Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម និស្សិតស្រីចិន ឧក្រិដ្ឋជនបោកឲ្យមកកម្ពុជា ថតវីដេអូ ចាប់ជំរិត ១លានដុល្លារ

 និស្សិតស្រីចិន ឧក្រិដ្ឋជនបោកឲ្យមកកម្ពុជា ថតវីដេអូ ចាប់ជំរិត ១លានដុល្លារ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទើបតែបានបំបែកសំណុំរឿងដ៏ស្មុគស្មាញមួយ ពាក់ព័ន្ធការបោក ប្រាស់ក្មេងស្រីជនជាតិចិន ម្នាក់ ដែលកំពុងសិក្សានៅប្រទេសជប៉ុន ដើម្បីឱ្យមកប្រទេសកម្ពុជា រួចឧក្រិដ្ឋជន បង្គាប់ឱ្យក្មេងស្រីនោះ ថតវីដេអូដោយខ្លួនឯង ហើយបញ្ជូនឱ្យពួកគេ ដើម្បីពួកគេបញ្ជូនបន្តទៅក្រុមគ្រួសារជន រងគ្រោះ ជំរិតទារប្រាក់ ប្រមាណ ១,៤លានដុល្លារ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ដើមហេតុនៃរឿងរ៉ាវនេះ ដោយសារឧក្រិដ្ឋជនបានទំនាក់ទំនងតាមឆាត ទៅកាន់ស្ត្រីរងគ្រោះ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបោក ប្រាស់ស្ត្រីរងគ្រោះថា នាងជាប់ពាក់ព័ន្ធករណីឆបោកប្រាក់។ពេលនោះ ឧក្រិដ្ឋជនបានបង្គាប់បញ្ជាឱ្យនារីរង គ្រោះធ្វើតាមពួកគេ ដើម្បីអាចរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវរក្សាការសម្ងាត់ជានិច្ច សូម្បីតែក្រុមគ្រួសារ ក៏មិនអនុញ្ញាតឱ្យប្រាប់ដែរ។ ក្រោយមក ឧក្រិដ្ឋជនបានបង្គាប់ឱ្យនារីរងគ្រោះ ធ្វើដំណើរមក កាន់ ប្រទេសកម្ពុជា ដោយស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង រួចឱ្យនាងថតវីដេអូដោយខ្លួនឯង សម្តែងដូចគេ ចាប់ជំរិត ហើយបញ្ជូនវីដេអូនោះទៅក្រុមឧក្រិដ្ឋជន។ នៅពេលទទួលបានវីដេអូរបស់នារីរងគ្រោះហើយនោះ ឧក្រិដ្ឋជន បានបញ្ជូនបន្តទៅគ្រួសារនាង ដើម្បីជំរិតទារប្រាក់ចំនួន ២០០លានយ៉េន (ប្រមាណ១,៤លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។ ពេលនោះគ្រួសាររបស់ នារីរងគ្រោះ ដែលនៅប្រទេសជប៉ុន បានប្តឹងចូលមកកាន់ទំព័រហ្វេសប៊ុក របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ក្រុមការងារ Hotline ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើ សន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីប្រតិបត្តិការបំបែកសំណុំរឿងនេះ រហូតឈានដល់ការរកឃើញនារីរង គ្រោះ នៅក្នុងសណ្ឋាគារធំមួយ ក្នុងរាជធានីភ្នំពេញ តែម្នាក់ឯង ហើយមិនមានអ្នកណាចាប់ជំរិតនោះឡើយ។

តាមរយៈសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា សមាជិកក្រុមការងារ Hotline ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជាតិកម្ពុជា បានទទួលព័ត៌មានតាមរយៈទំព័រហ្វេសប៊ុក របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាមានស្ត្រីម្នាក់ឈ្មោះ YI ជាជនជាតិចិន រស់នៅប្រទេសជប៉ុន បានស្នើសុំសមត្ថកិច្ចកម្ពុជា ជួយអន្តរាគមន៍ ស្វែងរកនិងសង្គ្រោះកូនស្រីរបស់គាត់ ឈ្មោះ LAN អាយុ១៩ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យ ក្នុងប្រទេសជប៉ុន ថាកំពុងត្រូវបានចាប់ជំរិតនៅកម្ពុជា។

ការប្តឹងស្នើសុំកិច្ចអន្តរាគមន៍ស្វែងរកនិងសង្គ្រោះនេះ គឺធ្វើឡើងបន្ទាប់ពីស្ត្រីជាម្តាយ បានបាត់ទំនាក់ទំនងជាមួយ កូនស្រីរបស់គាត់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានជន មិនស្គាល់អត្តសញ្ញាណ បានទូរស័ព្ទប្រាប់ថា កូនស្រីគាត់កំពុងស្ថិតក្នុងដៃរបស់ពួកគេ នៅប្រទេសកម្ពុជាអមជា មួយរូបថតនិងវីដេអូ ហើយបានជំរិតទារប្រាក់ ២០០លានយ៉េន (ប្រមាណ ១,៤លានដុល្លារ) បន្ទាប់មកមានការចរ ចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។

ក្រោយទទួលបានប្តឹងរបស់ស្ត្រីជាម្តាយខាងលើ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនា យកដ្ឋានអន្តោប្រវេសន៍ បានសហការស្រាវជ្រាវ ហើយជាលទ្ធផលបានស្វែងរកឃើញនិស្សិតស្រី នៅទីតាំង សណ្ឋាគារមួយកន្លែង ដោយស្នាក់នៅម្នាក់ឯង និងពុំមានស្ថានភាពរងគ្រោះនៃអំពីចាប់ជំរិតអ្វីឡើយ។

តាមការសាកសួរដោយសមត្ថកិច្ច នារីរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានជន មិនស្គាល់អត្តសញ្ញាណ បានទូរស័ព្ទប្រាប់ថា គេជាសមត្ថកិច្ចនគរបាលនៃប្រទេសចិន កំពុងស៊ើបអង្កេតបទ ល្មើសលើនាង ព្រោះសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ហើយប្រាក់ដែល ឆបោកនោះ ត្រូវបានដាក់នៅក្នុងគណនីរបស់ក្មេងស្រីរូបនេះ។ នាងត្រូវបានគេគំរាមឱ្យរក្សាការសម្ងាត់ ដោយមិនត្រូវប្រាប់នរណាម្នាក់ឡើយ និងត្រូវសហការធ្វើតាមការណែនាំនានា បើពុំនោះទេ នឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូលតែម្តង។

ក្មេងស្រីនេះ ត្រូវបានជនល្មើសណែនាំឱ្យធ្វើតាមមួយចំនួនរួមមាន ៖

– ផ្តល់គណនីបណ្តាញទំនាក់ទំនង LINE ដែលប្រើក្នុងការទំនាក់ទំនងជាមួយម្តាយ ឱ្យទៅពួកគេ ហើយ គណនីនេះ ក្រោយមកត្រូវបានជនល្មើសប្រើបញ្ជូនរូបថត វីដេអូ និងជំរិតទារប្រាក់ពីស្ត្រីជាម្តាយ។

– រាល់ទំនាក់ទំនងជាមួយពួកគេ ត្រូវធ្វើតាមប្រព័ន្ធ YiChat (បណ្តាញទំនាក់ទំនងគ្មានការគ្រប់គ្រងច្បាស់លាស់) ហើយត្រូវលុបសារទាក់ទងចោលរៀងរាល់ថ្ងៃ។

– ឱ្យធ្វើការវេរប្រាក់ទាំងអស់ក្នុងគណនី ចេញទៅឱ្យពួកគេ ដោយអះអាងថា ដើម្បីពិនិត្យភាពត្រឹមត្រូវ ហើយ ក្មេងស្រីរូបនេះ បានវេរប្រាក់អស់ចំនួន ៧៥ម៉ឺនយ៉េន (ប្រមាណ៥ពាន់ដុល្លារ)។

– តម្រូវឱ្យនាងរកលុយបន្ថែម ៥លានយ៉េន (ប្រមាណ៣ម៉ឺន ៥ពាន់ដុល្លារ) ដើម្បីដាក់ក្នុងគណនី ហើយផ្ទេរទៅឱ្យ ពួកគេ ដើម្បីផ្ទៀងផ្ទាត់ភាពស្អាតស្អំ និងបញ្ចប់បញ្ហា។

– ដោយសារមិនអាចរកប្រាក់តាមកំណត់បាន ជនល្មើសបានណែនាំឱ្យនាងធ្វើដំណើរមកកម្ពុជា ដោយរក កន្លែងស្នាក់នៅ ទិញថ្នាំលាបក្រចក (ពណ៌ក្រហម) កន្ត្រៃ ស្កុតរុំ រួចគូសធ្វើស្លាកស្នាមរងរបួស បន្ទាប់មករៀប ចំថតវីដេអូដោយខ្លួនឯង សម្តែងជាសកម្មភាពរងការបង្ខាំង ចាប់ជំរិត ហើយបញ្ជូនវីដេអូទាំងនោះឱ្យទៅពួក គេដែលជាជនល្មើស។

បន្ទាប់ពីរកឃើញនារីរងគ្រោះហើយនោះ សមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ របស់នាងដែល រស់នៅប្រទេសជប៉ុន ដើម្បីមកទទួលកូនរបស់ខ្លួនត្រឡប់ទៅវិញ ដោយបញ្ជាក់ថា នាងមិនត្រូវបានគេចាប់ជំរិត នៅប្រទេសកម្ពុជា នោះឡើយ។

ក្រោយបញ្ចប់ការងារជំនាញតាមនីតិវិធី សមត្ថកិច្ចបានប្រគល់នារីរងគ្រោះ ទៅគ្រួសារវិញ ហើយនាងនិងក្រុមគ្រួ សារ បានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕

RELATED ARTICLES