Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំសង្សារទិញថ្នាំញៀន ជាប់ខ្នោះទាំងអ្នកលក់

នាំសង្សារទិញថ្នាំញៀន ជាប់ខ្នោះទាំងអ្នកលក់

កំពត ៖ សង្សារមួយគូ បានជិះម៉ូតូដឹកគ្នាទៅទិញថ្នាំញៀន ពីជនសង្ស័យម្នាក់ លុះទៅដល់ត្រូវបានកម្លាំង អាវុធហត្ថឆ្មក់បង្ក្រាបបាន ដោយចាប់ខ្លួនបានទាំងអ្នកទិញ និងអ្នកលក់ សរុប៣នាក់ នាំយកមកចាត់ការ តាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣នាក់ ពាក់ព័ន្ធករណីថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នោចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ទី១-ឈ្មោះសើម៉ាត់ សើហ្វើ ហៅទូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ (ជួញដូរគឿងញៀន)។ ទី២-ឈ្មោះឆែម សុខសំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ (ប្រើប្រាស់គ្រឿងញៀន) និងទី៣-ឈ្មោះស្រេង ម៉េងលី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត (គ្មានសារធាតុញៀន)។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពត នៅវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ កម្លាំងជំនាញការិ យាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ គ្រឿង ញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ដោយឃាត់ខ្លួនជនសង្ស័យបាន ចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន គ្រឿង ញៀន ចំនួន១កញ្ចប់ ម៉ូតូ ចំនួន១គ្រឿង និងទូរស័ព្ទដៃ ចំនួន៣គ្រឿង។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាម នីតិវិធី៕

RELATED ARTICLES