Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនឈឺ ម៉ែដឹកទៅពេទ្យ ចាក់ថ្នាំ២ម្ជុល ប្រកាច់ស្លាប់

 កូនឈឺ ម៉ែដឹកទៅពេទ្យ ចាក់ថ្នាំ២ម្ជុល ប្រកាច់ស្លាប់

កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ បានកើតមានអាការមិនសូវស្រួលខ្លួន ទើបឪពុកម្តាយ បានដឹកបញ្ជូនទៅ ផ្ទះគ្រូពេទ្យឯកជនម្នាក់ នៅក្នុងភូមិ ដើម្បីពិនិត្យព្យាបាល លុះទៅដល់ គ្រូពេទ្យបានចាក់ថ្នាំឱ្យ ២ម្ផុល រួចហើយ ក្មេងស្រីជាអ្នកជំងឺ ចាប់ផ្តើមបញ្ឈរភ្នែក មុខឡើងខ្មៅ ទើបគ្រូពេទ្យបានបន្តោកសេរ៉ូមបន្ថែម រួចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក តែអកុសល ក្មេងស្រីរងគ្រោះ បានស្លាប់យ៉ាងអាណោចអាធ័ម។

ករណីគ្រូពេទ្យឯកជនចាក់ថ្នាំឱ្យក្មេងស្រីម្នាក់ស្លាប់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។

ក្មេងស្រីរងគ្រោះ មានឈ្មោះគឹម ចាន់តី អាយុ៥ឆ្នាំ មានឪពុកឈ្មោះមី សុខគា អាយុ៤១ឆ្នាំ ម្តាយឈ្មោះម៉ុន ចន្ធី អាយុ២៩ឆ្នាំ និងមានលំនៅក្នុងភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គា ស្រុកទឹកផុស។ ចំណែកគ្រូពេទ្យដែលព្យាបាល អ្នកជំងឺបណ្តាលឱ្យស្លាប់ មានឈ្មោះហូ ថុង មានលំនៅក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។

តាមប្រភពពីសាក្សីដែលត្រូវជាសាច់ញាតិកុមារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប៉ុន្មាន ៣រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ក្មេងស្រីរងគ្រោះឈ្មោះគឹម ចាន់តី បានកើតមានអាការមិនស្រួលខ្លួន ភ្លាមនោះឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បាននាំកូនស្រីរបស់ខ្លួន ទៅព្យាបាលជំងឺនៅផ្ទះអ្នកគ្រូពេទ្យឈ្មោះ ហូ ថុង នៅភូមិកើតហេតុខាងលើ។ ពេលទៅដល់ អ្នកគ្រូពេទ្យបានធ្វើការវាស់កម្តៅ ហើយក៏បានចាក់ថ្នាំ ២ម្ជុល ស្រាប់តែកុមារីមានអាការប្រកាច់ បញ្ឈរភ្នែក មុខឡើងខ្មៅ ឃើញដូច្នេះ អ្នកគ្រូពេទ្យនោះបានដាក់សេរ៉ូម ហើយ ឱ្យឪពុកម្តាយកុមារីរងគ្រោះ បញ្ជូនកូនរបស់ខ្លួនមកមន្ទីរពេទ្យ តែជាអកុសល មុនពេលមកដល់មន្ទីរពេទ្យ កុមា រីរងគ្រោះបានស្លាប់ទៅហើយ។

ជុំវិញករណីនេះ ប្រភពមួយបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺមានការសម្របសម្រួល ជាមួយគ្រួសារកុមារីរងគ្រោះ ដើម្បីបញ្ចប់រឿង ដោយភាគីខាងអ្នកគ្រូពេទ្យ សុំសងសំណង ២ពាន់ដុល្លារ។ ប៉ុន្តែយ៉ាងណា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា មានកម្លាំងសមត្ថកិច្ចនគរបាលស្រុក និងខេត្ត បានហៅអ្នកគ្រូពេទ្យ មកសាកសួរ ធ្វើកំណត់ហេតុតាមផ្លូវច្បាប់ ហើយករណីនេះ សមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវបន្ថែម៕

RELATED ARTICLES