Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងដៀល ខោមិនខោ អាវមិនអាវ វ៉ៃប្រាវ រយះក្បាល សងខាង

ខឹងដៀល ខោមិនខោ អាវមិនអាវ វ៉ៃប្រាវ រយះក្បាល សងខាង

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករើសអេតចាយ បានដើរចូលទៅសុំបុរសជាសន្តិសុខម្នាក់ ដើម្បីសាកថ្មទូរស័ព្ទ រួចបាន ដៀលសន្តិសុខថា “ខោមិនខោ អាវមិនអាវ ចេះធ្វើសន្តិសុខដែរ” ធ្វើឱ្យកើតមានជម្លោះពាក្យសម្តី វាយតប់គ្នា បណ្តាលឱ្យរងរបួសរយះក្បាលទាំងសងខាង។

ករណីអំពើហិង្សា វាយគ្នាបែកក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ភាគីម្ខាង មានឈ្មោះសាយ សុគន្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខ យាមនៅផ្ទះលក់គ្រឿងសំណង់ចិន យីហោ ម៉ាស៊ីនខ្យល់ខាយសាន-ម៉ាស៊ីនខួង ស្នាក់នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកភាគីម្ខាងទៀត មានឈ្មោះមិន សំបូ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិត ប្រាកដ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខ  បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់កំពុងតែយាមនៅខាងមុខ ផ្ទះលក់គ្រឿងសំណង់សុខៗ ស្រាប់តែបុរសជាអ្នករើសអេតចាយខាងលើ បានដើរមកសុំសាកថ្មទូរស័ព្ទហើយ គាត់ក៏បានឱ្យសាកថ្មទៅ។ ខណៈពេលកំពុងសាកថ្មទូរស័ព្ទនោះ បុរសរើសអេតចាយ បាននិយាយដៀលគាត់ថា “សន្តិសុខស្អី ខោមិនខោ អាវមិនអាវអ៊ីចឹង ចេះតែធ្វើសន្តិសុខទៅកើតដែរ”។ នៅពេលឮសម្តីបែបនេះ គាត់ក៏ខឹង ហើយបានយកដៃគ្រវាសទូរស័ព្ទបុរសរើសអេតចាយនោះចេញ ធ្វើឲ្យបុរសរើសអេតចាយខឹង ក៏មានការទាស់ ពាក្យសម្តីគ្នា រហូតបង្កឱ្យក្លាយទៅជាហិង្សា វាយគ្នាទៅវិញទៅមក បណ្តាលឱ្យបុរសរើសអេតចាយ ដែលកំពុង ស្រវឹងស្រាផង បានរអិលដួលបែកក្បាល។ បន្ទាប់មក បុរសរើសអេតចាយ បានរើសដុំថ្មគប់មកលើរូបគាត់ បណ្តាលឱ្យរបួសបែកក្បាលរៀងៗតែម្តង។

បន្ទាប់ពីកើតហេតុ បុរសជាអ្នករើសអេតចាយ ត្រូវបានរថយន្តសង្គ្រោះឯកជន ដឹកយកទៅព្យាបាល។ បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បាននាំបុរសទាំងពីរនាក់ខាងលើនេះយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់ កាកាបទី២ ភ្លាមៗផងដែរ។

ក្រោយកើតហេតុ ដោយសារភាគីទាំង២នាក់ មិនប្តឹងផ្តល់រៀងៗខ្លួន ទើបសមត្ថកិច្ចបានសម្របសម្រួលបញ្ចប់ រឿងហើយក៏បានឱ្យអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញអស់ទៅ៕

RELATED ARTICLES