Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុគ្គលិកស្រី ស៊ីប្រាក់ខែ ស៊ីទាំងប្តី ប្រពន្ធថៅកែតាម ទាន់ វ៉ៃបោចសក់

បុគ្គលិកស្រី ស៊ីប្រាក់ខែ ស៊ីទាំងប្តី ប្រពន្ធថៅកែតាម ទាន់ វ៉ៃបោចសក់

សៀមរាប ៖ ស្ត្រីម្នាក់ បានអះអាងថា បុគ្គលិកស្រីរបស់ខ្លួនម្នាក់ បានចូលមកធ្វើការងារនៅក្នុងហាងលក់នំប៉័ង ប្រហិតរបស់ខ្លួន ដោយស៊ីប្រាក់ខែ លុះយូរៗទៅស្រាប់តែស៊ីទាំងប្តីរបស់ខ្លួនទៀត  លុះនាងជាប្រពន្ធ និងម្តាយ ក្មេក (ម្តាយបង្កើតខាងប្តី) តាមទាន់  ផ្ទុះកំហឹងព្រួតវាយបោចសក់ និងថតវីដេអូបង្ហោះផ្អើលពេញបណ្តាញសង្គម ។

រឿងរ៉ាវស្នេហាដ៏ចម្រូងចម្រាសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ ពីស្ត្រីជាប្រពន្ធ បានទម្លាយរឿងមួយនេះ តាមបណ្តាញសង្គម និងមានការចែករំលែកតៗគ្នាយ៉ាងផុល ផុស។

គូស្នេហ៍ដែលត្រូវប្រពន្ធតាមទាន់នេះ ត្រូវបានសាមីខ្លួនស្ត្រីជាប្រពន្ធ អះអាងថា គឺជាថៅកែ និងកូនចៅ ដោយ ខាងប្រុស ជាម្ចាស់ហាងលក់នំប៉័ងប្រហិត នៅផ្សារលើ ក្រុងសៀមរាប ចំណែកខាងស្រី ជាបុគ្គលិកហាងលក់ នំប៉័ងនោះតែម្តង។

ស្ត្រីជាប្រពន្ធដើម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះវីដេអូឃ្លីបមួយ ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន បង្ហាញពីសកម្មភាពដែលខ្លួនជាប្រពន្ធ បានតាមទាន់ប្តីនាំស្រីស្នេហ៍ចូលផ្ទះ រហូតផ្ទុះជម្លោះ និងឈានដល់អំពើ ហិង្សា វ៉ៃបោចសក់ស្រីស្នេហ៍ប្តីទៀតផង។

ជាមួយនេះ ស្ត្រីជាប្រពន្ធខាងលើ បានសរសេរថា “សូមបងប្អូននៅសៀមរាប ជួយស៊ែរផង ឱ្យប្រុសថោក មីថោក នេះល្បីផង មីហ្នឹងនៅព្រះដាក់ ជាបុគ្គលិកខ្ញុំ ស៊ីប្រាក់ខែ ហើយស៊ីប្តីទៀត វាលក់នំប៉័ងប្រហិត នៅផ្សារលើ និង នៅមាត់ស្ទឹងស្ពានដែក វត្តពោធិ៍លង្កា…”។

បន្ទាប់មក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីជាប្រពន្ធខាងលើ បានសរសេរបន្ថែមថា “មីអូន មុខក្រាស់មិន ធម្មតាដែរហ្នឹង វាដឹងតើថាគេនៅមួយគ្នារាល់ថ្ងៃ ហ៊ានទៅដល់ផ្ទះ ថតតាំងពីថ្ងៃ១៤ ទុកឱកាសឱ្យតើ! តែមីអូននៅ មករកប្តីគេទៀត លែងលះគ្នាមួយខែ យ៉ាងម៉េច ពេលកើតរឿងហើយ ប្តីអញសុំអញត្រូវគ្នាវិញហ្នឹង មានភ័ស្តុតាង ច្រើនទៀត តែអត់ផុស ទុកមុខឱ្យ ហើយអត់ចង់បានអីទេមីអូន…”។

ជុំវិញរឿងរ៉ាវខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី និងនារីដែលរងការចោទស៊ីប្តីគេ នោះបានទេ កាលពីម្សិលមិញ៕

RELATED ARTICLES