Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនប្រុសអូស្ត្រាលី វ៉ៃបែកកញ្ចក់ទូ ATM

ឃាត់ខ្លួនប្រុសអូស្ត្រាលី វ៉ៃបែកកញ្ចក់ទូ ATM

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង២ និង៣០ នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសវាយទូដក ប្រាក់ដោយស្វ័យ ប្រវត្តិ (ATM) របស់ធនាគារវឌ្ឍនៈ បណ្តាលឱ្យបែកកញ្ចក់ និងមិនអាចដំណើរការដូចធម្មតាបាន ប្រព្រឹត្តនៅចំ ណុចក្នុងហាងលក់ទំនិញ យីហោស្មាលមីនីម៉ាត ផ្ទះលេខ១២៨អឺ០ ផ្លូវលេខ១៣៦ កែងផ្លូវលេខ១៣ ភូមិ១២ សង្កាត់ ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៣។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ MUDOON IAN (មូឌូនអៀន) ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ QUEENWOOD ផ្ទះលេខ៧៧ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

សម្ភារចាប់យក លិខិតឆ្លងដែន ចំនួន១ច្បាប់ ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពណ៌ស ចំនួន១គ្រឿង ប្រាក់ ចំនួន៥០ ដុល្លារ Provisional Driver Licence ឈ្មោះ IAN MULDOON ចំនួន១សន្លឹក Safe Work NSW ឈ្មោះ IAN MULDOON ចំនួន១សន្លឹក Learner Driver Licence ឈ្មោះ IAN MULDOON ចំនួន១សន្លឹក Twin Towns clubs & Resorts ឈ្មោះ IAN MULDOON ចំនួន១សន្លឹក វ៉ាលិសម៉ាក POLO ពណ៌ខ្មៅ ចំនួន១ មានខោចំនួន៥ អាវចំនួន១១ កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ មានកូនកាបូបតូចពណ៌ចម្រុះ ចំនួន១ វ៉ែនតា ចំនួន៣ កាបូបស្ពាយចំហៀង ពណ៌ ប្រផេះ មានប្រដាប់កោរពុកមាត់ ចំនួន២គ្រឿង ពណ៌ស និងពណ៌ខ្មៅ ឧបករណ៍ស្តាប់ចម្រៀង ម៉ាក iPod ពណ៌ ទឹកប្រាក់ ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES