Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតារាស្រីស្អាត ណាំវ៉ា ប្រពន្ធដើមហៅឆ្កែព្រៃ ខាំពាំប្តី គេចូលព្រៃ លួចលាក់សែនព្រេន

តារាស្រីស្អាត ណាំវ៉ា ប្រពន្ធដើមហៅឆ្កែព្រៃ ខាំពាំប្តី គេចូលព្រៃ លួចលាក់សែនព្រេន

ភ្នំពេញ ៖ តារាកំប្លែងស្រី រូបស្រស់ស្អាត សន ស្រីលីន ហៅណាំវ៉ា ដែលធ្លាប់បង្ហាញវត្តមានសម្តែងក្នុងក្រុម នាយពាក់មី កាលនៅស្ថានីយទូរទស្សន៍ស៊ីធីអិន បន្ទាប៉ពីបានបាត់មុខមួយរយ: ពេលនេះស្រាប់តែលេច មុខមកវិញ ដោយត្រូវបានស្ត្រីម្នាក់ អះអាងថាខ្លួនជាប្រពន្ធដើម បានហៅតារាកំប្លែងស្រីរូបនេះថាជាឆ្កែព្រៃ បានខាំពាំប្តីនាងចូលព្រៃ លួចលាក់សែនព្រេន និងថែមទាំងឆាតមកនាងជាប្រពន្ធដើម ឱ្យផ្តិតមេដៃលែងលះ ចែកទ្រព្យឱ្យទៀត ជាហេតុធ្វើឱ្យនាងជាប្រពន្ធដើម ទ្រាំលែងបាន ក៏ទម្លាយរឿងនេះ ផ្អើលពេញបណ្តាញ សង្គមតែម្តង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

ស្ត្រីដែលអះអាងថាជាប្រពន្ធដើមនោះ មានឈ្មោះភាជ វណ្ណី អាយុ៤២ឆ្នាំ មានលំនៅ ភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកបុរសជាប្តី ឈ្មោះកេន គឹមសាន អាយុជាង៤០ឆ្នាំ។ រីឯតារាស្រី ដែលរងការចោទប្រកាន់លួចប្តីគេ មានឈ្មោះ សន ស្រីលីណ ហៅណាំវ៉ា អាយុ៣៣ឆ្នាំ មានលំនៅ ភូមិត្រ ពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ស្ត្រីជាប្រពន្ធដើម ឈ្មោះភាជ វណ្ណី បានបង្ហោះរូបភាពបុរសជាប្តី លួចសែនព្រេនជាមួយតារាស្រី ណាំវ៉ា និងរូប ភាពក្រុមគ្រួសារខ្លួន រួមទាំងសារសំឡេងដែលតារាស្រី ណាំវ៉ា ឆាតមកតាមបណ្តាញតេឡេក្រាម ក្នុងគណនី បណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “ជាតារាកំប្លែង ១រូប ក្នុងសង្គមសិល្បៈមួយដែរ ប្រើសម្តី អសុរោះ លួចសហាយស្មន់ជាមួយប្តីគេហើយ ឆាតមកប្រពន្ធពេញច្បាប់ ឱ្យផ្តិតមេដៃលែងលះ ចែកទ្រព្យឱ្យ វាទៀត។ ល្មមៗបានហើយនាង ឈ្មោះ (សន ស្រីលីន) ហៅណាំវ៉ា រូបរាងស្អាតបាតដែរ តែគ្មានសមត្ថភាព រកប្តីខ្លួនឯង ចាំយកតែរបស់គេស្រាប់ សម្បត្តិត្រឹមស្រីស៊ីឱ្យលុយៗសោះ ខ្លាំងម៉្លេះនាង? ប្តីប្រពន្ធខ្ញុំ លែងមិន លែង ជារឿងរបស់ខ្ញុំ ចាំទៅនាង ឮហើយចង់តែសើច ហាស ហាស! ជួយស៊ែរផងបងប្អូន ឱ្យគេដឹងពីចរិត សន្តានគាត់…”។

ស្ត្រីដដែល បានសរសេរបន្ថែមថា “ខ្ញុំទទួលស្គាល់ថា ខ្លួនឯងល្ងង់ ដោយសារខ្ញុំមើលមនុស្សអាក្រក់ នៅក្នុងផ្លូវល្អ ឃើញឆ្កែចចក ចិត្តមិនស្មោះសរ ថាជាពពែស្លូត។ អ្នកជាមនុស្សធ្លាប់ចេញចូលផ្ទះខ្ញុំ ថែមទាំងដឹងថាគេមានប្រ ពន្ធកូន ផ្ទះធំទ្រនំខ្ពស់ គ្រួសារមានសុភមង្គល អ្នកបែរជាថ្លើមធំ លួចសហាយស្មន់នឹងគ្នា ហើយស្រែកប្រកាស ក្តែងៗក្នុងឆាតថា “អញយកប្តីអ្ងែង អ្ងែងចង់យ៉ាងម៉េច?” សួរថាឯណាទៅយុត្តិធម៌សម្រាប់ប្រពន្ធដើមពេញច្បាប់ ដែលខាំមាត់សង្កត់ចិត្ត មកទល់នឹងថ្ងៃនេះ? សួរថា តើមនុស្សស្រីដែលមានរឿងដូចនាងខ្ញុំ ក្នុងចិត្តឈឺប៉ុនណា? បើបងមិនភ្ញាក់ខ្លួន ហើយយល់ថា សំណស្ពាន់ គឺជាមាស សូមបងនិរាសទៅចុះ ទៅយក គេទៅ សន ស្រីលីន ហៅណាំវ៉ា។ ប្រពន្ធ គឺជាមាសទ្រាសនៃជ័យមង្គល ស្រីជាថ្នាំពុលបំផ្លាញគ្រួសារ បងគួរចាំ។ មិនស្មានឆ្កែព្រៃចិត្តឬស្យា លួចខាំប្រហារពីក្រោយខ្នង ខំយកអាសា បែរមិនតបស្នង បែរពង្រាត់បងចេញពីទ្រូង មិនអាសូរកូននៅតូចម៉ង់ៗ ចិត្តគ្នាមិនចង់បែកឆ្ងាយពីឪ ត្រូវឆ្កែចង្រៃ ខាំពាំនាំទៅ  យកចូលព្រៃជ្រៅ លួចលាក់ សែនព្រេន…”។

ស្ត្រីជាប្រពន្ធដើមខាងលើ បានសរសេរបន្ថែមទៀតថា “ទាក់ទងប្តី គេលួចលាក់ស្ងាត់ៗហើយមិនចង់ទេ វាចង់ បើកចំហទៀត វាសាហាវណាស់បងប្អូន ជួលគេមកសម្លាប់ប្រពន្ធដើមទៀត ផ្លូវងងឹត ផ្លូវក្រៅ ផ្លូវក្នុង វាជួលគេ ទាំងអស់… អ៊ីចឹងបានថា មនុស្សស្គាល់មុខ តែមិនស្គាល់ដល់ចិត្តសន្តានវាទេ មីស្រីនេះជាសត្វនរកប្រេតចាប់ ជាតិ…”។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ ស្ត្រីជាប្រពន្ធដើម ឈ្មោះភាជ វណ្ណី បានដាក់ពាក្យប្តឹងតារាស្រីឈ្មោះ សន ស្រីលីន ហៅណាំវ៉ា ទៅលើមេឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទ «អំពីផិតក្បត់សហាយស្មន់ ជាមួយប្តីរបស់ខ្លួន ឈ្មោះកេន គឹមសាន ដោយបាននាំគ្នាលួចលាក់សែនព្រេន កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង៨ៈ៣០នាទីព្រឹក។

ក្នុងពាក្យបណ្តឹងនោះ ស្ត្រីជាប្រពន្ធដើម បានស្នើសុំកុំឱ្យឈ្មោះ សន ស្រីលីន ហៅណាំវ៉ា ទាក់ទងជាមួយឈ្មោះ កេន គឹមសាន្ត ជាប្តីរបស់នាងតទៅទៀត ប្រសិនបើនៅតែទាក់ទងទៀត នឹងមានវិធានការតាមផ្លូវច្បាប់។

ជុំវិញការទម្លាយរឿង និងការចោទប្រកាន់ពីស្ត្រីឈ្មោះភាជ វណ្ណី ដែលអះអាងខ្លួនជាប្រពន្ធដើម បានចោទ ប្រកាន់នាងណាំវ៉ា លួចដណ្តើមប្តីរបស់ខ្លួនខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីតារាកំប្លែងស្រី សន ស្រីលីន ហៅណាំវ៉ា បានទេ កាលពីម្សិលមិញ។

ប៉ុន្តែទោះបីជាយ៉ាងណា តារាកំប្លែងស្រីស្អាត ណាំវ៉ា បានឆ្លើយតបទៅកាន់ស្ត្រីជាប្រពន្ធដើមតាមបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ឆ្លើយតប ទៅកាន់បងស្រី Pechvann Ny ផងដែរ មានមនុស្សជាច្រើនដែលចង់ ដឹងរឿង របស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមាន បង្ហាញនៅលើបណ្តាញសង្គមទេ។ ពួកខ្ញុំខំស្ងាត់កន្លងមក ក៏ដោយសារតែគិតថា រឿងរបស់ពួកខ្ញុំ អ្នកណាខុស អ្នកណាត្រូវ ក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំ ការពិតបែបណា វានៅតែខុសហើយក៏ជារឿងពិត ហើយដោះស្រាយសម្រាប់ពួកខ្ញុំចុះ។ រយៈពេលជាយូរមកហើយ រហូតខ្ញុំពពោះ និងជិតគ្រប់ខែ ចម្លែកអីបងស្រីនៅសុខៗយករឿង មួយនេះមកវែក ញែករកហេតុផល នៅពេលនេះទៅវិញ។ បងស្រីនិយាយថា ខ្ញុំទៅឌឺដងបងស្រី ទៅជួលអីណាសម្លាប់អី ខ្ញុំអត់ ដឹង ហើយខ្ញុំធ្វើអីបាន ទាំងដែលខ្ញុំពពោះ នៅតែផ្ទះ មិនបានដឹងអ្វីសោះ។ ជីវិតមួយរស់ៗហ្នឹង តែបែរជាបងស្រី មកវាយប្រហារខ្ញុំចំមុខតែម្តង»។

 តារាកំប្លែង ណាំវ៉ា បានបន្តថា “បងស្រីដឹងឮច្បាស់ណាស់ទៅហើយថា រឿងហ្នឹងវាបែបណាខ្លះរវាងខ្ញុំ និងគ្រួ សារបងស្រី អ៊ីចឹងហើយនៅតែបងស្រីនៅស្ងាត់ៗ នៅមកភ្ជាប់ប្រធានបទ យកកូនខ្ញុំចូលមកទៀត។ ខ្ញុំបញ្ជាក់ប្រាប់បងស្រីដោយបើកចំហដែរចុះថា ទោះកូនខ្ញុំមិនមែនសាច់ឈាមគ្រួសារបងឬក៏អត់? យ៉ាងណា គ្នាក៏ជាកូនរបស់ខ្ញុំ បងស្រីមិនឱ្យខាងគ្រួសារបងទទួលស្គាល់កន្លងមកនេះ ក៏ខ្ញុំអត់បានទៅសុំស្រែកទាម ទារអ្វីដែរ សំខាន់ខ្ញុំមានទំនួលខុសត្រូវសម្រាប់ក្មេងហើយថា ខ្ញុំដើរតួជាម្តាយគេបានល្អដល់កម្រិតណា? ខ្ញុំដាច់ខាតមិនអាច បោះបង់ក្មេងដែលមិនដឹងអីចោលទេ។ ខ្ញុំបញ្ចប់ឬនៅ គឺបងប្រុស គាត់សុំតែឱ្យ សម្រាលកូន ឱ្យហើយៗចុះ រួចបញ្ចប់ដោយស្ងប់ស្ងាត់ ព្រោះរឿងមួយនេះ វាខុសខ្លាំងទៅហើយ ខ្ញុំនិងគាត់បានដោះស្រាយគ្នា ហើយសូមបញ្ចប់នៅពេលនេះចុះ ឈប់យកខ្ញុំនិងកូនខ្ញុំ ទៅវែកញែកក្នុងរឿងហ្នឹងទៀតទៅ សូមបញ្ចប់ប្រធាន បទម៉ែកូនខ្ញុំទៅ កុំឱ្យពួកខ្ញុំក្លាយទៅជាជនជាប់ចោទទៅវិញ។ ក្នុងរឿងមួយនេះដែរ ខ្ញុំនិងកូន ក៏ជាអ្នករងគ្រោះ មួយដែរ ខ្ញុំក៏ឈឺចាប់កន្លងមក ក៏វាគ្រប់គ្រាន់ពេកហើយដែរ បញ្ចប់ទៅ ជេរខ្ញុំបែបណាក៏តាមចិត្ត តែសុំកុំជេរ ក្មេងដែលគ្នាមិនដឹងអី គ្មានអ្នកណាម្នាក់ចង់មានរឿងឈឺក្បាល ហើយពួកខ្ញុំក៏មិនទម្លាប់ចង់ល្បី ដោយសាររឿង មិនល្អដែរ…”។

តារាកំប្លែង ណាំវ៉ា បានបន្តទៀតថា “ខ្ញុំពិតជាសោកស្តាយនូវកំហុសរបស់ខ្ញុំ ដែលធ្វើជាម្តាយគេមិនបានល្អ ហើយឱ្យគេលើកយកកូនមកធ្វើជាប្រធានបទបែបជេរពេបជ្រាយគាត់ ទាំងដែលគាត់មិនទាន់ដឹងអី។ សូមបញ្ចប់ ហើយពាក្យបងស្រីនិយាយដោយចោទមកខាងខ្ញុំ នាងខ្ញុំមិនទទួលស្គាល់ជាដាច់ខាត ព្រោះខ្ញុំមិនបាននិយាយ និងធ្វើអីទាំងអស់…”៕ ដារិទ្ធ

RELATED ARTICLES