Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រឡាញ់គ្នា៣ខែ ប្រុសស្នេហ៍ស៊ីដាច់ ស្រីប្តឹងប៉េអឹម ចាប់វ៉ៃខ្នោះ

 ស្រឡាញ់គ្នា៣ខែ ប្រុសស្នេហ៍ស៊ីដាច់ ស្រីប្តឹងប៉េអឹម ចាប់វ៉ៃខ្នោះ

កំពង់ស្ពឺ ៖ នារីម្នាក់ បានទាក់ទងស្គាល់បុរសម្នាក់ អស់រយៈពេល៣ខែមកហើយ រហូតឈានដល់ទំនាក់ទំនង ស្នេហា លុះចុងក្រោយ ប្រុសស្នេហ៍បានខ្ចីម៉ូតូនាងជិះ រួចទៅបាត់ទាំងមនុស្សនិងម៉ូតូ លុះខាងស្រីសួរនាំក៏ដោះ សាថា ត្រូវមិត្តភក្តិខ្ចី (ស៊ីដាច់) បាត់ហើយ តែខាងស្រីមិនជឿ ក៏ប្តឹងកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួនប្រុសស្នេហ៍ ហេងស៊យ នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ឃាត់ខ្លួនបុរសស៊ីដាច់ម៉ូតូសង្សារនេះ បានធ្វើឡើង កាលពីវេលាម៉ោង១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច ផ្ទះសំណាក់ សៀវ មីញ ស្ថិតក្នុងភូមិត្រពាំងមៀន ឃុំស្នំក្រពើ ស្រុកគងពិសី។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះវុទ្ធ ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ ជាសង្សារ និងជាម្ចាស់ម៉ូតូ មានឈ្មោះសុខ ហៀង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ និងមានលំនៅ ភូមិត្រពាំងខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ រីឯម៉ូតូដែលប្រុសស្នេហ៍ស៊ីដាច់បាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ AH-2964។តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានធ្វើការឃាត់ខ្លួនបុរសខាងលើ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា រវាងជនសង្ស័យ និងនារីរងគ្រោះ ត្រូវជាសង្សារ ដោយអ្នកទាំងពីរបានស្គាល់គ្នាតាំងពីអំ ឡុងខែមេសា ឆ្នាំ២០២៣ មកម៉្លេះ រហូតដល់បង្កើតបានជាទំនាក់ទងស្នេហា។ លុះមកដល់ម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានខ្ចីម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ AH-2964 ដែលជាកម្មសិទ្ធិរបស់នារីរងគ្រោះជាសង្សារ ដើម្បីយកទៅជិះ។ ចំណែកនារីរងគ្រោះ ដោយហេតុតែទុកចិត្តជនសង្ស័យ ទើបព្រមឱ្យម៉ូតូទៅប្រុសស្នេហ៍ខ្ចីជិះ។ប្រភពខាងលើ បន្តថា ក្រោយពីបានម៉ូតូដល់ដៃ ស្រាប់តែប្រុសស្នេហ៍នោះ បានជិះយកទៅបាត់ មិនឃើញយក មកប្រគល់ឱ្យស្រី ស្នេហ៍វិញសោះ លុះខាងស្រីសួរនាំ ក៏ឆ្លើយដោះសប្រាប់ថា ម៉ូតូនោះខ្លួនបានឱ្យមិត្តភក្តិខ្ចីជិះបន្ត តែត្រូវមិត្តភក្តិ នោះយកទៅបាត់ (ស៊ីដាច់) តែម្តង។ បន្ទាប់មក ខាងស្រី បានសម្រេចដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថជួយ អន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យជាប្រុសស្នេហ៍ហេងស៊យនេះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវ បានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន ៕

RELATED ARTICLES