Wednesday, November 20, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖អ្នកតាំងខ្លួនជា”តារា” ហើយប្រ​ព្រឹត្តិ​អំពើស្មោកគ្រោក ធ្វើឲ្យអាប់អោនតម្លៃនៃសិល្បៈ​វប្ប​ធ័ម​ខ្មែរ!

លោកគួច ខេវិន ៖អ្នកតាំងខ្លួនជា”តារា” ហើយប្រ​ព្រឹត្តិ​អំពើស្មោកគ្រោក ធ្វើឲ្យអាប់អោនតម្លៃនៃសិល្បៈ​វប្ប​ធ័ម​ខ្មែរ!

ភ្នំពេញ៖លោកគួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN ,Sea Tv និងEtv នោះបានប្រ​តិកម្មចំពោះ​​អ្នកដែលតាំងខ្លួនថាជា”តារា”ហើយបានយកក្រឌីតមួយនេះទៅធ្វើអំពើ​ស្មោកគ្រោកណាមួយដើម្បីតែ​ប្រ​យោជន៍​ផ្ទាល់ខ្លួន នាំឲ្យខូចអស់ដល់តម្លៃតារាដែលថ្លៃថ្នូរមានចំណេះជំនាញពិតប្រាកដ និងប៉ៈពាល់ធ្ងន់ធ្ងរដល់​តម្លៃនៃ​សិល្បៈវប្បធ័មខ្មែរ។ប្រតិកម្មរបស់​លោកគូច ខេវិន នាពេលនេះកើតមានឡើងក្រោយពីនាងហាស់ វីរ៉ាស្រីរ័តុ្ន ហៅ​រ៉ូស បានអះអាងថានាងជាតារាម្នាក់ដែរនោះបានបញ្ចេញរូបភាព​គេងក្បែបុរសម្នាក់ដែលរកស៊ី​ចងការលុយ​ឈ្មោះប៉ែន រិទ្ធ ហៅហ៊ាយួន ដោយនាងចោទថាប្រុសនេះបានទៅរកនាងដល់​បន្ទប់ខុនដូមួយនៅវេលារំលងអា​ទ្រាធហើយ​បានប្រើល្បិចដាក់ថ្នាំសណ្ដំចាប់រំលោភនាងដល់ទៅ៤ ,៥ ដងឯណ្ណោះ ព្រោះតែនាងបានខ្ចីលុយបុរស​នោះ​ចំនួន២ពាន់ដុល្លារហើយមិនទាន់ដល់ថ្ងៃត្រូវសងតែហ៊ាយួន ចង់កាត់កង។នាងរ៉ូស ថែមទាំងព្រមានហ៊ាយួន ដោយសារតែបុរសនេះបានបង្ហោះឯកសារនាងខ្ចីលុយជាសាធារណៈ ទាំងមិនទាន់ដល់ថ្ងៃនាងត្រូវទូទាត់សង ហើយមិនទទួលស្គាល់អ្វីដែលខ្លួនបានប្រព្រិត្តិលើរូបនាងតាមរយៈការចាប់រំលោភ១យប់ដល់ទៅ៤,៥ ដង​នោះ​ទើប​នាង​សម្រេចចិត្តដាក់ពាក្យប្ដឹងហ៊ាយួន ទាមទារសំណងជំងឺចិត្តចំនួន២០ ម៉ឺនដុល្លារ។

  លោកគួច ខេវិន បានចេញសារបង្កប់ទៅដោយការដាស់តឿននិងពន្យល់ពីពាក្យថា”តារា”នោះមានអត្ថន័យថា” នៅក្នុងភាសារខ្មែរពាក្យថាតារា(តារាករ ឬតារានិករ)គឺគេសំដៅទៅលើផ្កាយដែលរៈចិញ្ចែង​ចិញ្ចាចនៅលើ​មេឃា​។ នៅក្នុងវិស័យសិល្បៈវប្បធ៌ម ខ្មែរយើងគេក៏បានផ្តល់ពាក្យថាតារានេះសំដៅទៅ លើសិល្បករ សិល្បការិនីណា​ដែលមានទេពកោសល្យមានស្នាដៃឆ្នើមមានភាពល្បីល្បាញគ្មានអ្នកប្រៀបប្រដូចបានទាំងលើការសម្តែងនិងច្រៀង​ជាដើម។ គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមក​ថតខ្លួនឯង​សម្ញែង​​​​​ទាក់ប្រុស ទាញស្រីដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីផលតែផលប្រយោ​ជន៍​បុគ្គលនោះថាជាតារា​ឡើយ ប៉ុន្តែបច្ចុប្បន្នប្រភេទមនុស្សបែបនេះហាក់មានច្រើននៅក្នុងសង្គមYoutube, Facebook, Tiktok ,Online ជា​ដើម ។ ក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំ​តាំង​ខ្លួន​ជាតារា និង យល់ច្រឡំចំពោះតារា ដែលនាំឲ្យអាប់អោនកិត្តិយសខូចខាតតម្លៃនៃវប្បធ៌ម​សិល្បៈ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។ ខ្ញុំចង់ឲ្យប្រុសព្រានញៀនស្រីញី និងពួកនារីចិត្តងាយតែងកាយទាក់ប្រុស ឈប់ប្រើពាក្យតារាហៅខ្លួនឯង និងយល់ច្រឡំចំពោះតារា ហើយប្រ​ព្រឹត្តិអំពើស្មោកគ្រោកនាំឲ្យខូចពាក្យ”តារា” និងអាប់អោនទៅដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត ។យើង​ជា​កូនខ្មែរគ្រប់រូប មិនថាកំពុងរស់នៅលើមាតុភូមិកំណើតឬនៅក្រៅប្រទេស គប្បីខំសិក្សា​រៀនសូត្រអក្សរ​សាស្ត្រ​ជាតិឲ្យបានជ្រៅជ្រះ និយាយភាសាខ្មែរឲ្យបានច្បាស់នឹងត្រឹមត្រូវ ទើបជាតិសាសន៍ដ៏ទៃមិនប្រមាថមាក់ងាយ! អរគុណ”។

  ភ្ជាប់ជាមួយខ្លឹមសាសំណេរយ៉ាងក្បោះក្បាយទាក់ទងរឿងពាក្យថា”តារា”នោះលោកគួច ខេវិន ក៍បានបង្ហោះរូប​ភាពតារាខ្លះអមនូវសារនិងតំណាងតារានិងអតីតតារាល្បីៗជាច្រើនទៀតដែលពួកគេសាកសមជាសិល្បករអាជីពនិងមានជំនាញយ៉ាងពិតប្រាកដរស់នៅដោយថ្លៃថ្នូរក្នុងនោះមានដូចជាអ្នកនាងអម្ពរ ទេវី ,សុខ ស្រីមុំ,ម៉េង កែវ​ពេជ្ជតា,ទូច ស៊ុននិច,មាស សុខសោភា ,សុគន្ធ និសា ,ទេព បូព្រឹក្ស,លោក​​ទេព រិនដារ៉ូ,ខៃ ប្រសិទ្ធ,ខេម និងងួន ចាន់​ដេវីត ជាដើម។

 សូមបញ្ជាក់ថានេះមិនមែនជាលើកទី១នោះទេដែលនាងរ៉ូស បង្ហាញពីការខកបំណង​ព្រោះតែចាញ់បោកប្រុស​ព្រានលង់ទាំងខ្លួនប្រាណបែបនេះ តែកាលពីខែកក្កដា ឆ្នាំ២០២២ ពោលគឺ១ឆ្នាំមុននាងបានចេញមុខបក​អាក្រាត​រឿងមន្រ្ដីធំផ្កាយ២ ម្នាក់ឈ្មោះលោកប៊ន សំអាត ដែលសន្យាថានឹងរៀបការទិញរថយន្ដទំនើបLexus Lx 570 និងបើក​Resort ឲ្យនាងតែពេលបានខ្លួននាងហើយបែជាបាយបាយ ក្បត់សន្យានោះទៅវិញទើប​ធ្វើឲ្យនាងក្ដៅចិត្ត​មិនឈប់ ព្រោះតេក៍មិនខ្ចីលើក ឆាតក៍មិនព្រមឆ្លើយ ហើយចុងក្រោយថែមទាំងBlock នាងទៀត។

 រ៉ូស បានចេញសារទាំងតូចចិត្តកាលពីថ្ងៃទី២៥ កក្កដា ថា”ឃើញគេស្រីដ៍ទៃ មិនដូចខ្ញុំសោះ គេបានរៀបការត្រឹម​ត្រូវ ក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ចំណែកខ្ញុំសាច់កម្មតែជាមួយប្រុស បើមិនប្រុសបញ្ច្រកស្រា ក៍ដាក់ថ្នាំដែរ ហ៊ឺ”។ដោយឡែកលោកប៉ែន រិទ្ធ ហៅហ៊ាយួន បានតបទៅរ៉ូស វិញថាមុខនាងចាស់ជាងម្ដាយលោកទៀតបើ​ឲ្យ​លោករៀបការជាមួយនាងលោកសុខចិត្តធ្វើអត្តឃាដតាមរយៈចងកសម្លាប់ខ្លួនវិញល្អជាង។គ្រាន់តែឭបែប​នេះ​រ៉ូស ក្ដៅចិត្តឆេវនិងថាបើនាងមុខអន់ជាងម្ដាយលោកយួន ទៀតនៅតែ១យប់៤,៥ ដង ចុះបើនាងស្អាតដូចស៊ីនដេ​រីឡា តើ១យប់ប៉ុន្មានដងទៅ?

ចំពោះការចេញសាររបស់លោកគួច ខេវិន ដើម្បីពន្យល់ពាក្យថា”តារា”និងកុំឲ្យអ្នកយកឈ្មោះ​ពាក្យនេះទៅ​ធ្វើជា​ស្ពានធ្វើទង្វើរមិនល្អដើម្បីប្រយោធន៍ផ្ទាល់ខ្លួននាំឲ្យប៉ៈពាល់ដល់តារាអាជីពពិតប្រាកដនោះ​ទទួលបានការពេញ​ចិត្ត​និងគាំទ្រយ៉ាងច្រើនពីសំណាក់សិល្បករកម្ពុជា ព្រោះមានបុគ្គលខ្លះបានជ្រកក្រោមស្លាក​”តារា”នេះទៅប្រ​ព្រិត្តិ​ទង្វើស្មោកគ្រោក មិនក្វល់ពីការប៉ៈពាល់ដល់តម្លៃសិល្បៈរបស់ខ្មែរឡើយ៕

RELATED ARTICLES