Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងឪស្តីប្រដៅ កូនច្របាច់កសម្លាប់

ខឹងឪស្តីប្រដៅ កូនច្របាច់កសម្លាប់

កំពង់ស្ពឺ ៖ កូនប្រុសចិត្តកំណាចឃោរឃៅម្នាក់ ខឹងឪពុកស្តីបន្ទោសប្រដៅ បានស្ទុះទៅចាប់ច្របាច់កឪពុក រហូតដល់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់វាយខ្នោះកូនប្រុសកំណាច ជាឃាតករ នាំយកទៅចាត់ការតាមច្បាប់។ករណីកូនប្រុសច្របាច់កសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។

ជនសង្ស័យជាឃាតករដែលច្របាច់កសម្លាប់ឪពុកបង្កើត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ហុក យន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះផ្លុង ហុក អាយុ៧០ឆ្នាំ មុខ របរនៅផ្ទះ។ ឪពុកកូនទាំងពីរខាងលើ មានលំនៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ជាឪពុក ឈ្មោះផ្លុង ហុក បាន ស្តីបន្ទោសទៅលើជនដៃដល់ជាកូនប្រុស ឈ្មោះហុក យន ២-៣ម៉ាត់ ស្រាប់តែរំពេចនោះ ជនដៃដល់ខឹង សម្បា ដូចមនុស្សកំរោលចូល ក៏ស្ទុះទៅចាប់ច្របាច់កឪពុកបង្កើតខ្លួនឯង រហូតដល់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងតែម្តង ទោះជាក្រុមគ្រួសារ និងអ្នកជិតខាង ចូលមកឃាត់យ៉ាងណា ក៏យឺតពេលទៅហើយ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនិងប្រជាការពារ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ រួចបានឃាត់ខ្លួនជន កំណាចខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះជាឪពុក ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES