កណ្តាល៖ ហេតុការណ៍រំលោភសេពសន្ថវៈមួយបានកើតឡើងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១៣:០០នាទី នៅចំណុចភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យល្មោភកាម ឈ្មោះស្រឿន ផាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិិករ មានទីលំនៅភូមិ ឃុំកើតហេតុ ហើយជនរងគ្រោះ មានឈ្មោះ ថ.ដ.វ ភេទស្រីអាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមើលប្អូនមានទីលំនៅភូមិឃុំកើតហេតុ។
នៅមុនពេលកើតហេតុ កុមារីថ.ដ.វ បានជិះកង់ទៅបេះផ្លែពុទ្រា នៅស្ពានទី១ ខាងត្បូងភូមិ ពេលជិះកង់ជិតដល់ ក៍ត្រឡប់មកវិញ មកដល់មុខផ្ទះជនសង្ស័យស្រឿន ផាត មានមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ បានហៅជនរងគ្រោះឲ្យចូលអង្គុយលេងផ្ទះជនសង្ស័យ។ ពេលជននាងថ.ដ.វចូលអង្គុយបានបន្តិច មនុស្សស្រីនោះបានដើរចេញបាត់ បន្ទាប់មកជនសង្ស័យបានឲ្យលុយជនរងគ្រោះ ១៥០០៛ ទៅទិញទឹកអំពៅ ពេលទិញទឹកអំពៅបាន ជនរងគ្រោះយកមកជនសង្ស័យ ហើយជនសង្ស័យឲ្យបន្តទៅឈ្មោះ អយ អាត់ ១ ថង់ ជនរងគ្រោះ១ថង រូបនាង១ថង់ផងដែរ។ ពេលផឹកទឹកអំពៅអស់ជ នសង្ស័យបានចាប់ទាញដៃជនរងគ្រោះចូលក្នុងបន្ទប់ ក្រោមផ្ទះជនសង្ស័យ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច ហើយជនសង្ស័យបានគំរាមជនរងគ្រោះមិនឲ្យប្រាប់ឪពុកម្តាយ។ នៅពេលជនសង្ស័យកំពុងចាប់រំលោភជនរងគ្រោះនោះ ឈ្មោះអយ អាត់ ក៏នៅក្រោមផ្ទះនោះដែរ។ លុះដល់ម៉ោង១៩ថ្ងៃដដែល ជនរងគ្រោះបានប្រាប់ម្តាយរបស់ខ្លួន ម្តាយនាងក៍នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រកាជន្លឹង ពេលនោះកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យភ្លាមៗ បញ្ជូនមកអធិការដ្នាននគរបាលស្រុក បន្តអនុវត្តនីតិវិធី ៕