងនឹងប្រឈមតទល់ជាមួយជំងឺនេះ​តទៅ​ទៀត ហើយ​មិនទន់ជ្រាយដោយ​សារ​តែជួបរឿងមួយនេះទេ ព្រមទាំងនៅតែប្រឹងធ្វើការងារ​ដែល​ខ្លួនស្រ​លាញ់​ឲ្យបានល្អជាបន្ដទៀត។

 ពេជ្រ សោភា បានកើតជំងឺឈាមសស៊ីឈាមក្រហមនេះជាច្រើនឆ្នាំ​មកហើយដោយ​ដំបូង​​នាងបានទៅ​ពិគ្រោះ​និងពិនិត្យស្ថានភាពសុខភាពនាងនៅពេទ្យថៃ ហើយក្រុម​គ្រូ​ពេទ្យ​បានចេញវេជ្ជបញ្ជាឲ្យថ្នាំនាងមកលេបជាប្រចាំ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ​នាងបានប្ដូរ​មក​តាម​ដាន​​សុខ​ភាពនៅពេទ្យរ៉ូយ៉ាល់ភ្នំពេញដែល​ពេទ្យនេះសហ​ការណ៍​​ជាមួយ​ពេទ្យថៃនៅ​ក្រុង​បាងកក។សាររបស់សោភា ដែលថានាងសប្បាយរីករាយតែនៅលើឆាកតែ នៅ​ក្រៅឆាកវិញ​មិន​ដឹង​ថាខ្ទេច​តាំងពីពេលណានោះធ្វើឲ្យFan របស់នាងរំជួលចិត្តខ្លាំង ព្រោះជាទម្លាប់សោភា តែង​តែធ្វើឲ្យ​ទស្ស​និក​ជននិង​អ្នកនៅជុំវិញខ្លួននាងសប្បាយរីក​រាយពេលនាងកាន់​ក្បាលមីក្រូ​ឡើងឆាក តែតាម​ពិត​នាង​ក៍មានសុខភាពមិនសូវល្អជាច្រើនឆ្នាំមកហើយដែលមនុស្សភាគ​ច្រើន​មិនបានដឹង។

          ដោយឡែកនៅពេលសាកសួរទាក់ទងរឿងសាររបស់នាងបង្កប់ហាក់ដូចជាមានមនុស្សម្នាក់មើលពីតម្លៃនាងមិនឃើញតែបែជាសរសើរអ្នកដ៍ទៃហើយនាងចាំតែខុសនោះថាតើនាងចង់សំដៅលើបុគ្គលរូបណានោះសោភា ថា​គ្មាន​រឿងអ្វីទេ នោះគ្រាន់តែជាសំណេរ​ធម្មតារបស់​នាង​ប៉ុណ្ណោះ តាមពិតនាង​គ្មាន​អាកអន់ចិត្តពីណាម្នាក់ឡើយ។ថ្វីត្បិតតែសោភា អះអាងបែប​នេះ​ក៍ដោយ ប៉ុន្ដែគេសង្កេត​ឃើញថា​អំឡុងដែលសោភា ឈឺ រហូតចូលពេទ្យនេះ​គេហាក់មិន​ឃើញ​គូដណ្ដឹងរបស់នាង​លោកឆឹម សក្កដា បានបង្ហាញការវិការយកចិត្តទុកដាក់ឬមើលថែ​នាង​ដូច​គូស្នេហ៍តារាដ៍ទៃ​ទៀត​នោះទៅវិញ ហើយទោះជាសោភា មិនឆ្លើយក៍គេអាចដឹងថា​នោះដោយសារតែលោក​ជាប់​ថត។ប៉ុន្ដែហេតុផលទាំងនេះហាក់ដូចជាមិនគ្រប់គ្រាន់នោះទេ បើសិនជាពួកគេ​ជាគូដ​ណ្ដឹង​និងគ្នាមែន គឺគូ​ណាស់​​តែមានការបង្ហាញ​សកម្មភាពឲ្យ​គេឃើញ​ថាពួកគេចិត្ត១ ថ្លើម១ ឲ្យបានខ្ពស់ជាងនេះបន្ដិចទើបសមស្រប ទោះជាកន្លងមកគេដឹងថា​លោក​សក្កដា ធ្លាប់ថ្នម​ចិត្ត​សោភា ខ្លាំងដូចជាពេលនាងវិលមកពីច្រៀងសម្ដែង​តាម​ឆាក​តន្រ្ដី​ខ្លះពេល​យប់អាទ្រាធ​លោក​ឆ្លៀត​ចំហុយសំបុកត្រចៀកកាំឲ្យនាងញាំប៉ូវកំលាំងទាំងយប់ក្ដី។

 គូររំលឹកថាពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងមាន​គម្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ តែផែនការណ៍​នេះ​បានរំសាយទៅវិញព្រោះសោភា ចង់តែលោក​សក្កដា ថាអត់ចង់។Fan ជាច្រើនចង់ឲ្យ​សោភា ថែទាំសុខភាពឲ្យបានល្អដើម្បីត្រៀមធ្វើកូនក្រមុំ​សមតាមបំណង​នៅឆ្នាំ២០២៤ តែបើពន្យា​ពេលទៀត នោះចំណងស្នេហានាងអាចនឹងប្រឈមហានិភ័យជាមិនខាន៕

RELATED ARTICLES