ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននារីរូបស្រស់ជាច្រើននាក់ បានចោមរោមចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ដោយ ចោទប្រកាន់ថា ធ្លាប់បានធ្វើសកម្មភាពចូលហាងផឹកស៊ី រួចលួងលោមពួកនាងចេញទៅញ៉ាំអីនៅខាងក្រៅលុះ ដល់កន្លែងស្ងាត់ ដកកាំភ្លើងនិងកាំបិតភ្ជង់ប្លន់យកលុយកាក់ គ្រឿងអលង្ការ និងទូរស័ព្ទ ជាច្រើនលើកមក ហើយ លុះក្រោយពីតាមរកមុខឃើញ ក៏នាំគ្នាចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ករណីប្រុសប្រើល្បិចដើរស៊ីស្រីតាមហាងផឹកស៊ី ទីបំផុតអស់លក្ខណ៍ ត្រូវស្រីៗព្រួតចាប់នេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

បុរសដែលរងការចោទប្រកាន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែពេលសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បុរសនេះបានបើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2BR-7028 ដោយរថយន្ត ១គ្រឿងនេះ មានកិច្ចសន្យាជួល ក្នុងតម្លៃ៣៨០ដុល្លារ ក្នុង១ខែ ហើយយភាគីអ្នកជួល មានឈ្មោះហម រ៉ាវី និងមានស្នាមផ្តិតមេដៃព្រមព្រៀងជួលពីភាគីម្ចាស់រថយន្ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

តាមសម្តីរបស់នារីរងគ្រោះម្នាក់ ក្នុងចំណោមនារីរងគ្រោះជាច្រើននាក់ បានរៀបរាប់ប្រាប់ ដោយសុំមិនបញ្ចេញ ឈ្មោះថា មុនពេលកើតហេតុ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ជនសង្ស័ យខាងលើ បានចូលមកផឹកស៊ីនៅក្នុងហាង ១កន្លែង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ រួចក៏បាននិយាយលួង លោមរូបនាងឱ្យចេញទៅខាងក្រៅជាមួយគេ ដោយប្រាប់ថាទៅរកញ៉ាំអី។ លុះពេលនាងចេញទៅជាមួយជន សង្ស័យបានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ ដឹកនាង ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដល់ត្រង់ចំណុចស្ងាត់ ស្រាប់តែធ្វើសកម្មភាពដកកាំភ្លើង មកភជង់ក្បាលនាង ប្លន់យកទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 12pro ហើយបានទម្លាក់នាងចោល រួចគេចខ្លួន បាត់ស្រមោលតែម្តង។

ចំណែកនារីរងគ្រោះម្នាក់ទៀត ដែលសុំមិនញ្ចេញឈ្មោះដូចគ្នា បានអះអាងថា នាងក៏ជាជនរងគ្រោះម្នាក់ ធ្លាប់ត្រូវបានជនសង្ស័យនេះ ភ្ជង់ប្លន់ដូចគ្នា ដោយគេបានប្រើល្បិចដដែល គឺចូលមកផឹកស៊ីក្នុងហាង រួច លួង លោមបបួលនាងចេញក្រៅ។ បន្ទាប់មក ដឹកនាងទៅម្តុំផ្លូវជាតិលេខ៣ ជិតខេត្តតាកែវ រួចដកកាំភ្លើងនិងកាំបិត ភ្ជង់ប្លន់យកទូរស័ព្ទរបស់នាង ១គ្រឿង ម៉ាក iPhone 11ro និងបាញ់លុយចេញពីក្នុងកុងធនាគារ ABA របស់នាង អស់ចំនួន៤៤ដុល្លារទៀតផង។

ដោយឡែក ស្រីស្អាត ១រូបទៀត ដែលអះអាងថា ជាជនរងគ្រោះដែរ បានរៀបរាប់ថា នៅអំឡុងខែកក្កដា ឆ្នាំ ២០២៣ (មិនចាំថ្ងៃ) ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួងលោមនាំនាងចេញទៅក្រៅដែរ ដោយពេល ធ្វើដំណើរដល់ចំណុចមុខក្លឹប DOT ម្តុំផ្សារដីហុយ បានដកកាំភ្លើងខ្លី ១ដើម ភ្ជង់ក្បាលនាងនៅក្នុងរថយន្ត រួច ប្លន់យកទូរស័ព្ទរបស់នាង ចំនួន២គ្រឿង (ម៉ាក iPhone 13pro និងម៉ាក iPhone 14pro) ព្រមទាំងខ្សែក ចំនួន ២ខ្សែទៀតផង។

តាមការបញ្ជាក់ពីនារីរងគ្រោះទាំង៣នាក់ខាងលើ បានឱ្យដឹងថា នាងចំណាំមុខបុរសខាងលើនេះច្បាស់ណាស់ ហើយក្រោយកើតហេតុភ្លាមៗ ពួកនាងមិនទាន់បានដាក់ពាក្យបណ្តឹងនៅឡើយ គ្រាន់តែទៅរាយការណ៍ផ្ទាល់ មាត់ប្រាប់សមត្ថកិច្ចប៉ុណ្ណោះ។ លុះមកដល់ថ្ងៃកើតហេតុ ពួកនាងប្រទះឃើញជនសង្ស័យខាងលើកំពុងបើករ ថយន្ត ១គ្រឿង បម្រុងចូលមកធ្វើសកម្មភាពជាថ្មី ក៏ព័ទ្ធចាប់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ផ្សារកណ្តាលទី១ ភ្លាមៗ ដើម្បីសាកសួរ។

ដោយឡែក បុរសខាងលើ មុនឡើងម៉ូតូទៅជាមួយសមត្ថកិច្ច បានឆ្លើយបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាព ដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់នោះទេ។ យ៉ាងណា សមត្ថកិច្ចបានសម្រេចនាំខ្លួនជនសង្ស័យនេះ ទៅធ្វើការសាកសួរ៕


