Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រំលោភកូនស្រីគេ២ដង ម៉ែប្តឹងប៉ូលិសចាប់

 រំលោភកូនស្រីគេ២ដង ម៉ែប្តឹងប៉ូលិសចាប់

បាត់ដំបង ៖ ក្មេងស្ទាវឈាមរាវម្នាក់ បានធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ដែលរស់នៅក្នុងភូមិ ជាមួយគ្នា យកទៅរំលោភសេពសន្ថវៈ បានសម្រេចជាបន្តបន្ទាប់ ២ដង លុះក្រោយមករឿងរ៉ាវបែកធ្លាយដឹងដល់ ម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះទុក ចោលមួយកន្លែង ស្ថិតក្នុងភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយដឹងដល់ម្តាយ ក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា លីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងក្រុមទី៣ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ទ.ស.ភ អាយុ ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិ ការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹងពីម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ថាមានករណីរំលោភ សេពសេន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ ទ.ស.ភ អាយុ៩ឆ្នាំ បានសម្រេច ចំនួន ២លើក។

ពាក្យបណ្តឹងខាងលើ បានបន្តថា លើកទី១ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់ នៅត្រង់ ចំណុចផ្ទះគេទុកចោល ក្រោយផ្ទះគាត់ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី នៅវេលាម៉ោង១២ថ្ងៃត្រង់ (ពុំចាំថ្ងៃ) ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣។ ចំណែកលើកទី២ ជនសង្ស័យបានចាប់ រំលោភកូនស្រីរបស់គាត់ម្តងទៀត នៅចំណុចក្រោមដើមព្រីង ស្ថិតក្នុងក្រុមទី៣ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោង ឫស្សី នៅវេលាម៉ោង៣រសៀល (ពុំចាំថ្ងៃ) ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដដែល។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នង ការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន ព្រម ទាំងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែនគរបាលយុត្តិធម៌ សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេ នីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះជា លីម បាននៅចំណុចក្រុមទី៣ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី រួចនាំយកមក ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជា លីម បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពបាន រំលោភសេពសេន្ថវៈលើក្មេងស្រីរងគ្រោះ ឈ្មោះ ទ.ស.ភ បានសម្រេចចំនួន២លើក ប្រាកដមែន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្រុកមោងឫស្សី រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ ការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕

RELATED ARTICLES