Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមញៀនថ្នាំ ១១នាក់ ប៉ូលិសចាប់បញ្ជូនទៅតុលាការ

ក្រុមញៀនថ្នាំ ១១នាក់ ប៉ូលិសចាប់បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន១១នាក់ (ស្រី១) រួមនិងវត្ថុតាង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារបរឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៣) កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៣ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (ស្រី១) បញ្ជូន មកស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ស្នងការរង បានបន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាង រួមមាន ៖ ១-ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ៤៩កូនថង់ ច្រកចូលថង់តែ១ ទម្ងន់ស្មើ ១១ ,២៥ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ។ ២-ម្សៅក្រាមពណ៌សថ្លាសង្ស័យ សារធាតុញៀនចំនួន២ថង់ ច្រកចូលថង់តែ១ ទម្ងន់ស្មើ៤៧,៦៨ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ។ ៣-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ (WY) ចំនួន៩៩គ្រាប់ និងពណ៌ បៃតង១គ្រាប់ សរុបចំនួន១០០គ្រាប់ ស្មើទម្ងន់៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ។ ៤-ជញ្ជីងសម្រាប់ថ្លឹង១។ ៥-ដបសម្រាប់ ប្រើប្រាស់គ្រឿងញៀន ចំនួន១។ ៦-សំបកថង់ មួយចំនួន។ ៧-កាំបិតវែង ចំនួន៤ដើម និង៨-ទូរស័ព្ទចំនួន១ គ្រឿង៕

RELATED ARTICLES