Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគារសិក្សាទ្រុឌទ្រោម ខ្យល់កន្ត្រាក់ផ្តួលរំលំ

អគារសិក្សាទ្រុឌទ្រោម ខ្យល់កន្ត្រាក់ផ្តួលរំលំ

កំពង់ឆ្នាំង ៖ អគារសិក្សាមួយខ្នង សង់អំពីឈើ ទ្រុឌទ្រោម ដែលមានអាយុប្រមាណជាង៣០ឆ្នាំ បានរលំដួលខ្ទេច ដោយសារឥទ្ធិពលភ្លៀងខ្យល់កន្ត្រាក់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅ ក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិតនៅក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។លោកគ្រូវិទ្យាល័យព្រះបាទសុរាម្រិត បានឱ្យដឹងថា អគារសិក្សានេះបានសាងសង់ឡើងនៅអំឡុងឆ្នាំ ១៩៨៧ ហើយក្នុងករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យដួលរលំអគារខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រង របួសឡើយ។

លោកគ្រូនៅក្នុងវិទ្យាល័យសុរាម្រិត បានបន្តថា អគារសិក្សាឈើមួយខ្នង មានបួនបន្ទប់នេះ គណៈកម្មការគ្រប់ គ្រងវិទ្យាល័យ ធ្លាប់បានប្រជុំវាយតម្លៃថា ចាស់ទ្រុឌទ្រោម មានអាយុកាលជាង៣០ឆ្នាំហើយ ដែលមិនអាចឱ្យ សិស្សចូលរៀនបានឡើយ ហើយក៏បានព័ទ្ធខ្សែ និងដាក់បម្រាម មិនឱ្យសិស្សចេញចូលក្នុងអគារនេះ ព្រមទាំង បានសុំគោលការណ៍ការិយាល័យអប់រំក្រុង មន្ទីរអប់រំខេត្ត ដើម្បីរុះរើចេញផងដែរ ដែលខាងមន្ទីរ ក៏បានបញ្ជូន ក្រុមការងារបច្ចេកទេស មកពិនិត្យនិងវាយតម្លៃផងដែរ នៅតែថ្ងៃកំណត់រុះរើចេញតែប៉ុណ្ណោះ ស្រាប់តែមកដល់ ថ្ងៃកើតហេតុ មានភ្លៀងមួយមេ លាយឡំដោយខ្យល់កន្ត្រាក់ បានវាយប្រហារ បណ្តាលឱ្យអគារសិក្សាដ៏ទ្រុឌ ទ្រោម ១ខ្នងនេះ បាក់រលំតែម្តង៕

RELATED ARTICLES