Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូបង្រៀនសិល្បៈ ចងកស្លាប់

គ្រូបង្រៀនសិល្បៈ ចងកស្លាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជាគ្រូបង្រៀនសាលាវិចិត្រសិល្បៈ មិនដឹងមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែចងកស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៧ ផ្លូវ១៣៧ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះទុយ សុវណ្ណារ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរគ្រូបង្រៀនសាលាវិចិត្រសិល្បៈ ស្នាក់នៅផ្ទះកើតហេតុ។

របាយការណ៍ដដែល បានបន្តថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានភ្ញាក់ពីដេកហើយ មិនឃើញប្តី (ជនរងគ្រោះ) ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនៅជាប់ប្រឡោះឥដ្ឋ ខ្យល់ ក៏ប្រញាប់កាត់ខ្សែ ទម្លាក់ចុះមកក្រោមភ្លាមៗ តែអកុសលបុរសជាប្តីបានស្លាប់បាត់ទៅហើយ ទើបកើតមានការ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES