Sunday, July 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានធ្លាក់ទឹកប្រឡាយ ម៉ែឪកូន៦នាក់ រួចជីវិត

បើកឡានធ្លាក់ទឹកប្រឡាយ ម៉ែឪកូន៦នាក់ រួចជីវិត

សៀមរាប ៖ ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា មួយរូប បានបើករថយន្ត ១គ្រឿង ដឹកប្រពន្ធនិងកូនសរុប ៦នាក់ ដើម្បីទៅធ្វើភ្នាក់ងារសង្កេតការណ៍ក្នុងការិយាល័យបោះឆ្នោត និងបោះឆ្នោត ស្រាប់តែអកុសលរថយន្ត ដាច់ក្រឡេ បណ្តាលឱ្យធ្លាក់ចូលទឹកប្រឡាយ តែសំណាងល្អ គ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំ ណុចទំនប់៧៨ ស្ថិតនៅភាគខាងជើងខ្យូសស្បូវរបស់ឈ្មោះ ក្តី មានចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិ សាស្ត្រស្រុកប្រាសាទបាគង។

បុរសជាអ្នកបើកបររថយន្ត មានឈ្មោះស្រី សំបូរ ហៅបញ្ញា ភេទប្រុស អាយុ ប្រមាណ៤៦ឆ្នាំ ជាប្រធានអង្គការ មូលនិធិអប់រំនៅកម្ពុជា និងប្រពន្ធឈ្មោះឡេង សៃវង្ស និងកូន៤នាក់ (ប្រុស១ ស្រី៣) និងមានលំនៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបរខាងលើ ធ្វើដំណើរមកពីឃុំកំពង់ភ្លុក ដើម្បី ទៅធ្វើភ្នាក់ងារសង្កេតការណ៍ក្នុងការិយាយល័យបោះឆ្នោត ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ក៏បានជួប គ្រោះថ្នាក់តែម្តង។ ទោះជាយ៉ាងណា ជាសំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ ដោយអ្នកបើកបរ រួមទាំងប្រពន្ធនិងកូន សរុប៦នាក់ មិនមានគ្រោះថ្នាក់អ្វីឡើយ។

តាមសម្តីបុរសជាម្ចាស់រថយន្ត បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ លោកបានបើកទៅសង្កេតការណ៍បោះ ឆ្នោត ហើយទៅបោះឆ្នោតផង ដោយមានគ្នាសរុប ៦នាក់ (លោកនិងប្រពន្ធ រួមទាំងកូន ៤នាក់) លុះមកដល់ ចំណុចកើតហេតុ រថយន្តលោកដែលកំពុងបើកបរក្នុងល្បឿនប្រមាណ ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោងបានដាច់ ក្រឡេ ទើបគ្រវី ហើយលោកបានព្យាយាមទប់ដែរ តែទប់មិនជាប់ ក៏ជ្រុលធ្លាក់ចូលប្រឡាយតែម្តង។ម្ចាស់រថយន្តខាងលើ បានបន្តថា លោកនិងប្រពន្ធ រួមទាំងកូនៗ៤នាក់ មិនមានរបួសអ្វីធ្ងន់នោះទេ គ្រាន់តែប្រ ពន្ធកូនរបស់លោកមានការភ័យតក់ស្លុតខ្លាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តស្ទូច មកស្ទូចយករថយន្តចេញពីក្នុងទឹកប្រឡាយ រួចប្រគល់ ឱ្យម្ចាស់ យកទៅធ្វើការជួសជុលដោយខ្លួនឯង៕

RELATED ARTICLES